កំហុស ១៤ យ៉ាងដែលអ្នកតែងធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន (មិនទាន់រួច) – Kalib9 ចែកចាយ | Kalib9
kalib9

កំហុស ១៤ យ៉ាងដែលអ្នកតែងធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន (មិនទាន់រួច)

ជារៀងរាល់ថ្ងៃ អ្នកធ្វើរឿងជាច្រើនរាប់មិនអស់ ដោយពេលខ្លះមិនបានចាប់អារម្មណ៍ថា អ្នកបានធ្វើត្រូវ ឬក៏ខុសនោះទេ។ ប៉ុន្តែប្រសិនបើអ្នកដឹងនូវកំហុសទាំងនោះ និងគ្រាន់តែកែប្រែវាអោយងាយៗជាងនេះនោះ អ្នកនឹងឃើញថា គ្រប់យ៉ាងមិនពិបាកដូចដែលយើងធ្វើរាល់ថ្ងៃនោះទេ។

១៤.​ ចុចប៊ូតុងបិទម៉ោងរោទ៍

គ្រប់ពេលដែលអ្នកមិនទាន់ចង់ក្រោកពីគេង តែឮសំឡេងម៉ោងរោទ៍ក្នុងទូរសព្ទដៃ អ្នកក៏ចុចបិទ ហើយដាក់ម៉ោងរោទ៍ថ្មី ដើម្បីបានគេងបន្តិចទៀត។ ប៉ុន្តែបន្ទាប់ពីបានឮសំឡេងរោទ៍លើកទីមួយនោះ អ្នកនឹងមិនអាចគេងលក់វិញដូចមុនទេ ហើយវាធ្វើអោយអ្នកធីងធោង និងអស់កម្លាំងពេញមួយថ្ងៃទៀតផង។

ដើម្បីចៀសវាងនូវផលវិបាកនេះ អ្នកគួរតែព្យាយាមក្រោកពីគេងនៅពេលដែលអ្នកបានឮសំឡេងម៉ោងរោទ៍ ដើម្បីជួយអោយរាងកាយអ្នកមានថាមពលពេញមួយថ្ងៃ។

១៣. ការដាក់ថ្នាំដុះធ្មេញលើច្រាស់

អ្នកមិនចាំបាច់ដាក់ថ្នាំដុសធ្មេញពេញផ្ទៃនៃច្រាសដុសធ្មេញដូចដែលអ្នកបានឃើញក្នុងការផ្សាយពាណិជ្ជកម្មនោះទេ។ គោលបំណងនៃការប្រើថ្នាំដុសធ្មេញ គឺដើម្បីកម្ចាត់កំណកកំបោរ និងកាកសំណល់ចេញពីធ្មេញតែប៉ុណ្ណោះ ដូច្នេះ អ្នកគ្រាន់តែដាក់ថ្នាំដុសធ្មេញល្មមសមរម្យដែលអ្នកគិតថាអាចដុសធ្មេញស្អាតទៅបានហើយ។

១២. ការព្យួរក្រដាសអនាម័យក្នុងបង្គន់

ការព្យួរក្រដាសអនាម័យដោយដាក់ចុងក្រដាសនៅខាងក្រោម មិនមែនជាការត្រឹមត្រូវ ព្រោះនៅពេលអ្នកហូតយកក្រដាសនោះ ដៃរបស់អ្នកដែលមិនស្អាត អាចនឹងប៉ះជញ្ជាំង។ ដូច្នេះហើយ អ្នកត្រូវព្យួរក្រដាសអនាម័យដោយដាក់ចុងរបស់វានៅខាងលើ ទើបប្រសើរជាង។

១១.​ ការត្រាំទឹកក្ដៅ

មនុស្សជាច្រើនចូលចិត្តត្រាំខ្លួនក្នុងទឹកក្ដៅច្រើនម៉ោង ដោយយល់ថាវាជាការល្អបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ប៉ុន្តែវាមិនមែនជាឥរិយាបថត្រឹមត្រូវនោះទេ។ អ្នកមិនត្រូវត្រាំទឹកក្ដៅលើសពី ២០នាទីឡើយ ព្រោះការត្រាំទឹកក្ដៅយូរនឹងធ្វើអោយបេះដូងរបស់អ្នកធ្វើការខ្លាំង ហើយអាចធ្វើអោយស្បែករបស់អ្នកឆាប់ចាស់ទៀតផង។

១០. ការផឹកកាហ្វេនៅពេលព្រឹក

ការក្រោកពីព្រលឹម ធ្វើអោយអ្នកមានអារម្មណ៍ស្ត្រេស ព្រោះរាងកាយរបស់អ្នកផលិតបរិមាណអរម៉ូនករទីសូល (Cortisol) ច្រើន។ ប្រសិនជាអ្នកផឹកកាហ្វេ​ នៅពេលក្រោកពីគេងភ្លាម ជាតិកាហ្វេអ៊ីននឹងមិនមានឥទ្ធិពលគ្រប់គ្រាន់នោះទេ ដោយសារកម្រិតលើសលុបនៃអរម៉ូនករទីសូលនេះ។ នៅពេលថ្ងៃបន្តិច រាងកាយអ្នកនឹងត្រូវការជាតិកាហ្វេអ៊ីនបន្ថែមទៀតមិនខាន។ ដូចនេះ អ្នកវិទ្យាសាស្ត្របានលើកឡើងថា អ្នកគួរផឹកកាហ្វេចាប់ពីម៉ោង ៩ៈ៣០ នាទីទៅ ឬក៏ ៣ម៉ោងបន្ទាប់ពីក្រោកពីគេង ដែលពេលនោះកម្រិតអរម៉ូនករទីសូលថយចុះមកវិញហើយ។

៩. ការលាងដៃ

មនុស្សតែងតែលាងដៃមុនញ៉ាំអាហារ ឬក្រោយបន្ទោរបង់ ដើម្បីរក្សាអនាម័យរាងកាយ ប៉ុន្តែពេលខ្លះអ្នកមិនបានដឹងទេថា អ្នកលាងដៃមិនបានត្រឹមត្រូវនោះទេ។ ការលាងដៃដែលត្រឹមត្រូវ គួរតែដុសគ្រប់កន្លែងនៃប្រអប់ដៃ រួមទាំងម្រាមដៃផងដែរជាមួយសាប៊ូអោយសព្វ ហើយមិនតិចជាង ២០ ទៅ ៣០វិនាទី។

៨.​ ការសម្ងួតដៃក្រោយលាងរួច

តើអ្នកដឹងទេថា ខ្យល់អ្វីដែលប្រើសម្រាប់សម្ងួតដៃរបស់អ្នកនៅក្នុងបន្ទប់ទឹកសាធារណៈនោះ? គឺដូចគ្នានឹងខ្យល់នៅក្នុងបន្ទប់ទឹកហ្នឹងហើយ។ ការសិក្សាបានបង្ហាញថា មានបាក់តេរីជាច្រើននៅលើដៃរបស់អ្នកបន្ទាប់ពីអ្នកបានសម្ងួតដោយម៉ាស៊ីនរួច។ ដូច្នេះ ជម្រើសដ៏ល្អបំផុតនោះគឺអ្នកគួរប្រើក្រដាសជូតដៃវិញ។

error: Content is protected !!