ជឿថាភាគច្រើនស្គាល់សួនកម្សាន្ត Disney ប៉ុន្តែដឹងទេថា Disney មានប៉ុន្មានកន្លែងលើពិភពលោក? – Kalib9 ចែកចាយ | Kalib9
kalib9

ជឿថាភាគច្រើនស្គាល់សួនកម្សាន្ត Disney ប៉ុន្តែដឹងទេថា Disney មានប៉ុន្មានកន្លែងលើពិភពលោក?

សួនកម្សាន្ត Disneyland បើកដំណើរការនៅឆ្នាំ១៩៥៥ ដោយទទួលបានជោគជ័យយ៉ាងខ្លាំង ព្រោះត្រូវបានគេចាត់ទុកដូចជាពិភពវេទមន្ត អច្ឆរិយៈ និងការកម្សាន្តដ៏អស្ចារ្យ។ រហូតមកដល់បច្ចុប្បន្នសួនកម្សាន្ត Disney នៅតែជាកន្លែងដ៏ពេញនិយមសម្រាប់ការកម្សាន្ត និងមានភាពល្បីល្បាញទូទាំងពិភពលោកដោយមានអ្នកចូលកម្សាន្តជាច្រើន​ ហើយមនុស្សភាគច្រើនបានស្គាល់និងលឺពីសួនកម្សាន្តនេះ ទោះមិនធ្លាប់ចូលកម្សាន្តក៏ដោយ។ ផ្តើមចេញពីភាពជោគជ័យយ៉ាងខ្លាំងបែបនេះ ទើបសួនកម្សាន្តនេះបានបើកបន្ថែមនៅតាមទីកន្លែងល្បីៗជាច្រើនទៀតក្នុងពិភពលោកដូចខាងក្រោម។

សួនកម្សាន្ត Disney ដើមដំបូងគេ

Disneyland ដំបូងគឺស្ថិតនៅ Disneyland Resort ក្នុងទីក្រុង Anaheim រដ្ឋ California សហរដ្ឋអាមេរិក ដែលមានការបង្ហាញ និងការកម្សាន្តគួរឱ្យទាក់ទាញជាច្រើន។

សួនកម្សាន្ត Disney ឈ្មោះ Sunny Florida

សួនកម្សាន្តមួយនេះស្ថិតនៅ Walt Disney World Resort ក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។ ក្នុងសួនកម្សាន្តនេះមានកន្លែងដូចជា អាណាចក្រវេទមន្ត (Magic Kingdom), Hollywood Studios ដែលបង្ហាញរឿងរបស់ Disney, អាណាចក្រសត្វ Disney (សួនកម្សាន្តនិងសួនសត្វ) និង Epcot (ប្រៀបដូចដើរលេង១១ប្រទេសផ្សេងគ្នា)។

សួនកម្សាន្ត Disney ឈ្មោះ Land of the Rising Sun

Disney នេះ ស្ថិតនៅ Tokyo Disney Resort នៅ Urayasu ប្រទេសជប៉ុន ដោយចំណាយពេលធ្វើដំណើរត្រឹមតែ១៥នាទីពីតូក្យូ។ រីសតនេះរួមមាន Tokyo Disneyland និង Tokyo DisneySea ព្រមទាំងកន្លែងផ្សេងទៀត។

សួនកម្សាន្ត Disney ឈ្មោះ Ooh La La

Disney នេះជា Disneyland Paris ស្ថិតនៅ Marne-la-Vallee ទីក្រុងប៉ារីស ប្រទេសបារំាង ដែលមានសួនសំខាន់ពីរគឺ Disneyland Park (ដូច Disney ដើមដំបូង) និង Walt Disney Studios Park ដែលជាកន្លែងមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារជាកន្លែងនៃរឿងវេទមន្ត Disney។

សួនកម្សាន្ត Disney ឈ្មោះ Pearl of the Orient

នេះជា Hong Kong Disneyland Resort ដែលស្ថិតនៅឆ្នេរ Penny’s Bay កោះ Lantau ហុងកុង។ នេះជាសួនកម្សាន្ត Disney ដែលតូចជាងគេ ប៉ុន្តែមានកន្លែងកម្សាន្ត និងភាពទាក់ទាញមិនចាញ់សួនកម្សាន្តខាងលើ។

ចុងក្រោយគឺសួនកម្សាន្ត Shanghai Disney Resort នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលបើកក្រោយគេ

ប្រភព៖ Azcentral

 

error: Content is protected !!