ពិភពលោកប្រែប្រួល! ពីភេទទី៣ មានរូបរាងធាត់ម្នាក់ កែសម្ផស្សស្ទើរសុះសាច់ ទីបំផុតស្អាតដូចនារីពិតៗដូចប្រាថ្នា – Kalib9 ចែកចាយ | Kalib9
kalib9

ពិភពលោកប្រែប្រួល! ពីភេទទី៣ មានរូបរាងធាត់ម្នាក់ កែសម្ផស្សស្ទើរសុះសាច់ ទីបំផុតស្អាតដូចនារីពិតៗដូចប្រាថ្នា

ថៃ៖ រូបភាពនារីភេទទី៣ម្នាក់ដែលមានរូបរាងធាត់ សម្រស់មិនសូវស្អាត បានកែប្រែខ្លូនឯងក្លាយជាមនុស្សថ្មីម្នាក់ទៀត គឺដូចជាស្រីយ៉ាងដូច្នោះ ជាមួយនឹងសម្រស់យ៉ាងស្រស់ស្អាត បានចែកចាយពេញបណ្តាញសង្គម និងស៊ែររាប់ម៉ឺននាក់។

នៅក្នុងបណ្តាញសង្គម របស់នារីភេទទៅ៣ជនជាតិថៃម្នាក់ បានបង្ហោះរូបភាពរបស់ខ្លួន ជាមួយនឹងរូបរាងពីក្មេងប្រុសម្នាក់ និងរៀបរាប់ពីការកែសម្ផស្សរបស់ខ្លួនជាច្រើនដំណាក់កាល ដោយនាងធ្វើការកែទៅលើផ្ទៃមុខស្ទើរតែសុះសាច់ គ្រាន់តែច្រមុះរបស់នាងមួយកែ២ទៅ៣ដងទៅហើយ។

រីឯរូបរាងកាយរបស់នាង ក៏បានក្លាយជាស្រឡូនសាច់សខ្ចីគួរឲ្យក្នាញ់ ស្របពេលដែលរូបរាងរបស់នាងពីមុន គឺធាត់ខ្លាំងផងនោះ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបន្ថែមនូវដើមទ្រូងរបស់នាងឲ្យកាន់តែធំ មើលទៅដូចជាស្រីពិតយ៉ាងដូច្នោះ។

មកទល់នឹងពេលនេះ នារីភេទទី៣រូបនេះ ក៏បានក្លាយទៅជានារីភេទទី៣ដែលមានសម្រស់ស្រស់ស្អាត ដូចការខិតខំប្រឹងកែច្នៃតាំងពីជាបុរស មកក្លាយជានារីដ៏ស្រស់ស្អាត បើមិនប្រាប់ថាជាភេទទីបីនោះ ពិតជាមិនគួរឲ្យជឿនោះទេ។

នៅក្នុងនោះដែរ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនចាប់អារម្មណ៍ យ៉ាងខ្លាំងដោយនាងសុខចិត្តកែសម្រស់របស់ខ្លួនបែបនេះ និងមានការស៊ែរតៗគ្នាជាច្រើនទៀត៕

សូមទស្សនានូវរូបភាពដំណាក់កាលនៃការកែសម្រស់របស់ភេទទីបីរូបនេះ មុននឹងក្លាយជាស្រីស្អាតខាងក្រោមនេះ៖ 

ប្រភព៖ khmerload

error: Content is protected !!