កុំធ្វេសប្រហែសនឹងជំងឺមួយនេះឲ្យសោះ! ស្វែងយល់អំពីរោគសញ្ញា និងការការពារពីជំងឺក្រួសក្នុងថង់ទឹកប្រម៉ាត់! – Kalib9 ចែកចាយ | Kalib9
kalib9

កុំធ្វេសប្រហែសនឹងជំងឺមួយនេះឲ្យសោះ! ស្វែងយល់អំពីរោគសញ្ញា និងការការពារពីជំងឺក្រួសក្នុងថង់ទឹកប្រម៉ាត់!

ក្រួសក្នុងថង់ទឹកប្រម៉ាត់ (Gallstones)  ជាភាគល្អិតរឹង (ថ្ម / ដុំក្រួស) ដែលកើតឡើងពីជាតិខ្លាញ់កូឡេស្តេរ៉ូលទឹកប្រម៉ាត់ និងប៊ីលីរុយប៊ីន (bilirubin) នៅក្នុងថង់ទឹកប្រម៉ាត់។ ថង់ទឹកប្រម៉ាត់គឺជាសរីរាង្គមួយ ដែលស្ថិតនៅផ្នែកខាងលើ និង ខាងស្តាំនៃពោះ ហើយស្ថិតនៅផ្នែកខាងក្រោមនៃថ្លើម។ ចំណែកឯទឹកប្រម៉ាត់គឺសារធាតុរាវមានពណ៌លឿងបៃតង ដែលជួយក្នុងការរំលាយអាហារ។

ទន្ទឹមនឹងនេះផងដែរ ក្រួសក្នុងថង់ទឹកប្រម៉ាត់មានបួនប្រភេទគឺ៖

• ក្រួសកូឡេស្តេរ៉ុល(Cholesterol stones) ៖ កើតឡើងនៅពេលមានកូលេស្តេរ៉ុលច្រើនពេកនៅក្នុងទឹកប្រម៉ាត់

• ក្រួសពណ៌ (Pigment stones) ៖ ជាទូទៅក្រួសប្រភេទនេះមានពណ៌ខ្មៅ ឬពណ៌ត្នោតស្រអាប់ ដែលកើតឡើងនៅពេលដែលមានប៊ីលីរុយប៊ីន (bilirubin) លើសនៅក្នុងទឹកប្រម៉ាត់

• ក្រួសលាយគ្នា (Mixed stones) ៖ ក្រួសប្រភេទនេះវាមានទាំងក្រួសកូឡេស្តេរ៉ុល និង ក្រួសពណ៌នៅក្នុងប្លោកនោម

• ក្រួស ដែលមានផ្ទុកជាតិកាល់ស្យូម(Calcium-containing)។

រូបភាពតំណាង

ដោយឡែកនៅក្នុងករណីភាគច្រើន អ្នកដែលមានបញ្ហាក្រួសក្នុងថង់ទឹកប្រម៉ាត់ពុំមានរោគសញ្ញាអ្វីនោះទេ ព្រោះរោគសញ្ញាចម្បងរបស់វាគឺការឈឺចាប់ខ្លាំងនឹងកើតឡើងភ្លាមៗមួយរំពេច។

ប៉ុន្តែក្រៅពីអាការឈឺចាប់ភ្លាមៗនោះ វាក៏មានបូកផ្សំជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា៖

• ឈឺចាប់នៅស្មាខាងស្តាំ ចង្អោរ ក្អួត ទឹកនោមសស្រអាប់ រាគ

• ការរំលាយអាហារពិបាក ឈឺពោះ ភើ

• ឈឺខ្នងនៅចន្លោះស្មា ឈឺចាប់នៅផ្នែកខាងស្តាំនៃរាងកាយ

• គ្រុនក្តៅ មានអារម្មណ៍អន្ទះអន្ទែង

• ហើមពោះ

រូបភាពតំណាង

ចំណែកឯមូលហេតុចម្បង ដែលបណ្តាលឲ្យកើតមានជំងឺក្រួសក្នុងថង់ទឹកប្រម៉ាត់នេះមានដូចជា៖

• កូលេស្តេរ៉ូលច្រើនពេកនៅក្នុងទឹកប្រម៉ាត់

• ថង់ទឹកប្រម៉ាត់របស់អ្នកមិនមានការហូរត្រឹមត្រូវ

• ប៊ីលីរុយប៊ីន (Bilirubin) ច្រើនពេកនៅក្នុងទឹកប្រម៉ាត់។

ក្រៅពីមូលហេតុចម្បងទាំងនេះ កត្តាដែលនាំឲ្យកើតមានក្រួសក្នុងថង់ទឹកប្រម៉ាត់រួមមានប្រវត្តិគ្រួសារ(ធ្លាប់កើតមានជំងឺនេះពីមុនមក) ការលើសទម្ងន់ខ្លាំងពេក ការកើតឡើងចំពោះស្រ្តីច្រើនជាងបុរស ការផ្លាស់ប្តូរអរម៉ូននៅក្នុងអំឡុងពេលមានផ្ទៃពោះ ការរស់នៅប្រចាំថ្ងៃមិនល្អ ការទទួលទានអាហារដែលមានជាតិខ្លាញ់ ឬកូឡេស្តេរ៉ុលច្រើនពេក ការទទួលទានអាហារដែលមានជាតិកាកសរសៃមិនគ្រប់គ្រាន់ មានជំងឺថ្លើម មានជំងឺទឹកនោមផ្អែម ការស្រកទម្ងន់លឿនពេក និងកើតឡើងចំពោះមនុស្សដែលមានវ័យលើសពី ៦០ឆ្នាំ។

រូបភាពតំណាង

ហេតុដូច្នេះអ្វីដែលអ្នកត្រូវដឹងបន្ថែមទៀតនោះគឺវិធីការពារពីជំងឺក្រួសក្នុងថង់ទឹកប្រម៉ាត់មួយនេះ។ ដើម្បីការពារបញ្ហាជំងឺនេះអ្នកត្រូវរក្សាទម្ងន់ដែលមានសុខភាពល្អមិនធាត់ពេក និងមិនស្គមពេក ហាត់ប្រាណឲ្យបានទៀងទាត់ ចៀសវាងការសម្រកទម្ងន់លឿនពេក បន្ថែមការទទួលទានអាហារដែលមានជាតិកាកសរសៃ ទទួលទានទឹកឲ្យបានច្រើន ទទួលទានអាហារដែលមានជាតិកូឡេស្តេរ៉ុលទាប ឬចៀសវាងការទទួលទានអាហារចៀន និងបំពងជាដើម។

រូបភាពតំណាង

នៅក្នុងនេះផងដែរ អ្នកក៏អាចការពារពីជំងឺក្រួសក្នុងថង់ទឹកប្រម៉ាត់បានជាមួយនឹងការទទួលទានភេសជ្ជៈធម្មជាតិ ដែលអ្នកអាចធ្វើដោយខ្លួនឯងបានដូចខាងក្រោមនេះផងដែរ៖

១/ ទឹកក្រូចឆ្មារសម្បកលឿង

ក្រូចឆ្មារសម្បកលឿងត្រូវបានគេដឹងថាវាមានប្រសិទ្ធភាពក្នុងការពារពីជំងឺក្រួសក្នុងថង់ទឹកប្រម៉ាត់ និងអាចកាត់បន្ថយការឈឺចាប់បាន ដោយគ្រាន់តែអ្នកយកទឹកក្រូចឆ្មារចំនួន ៤ស្លាបព្រាកាហ្វេ ចាក់ក្នុងទឹកក្តៅឧណ្ហៗ ១កែវ ហើយទទួលទានជារៀងរាល់ព្រឹកនៅពេលពោះទទេ។

រូបភាពតំណាង

២/ ស្លឹកជីអង្កាម

ស្លឹកជីអង្កាមមានផ្ទុកនូវសារធាតុម្យ៉ាង ដែលអាចជួយដល់ការរំលាយដោយការរំញោចលំហូរនៃទឹកប្រម៉ាត់ ហើយវាក៏ជួយកាត់បន្ថយការឈឺចាប់នៃក្រួសក្នុងថង់ទឹកប្រម៉ាត់ផងដែរ៕

រូបភាពតំណាង

ប្រភពដើម https://www.khmerload.com/news/80113