ដឹងទេថាកោះណាខ្លះដែលធំជាងគេនៅលើពិភពលោក? – Kalib9 ចែកចាយ | Kalib9
kalib9

ដឹងទេថាកោះណាខ្លះដែលធំជាងគេនៅលើពិភពលោក?

បើចង់ដឹងពីចំនួនកោះសរុបនៅលើពិភពលោកគឺរឿងពិបាក ព្រោះថានៅលើផែនដីនេះមានកោះច្រើនខ្លាំងណាស់ដែលមានទំហំ ទីតាំងភូមិសាស្រ្ត និងអាកាសធាតុខុសៗគ្នា។ ប៉ុន្តែបើចង់ដឹងថា ក្នុងចំណោមកោះទាំងអស់ កោះណាខ្លះដែលធំជាងគេ នោះគេអាចដឹង និងឆ្លើយបាន ហើយចម្លើយគឺកោះទាំង១០ខាងក្រោម។

10. កោះ Ellesmere ប្រទេសកាណាដា ដែលមានផ្ទៃក្រឡា ១៩៦ ២៣៦ គីឡូម៉ែត្រការ៉េ

9. កោះ Great Britain ចក្រភពអង់គ្លេស ដែលមានផ្ទៃក្រឡា ២០៩ ៣៣១ គីឡូម៉ែត្រការ៉េ

8. កោះ Victoria ប្រទេសកាណាដា ដែលមានផ្ទៃក្រឡា ២១៧ ២៩១ គីឡូម៉ែត្រការ៉េ

7. កោះ Honshu ប្រទេសជប៉ុន ដែលមានផ្ទៃក្រឡា ២២៥ ៨០០ គីឡូម៉ែត្រការ៉េ

6. កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដែលមានផ្ទៃក្រឡា ៤៨០ ៨៤៨ គីឡូម៉ែត្រការ៉េ

5. កោះ Baffin ប្រទេសកាណាដា ដែលមានផ្ទៃក្រឡា ៥០៧ ៤៥១ គីឡូម៉ែត្រការ៉េ

4. កោះ Madagascar សាធារណរដ្ឋ Madagascar ដែលមានផ្ទៃក្រឡា ៥៨៧ ៧១៣ គីឡូម៉ែត្រការ៉េ

3. កោះ Borneo ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ ដែលមានផ្ទៃក្រឡា ៧៤៨ ១៦៨ គីឡូម៉ែត្រការ៉េ

2. កោះ New Guinea ប្រទេសឥណ្ឌូនេស៊ី និង Papua New Guinea ដែលមានផ្ទៃក្រឡា​៧៨៥ ៧៥៣ គីឡូម៉ែត្រការ៉េ

1 កោះ Greenland  ដែនដីឯករាជ្យនៃប្រទេសដាណឺម៉ាកនៅមហាសមុទ្រអាត្លង់ទិក និងអាកទិក ដែលជាកោះគ្របដណ្តប់ដោយទឹកកក និងដែលមានផ្ទៃក្រឡា ២ ១៣០ ៨០០ គីឡូម៉ែត្រការ៉េ

ប្រភព៖ The Mysteriousworld