ទិចនិច​​ជ្រើស​រើស​វ៉ែន​តា​ឱ្យ​ឆាប់​មាន​ Crush សម្រាប់​បុរសៗ​យើង​ – Kalib9 ចែកចាយ | Kalib9
kalib9

ទិចនិច​​ជ្រើស​រើស​វ៉ែន​តា​ឱ្យ​ឆាប់​មាន​ Crush សម្រាប់​បុរសៗ​យើង​

ខែ​នេះ​ ជាខែ​ក្តៅ​ដែលធ្វើ​ឱ្យ​ការ​ដើរ​ហើរ​ចេញ​ទៅ​ក្រៅ​មាន​ភាព​លំបាក​ដោយ​សារ​តែ​បញ្ហា​ពន្លឺ​ថ្ងៃ​​​បណ្តាល​​ឱ្យ​ភ្នែក​របស់​យើង​ពិបាក​មើល​ឬក៏​ឈឺ​។បុរសៗ​យើង​មួយ​ចំនួ​នក៏​សម្រេចចិត្ត​ទិញ​វែនតា​ការពារ​កំដៅ​ថ្ងៃ​គឺ​មិន​មែន​ពាក់ដើម្បី​ឡូយនោះ​ទេតែ​សម្រាប់​ការពារ​ភ្នែក​ដ៏មាន​តម្លៃ​លើស​គ្រប់​ពេជ្រ​របស់​យើង។ប៉ុន្តែ​បើ​ជាទិញ​ទៅហើយ​ ហេតុដូចម្តេច​ក៏​មិន​ទិញ​វែនតា​ណា​ដែលមើល​ទៅ​សម​នឹង​មុខរបស់​អ្នក​តែ​ម្តងទៅហើយ​ម្យ៉ាង​វិញទៀត​ជិត​ដល់​ពេល​ដើរ​លេងផង​។នៅ​ខែខាងមុខនេះ​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ដូចជាពិធី​ច្រត់​ព្រះន័ង្គលនិង​ថ្ងៃប្រារព្ធពិធី​ចម្រើន​ព្រះជន្មព្រះមហាក្សត្រ​ជាដើម។ខាង​ក្រោមនេះគឺ​ជាទិចនិក​ក្នុង​ការ​ជ្រើសរើស​វែនតា​តាម​ទម្រង់​មុខ​របស់​យើង​។

៧. សម្រាប់​ទម្រង់​មុខ​រាង​មូល

មុខដូច​ដួង​ខែ​នេះលោកអ្នក​អាច​ជ្រើសរើស​វ៉ែន​តា​ពពួក​រ៉ៃបាងឬក៏​វ៉ែនតាមាន​រាង​ចតុកោណកែង​ ដើម្បីរំលេច​មុខ​ដ៏​មាន​មុខសេ្នហ៍​របស់​អ្នក​ឡើង​។

៦. សម្រាប់​ទម្រង់​មុខ​រាង​ពង​ក្រពើ​

សម្រាប់​ទម្រង់​មុខបែប​នេះ អ្នក​គួរតែ​ជ្រើសរើស​វែនតា​ដែលមាន​ទំហំ​ធំ​ដែល​អាច​ថា​ប៉ុន​មុខ​របស់​អ្នក​។

៥.​ សម្រាប់​ទម្រង់​មុខរាង​ជ្រុង​

មនុស្ស​ដែល​មាន​មុខ​រាង​ជ្រុងជាធម្មតា​បើជ្រើស​រើស​វ៉ែន​តា​ដែលមាន​កញ្ចក់​រាងមូល​បន្តិច​ អ្នកនោះ​ពាក់​ទៅ​សមជាក់​ជាមិនខាន។ បើ​យើងមាន​មុខ​ជ្រុង​ហើយៗយើង​យក​វែនតា​ជ្រុង​មក​ពាក់ទៀត​ មានន័យថា​មុខជ្រុង​ពីរជាន់​ហើយ​។

៤. សម្រាប់​មុខរាង​ទ្រវែង

អ្នក​ដែលមាន​មុខរាង​ទ្រវែង​ឬមាន​ត្កៀម​ខ្លា​ គួរតែ​​ជ្រើស​រើស​វែន​តា​ដូច​ចំនុច​មនុស្ស​ដែលមាន​មុខ​រាងជ្រុង​ខាងលើ​ដែរ​ ប៉ុន្តែ​គួរ​ទិញ​វ៉ែន​តាណា​ដែល​មានទំហំធំ​បន្តិច​។

៣. សម្រាប់​មនុស្ស​មុខ​រាង​បេះដូង​

អ្នក​មាន​មុខរាង​ដូចនេះគឺ​សាកសម​ពាក់វ៉េន​តា​ដែលមាន​រាង​ជ្រុងហើយ​មើលទៅ​ដូច​តួកុន​អញ្ជឹង។

២. សម្រាប់​មុខរាង​អាត់​ការ៉ូ​

អ្នក​គួរ​តែ​ជ្រើសរើស​វ៉ែន​តាណា​​ដែល​មាន​ទំហំ​កញ្ចក់​ធំជាង​ប្រវែង​ទទឹង​ (ដូចក្នុង​រូប) ហើយ​គួរ​ជៀសវាង​ទិញ​វ៉ែន​តាណា​ដែលមាន​រាង​មូលនិង​ចតុកោណកែង​ ពីព្រោះ​វា​អត់​សម​ជាមួយមុខ​របស់​អ្នក​។

១. សម្រាប់​មុខរាង​ត្រីកោណ

​អ្នក​ដែលមានមុខ​ដូចនេះ អាច​ជ្រើសរើសវ៉ែន​តា​មាន​កញ្ចក់រាង​តំណក់ទឹកភ្លៀង​ដើម្បី​សាកសម​ជាមួយ​មុខ​របស់​អ្នក​។ អ្នក​ក៏​អាច​ទិញ​វ៉េន​តា​រាង​ចតុកោណកែង​ដែល​មាន​កែម​ស្រួច​ខាង​ចុង​។

ជាចុងក្រោយ​ លោកអ្នក​អាចប្រើប្រាស់​វិធីសាស្ត្រ​ទាំងនេះ​ដើម្បី​ទិញវ៉ែនតា​ណា​ដែល​សាកសម​នឹង​ទម្រង់​មុខ​របស់​អ្នក​។ កុំ​ឱ្យ​ចេះ​តែចាញ់បោក​អ្នក​លក់​វ៉ែន​តាពេល​ទៅទិញ​វ៉ែន​តាលើក​ណា​ថា​ស្អាត​រហូត​ ប៉ុន្តែ​ពេល​ដែល​ពាក់ទៅ​ចង់​តែ​ម្តង​។

ដកស្រង់៖quoteapic.com​