លីសៀវឡុងតូចពូកែចឹងតើទើបមានគេចាប់អារម្មណ៍ខ្លាំង (មានវីដេអូ២) – Kalib9 ចែកចាយ | Kalib9
kalib9

លីសៀវឡុងតូចពូកែចឹងតើទើបមានគេចាប់អារម្មណ៍ខ្លាំង (មានវីដេអូ២)

ក្មេងប្រុសម្នាក់មកពីប្រទេសជប៉ុនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណែត ដោយសារតែគាត់អាចសំដែងក្បាច់គុណដូចលីសៀវឡុងពិត ខណៈដែលគាត់ទើបមានអាយុ៨ឆ្នាំប៉ុណ្ណោះ។​

ក្មេងប្រុសម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះថាRyusei ‘Ryuji’ Imai រស់នៅក្នុងខេត្តណារ៉ា ប្រទេសជប៉ុន។​​ ដោយសារតែក្រុមគ្រួសាររបស់គាត់ចូលចិត្តលីសៀវឡុងខ្លាំង ទើបគាត់រៀនសម្តែងក្បាចគុនរបស់លីសៀវឡុងតាំងពីអាយុ៤ឆ្នាំមកម្លេះ។​ ជារៀងរាល់ថ្ងៃ ឪពុករបស់គាត់តែងតែបង្រៀនក្បាច់គុណរយៈពេល៩០នាទី គឺរៀនចាប់តាំងពីម៉ោង៦ព្រឹកតែម្តង ហើយនៅពេលដែលគាត់ត្រលប់មកពីសាលាបឋមសិក្សាវិញគាត់ត្រូវហាត់រត់ប្រមាណជា១ម៉ោង ទើបហាត់ទាត់់និងវាយដំបង់ពីរកំណាត់ប្រមាណជា២ម៉ោងទៀត។​

Ryusei​ ចាប់ផ្តើមមើលរឿងលីសៀវឡុងចាប់តាំងពីគាត់មានអាយុ១ឆ្នាំមកម្ល៉េះ៕

ប្រែសម្រួលដោយ៖ អក្ខរា រដ្ឋា

ប្រភពរូបភាពនិងអត្ថបទ៖​ dailymail