ទឹកក្រូចឆ្មាមានប្រយោជន៍ចំពោះសុខភាពលើសពីអ្វីដែលអ្នកបានដឹង – Kalib9 ចែកចាយ | Kalib9
kalib9

ទឹកក្រូចឆ្មាមានប្រយោជន៍ចំពោះសុខភាពលើសពីអ្វីដែលអ្នកបានដឹង

ទឹកក្រូចឆ្មា ឬតែជ្រក់ក្រូចឆ្មា ជាភេសជ្ជៈដែលមនុស្សជាច្រើននិយមចូលចិត្តទទួលទាន ព្រោះវាមានភាពងាយស្រួលក្នុងការធ្វើដោយខ្លួនឯង ឬបើទិញគេ ក៏វាស្ថិតក្នុងមានតម្លៃសមរម្យ។ ប៉ុន្តែក្រៅពីភាពងាយស្រួល និងរសជាតិដ៏ឆ្ងាញ់ត្រជាក់ចិត្តនោះ តើអ្នកដឹងទេថា ទឹកក្រូចឆ្មាមានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងណាខ្លះ? ថ្ងៃនេះ គេហទំព័រ កាលីប៩ សូមចែករំលែកចំណេះដឹងទាក់ទងនឹងអត្ថប្រយោជន៍របស់ទឹកក្រូចឆ្មាចំពោះសុខភាពដូចខាងក្រោម ៖

នៅក្នុងក្រូចឆ្មាមានផ្ទុកទៅដោយ ពួកវីតាមីន C អង់ទីអុកស៊ីដង់ (Antioxydant) និងជាតិសរសៃ (Fiber) ដែលសុទ្ធតែជាសារធាតុមានប្រយោជន៍ចំពោះរាងកាយដូចជា ៖

១. ជួយធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរការបានល្អ

២. ការពារការកើតក្រួសនៅក្នុងតម្រងនោម

៣. ជួយបង្គ្រប់ជាតិទឹកអោយរាងកាយ

៤. បង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ

៥. ទទួលទានទឹកក្រូចឆ្មាជំនួសភេសជ្ជៈផ្អែមដទៃទៀត នឹងជួយអោយអ្នកស្រកទម្ងន់

ទោះជាយ៉ាងនេះក៏ដោយ ជាតិអាស៊ីតដែលមាននៅក្នុងក្រូចឆ្មាអាចបំផ្លាញកាចាធ្មេញ ដែលជាស្រទាប់ក្រៅរឹងបំផុតរបស់ធ្មេញ។ ដូច្នេះអ្នកមិនគួរទទួលទឹកក្រូចឆ្មាក្នុងរសជាតិជូរពេកនោះទេ គួរលាយជាមួយទឹក ឬស្ករក្នុងបរិមាណល្មមសមស្រប។

ប្រភព ៖ Health