មិនមានសញ្ញាបង្ហាញថា ថ្នាំគ្រាប់វីតាមីន D ជួយបញ្ហានៃឆ្អឹងនោះទេ! – Kalib9 ចែកចាយ | Kalib9
kalib9

មិនមានសញ្ញាបង្ហាញថា ថ្នាំគ្រាប់វីតាមីន D ជួយបញ្ហានៃឆ្អឹងនោះទេ!

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​លើកឡើង​ថា ការប្រើ​ថ្នាំ​គ្រាប់​វីតាមីន D មិន​ការពា​រការ​ខ្សោយ​ឆ្អឹង​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​នោះទេ​។​ អ្នកស្រាវជ្រាវ​បាន​និយាយថា មនុស្ស​ជិត​ពាក់កណ្តាល​ដែល​មាន​អាយុ​លើសពី​៥០​ឆ្នាំ បាន​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន D ប៉ុន្តែ​ការស្រាវជ្រាវ​បានបង្ហាញ​ថា យើង​មិន​ត្រូវការ​នោះ​ទេ​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​ក្នុង​ការប្រើ​ថ្នាំ​គ្រាប់​នេះ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ពុក​ឆ្អឹង​នោះ​។ ជំនួស​នេះ​, ការប្រើ​ថ្នាំ​គ្រាប់​នេះ​គួរតែ​ត្រូវបាន​សំដៅ​ទៅលើ​អ្នក​ដែល​ហាក់ដូចជា​មាន​ការ​ចុះខ្សោយ​នឹង​វីតាមីន D​។​ ​អ្នកឯកទេស​មួយរូប​នៅ​សហរដ្ឋអាមេរិក​បាន​យល់​ស្រប​នឹង​ដំបូន្មាន​ខាងលើនេះ​។​
​វិច​តូ​រៀ រី​ឆាដ (Victoria Richards) ជា​សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ Quinnipiac បាន​និយាយថា ការស្រាវជ្រាវ​ពីមុន​បាន​រកឃើញថា វីតាមីន D តែមួយ​មុខ​មិន​ការពារ​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​នោះទេ​។ ពី​ការស្រាវជ្រាវ​នេះ​, អ្នកប្រើប្រាស់​អាច​មិន​មាន​អារម្មណ៍​ត្រូវ​ការបន្ត​ការទិញ​ថ្នាំ​គ្រាប់​វីតាមីន D សម្រាប់​ការពារ​ជំងឺ​ពុក​ឆ្អឹង​នោះទេ​។​

​អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​ការស្រាវជ្រាវ​ទាំង​២៣​ដែល​សរុប​អ្នកចូលរួម​ប្រមាណ​ជាង ៤.០០០​នាក់​ដែល​មាន​សុខភាព​ល្អ ហើយ​មាន​អាយុ​ជា​មធ្យម​៥៩​ឆ្នាំ​។​ ​លទ្ធផល​បាន​បង្ហាញថា ការប្រើ​ថ្នាំ​គ្រាប់​វីតាមីន D ក្នុង​រយៈពេល​ជា​មធ្យម​២​ឆ្នាំ មិន​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​ដង់​ស៊ី​តេ​ឆ្អឹង​នៅ​នឹង​ឆ្អឹងត្រគាក​, ឆ្អឹងខ្នង​, និង​ឆ្អឹង​ខ្លួន​ទាំងមូល​នោះទេ​។​ ​ដង់ស៊ីតេ​ឆ្អឹង​វាស់​ទៅលើ​បរិមាណ​នៃ​សារធាតុ​រ៉ែ​នៃ​ឆ្អឹង​ដែល​មាន​នៅ​តំបន់​ផ្សេងៗ​ពីគ្នា និង​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​វាយតម្លៃ​លើ​ភាពរឹងមាំ​នៃ​ឆ្អឹង​។​ ​អ្នកស្រាវជ្រាវ​បាន​និយាយថា វា​មាន​ការបង្ហាញ​តិចតួច​លើ​អត្ថប្រយោជន៍​នៃ​ថ្នាំ​គ្រាប់​វីតាមីន D​លើ​ដង់ស៊ីតេ​នៃ​ឆ្អឹង​៕

អត្ថបទដោយ៖THEiCONMEDIA

error: Content is protected !!