ចំណុចទាំងនេះបញ្ជាក់ថាហូឡង់ជាប្រទេសគួរអោយចាប់អារម្មណ៍ទាក់ទងនិងបច្ចេកវិទ្យាអនាគត – Kalib9 ចែកចាយ | Kalib9
kalib9

ចំណុចទាំងនេះបញ្ជាក់ថាហូឡង់ជាប្រទេសគួរអោយចាប់អារម្មណ៍ទាក់ទងនិងបច្ចេកវិទ្យាអនាគត

បច្ចុប្បន្នបច្ចេកវិទ្យាក៏បន្តរីកលូតលាស់យ៉ាងខ្លាំង ដូចនេះអ្នកប្រាកដជាធ្លាប់ស្រមៃឃើញពីភាពថ្មីនិងរីកចម្រើនដែលអាចបង្ហាញខ្លួននាពេលអនាគត យ៉ាងណាមកដល់ពេលនេះប្រទេសមួយចំនួនហាក់ចាប់ផ្ដើមបំពាក់បច្ចេកវិទ្យាថ្មីមួយចំនួនដែលគេរំពឹងទុកថាវាអាចប្រើប្រាស់ទូលំទូលាយនាពេលអនាគត ជាក់ស្ដែងដូចជានៅប្រទេសហូឡង់ ។

ជាប្រទេសដំបូងគេដែលបង្កើតផ្លូវបំពាក់សូឡា

 

ក្នុងឆ្នាំ២០១៤ ហូឡង់គឺជាប្រទេសដំបូងគេដែលស្ថាបនាផ្លូវជិះកង់បំពាក់បច្ចេកវិទ្យាសូឡា ហើយថាមពលដែលផលិតបានក្នុងពេលមួយថ្ងៃអាចប្រើប្រាស់គ្រប់គ្រាន់សម្រាប់ភ្លើងស្ដុប និងភ្លើងបំភ្លឺផ្លូវនៅតំបន់នោះ ។

ឧបករណ៍គ្រប់គ្រងការយល់សប្ដិ

 

អ្នកឯកទេសខាងប្រពន្ធ័ប្រសាទនៅប្រទេសហូឡង់បានច្នៃបង្កើតឧបករណ៍ដែលគ្រប់គ្រងការយល់សប្ដិ ដែលអ្នកអាចជ្រើសរើសសុបិន្តដែលខ្លួនចង់ តែយ៉ាងណាវាត្រូវការជំនាញខ្លះដើម្បីគ្រប់គ្រងវាបានល្អ តែយ៉ាងណាវាកំពុងស្ថិតក្នុងការស្រាវជ្រាវបន្តនៅឡើយ ។

ប៉មប្រមូលផ្សែងកខ្វក់

Smog Free Tower គឺជាប៉មដែលប្រមូលយកផ្សែងពុល ហើយគេក៏យកកំទេចផេះមកច្នៃជាចិញ្ចៀនតូចដែលវាអាចជាការរំលឹកថាបរិស្ថានយើងបច្ចុប្បន្នពោរពេញដោយផ្សែងពុលជាច្រើន ។

ផ្ទះកញ្ចក់ដែលបំពាក់បច្ចេកវិទ្យាទំនើប

 

វាជាបច្ចេកវិទ្យាមួយដែលប្រើសប្រាស់លើផ្នែកកសិកម្ម ដោយការច្នៃប្រឌិតផ្ទះកញ្ចក់នេះឡើងជាមួយបច្ចេកវិទ្យាគ្រប់គ្រងអាកាសធាតុដែលអាចអោយរុក្ខជាតិដុះលូតលាស់បានល្អពេញមួយឆ្នាំ ។

ផ្លូវដែលបញ្ចេញពន្លឺនៅពេលយប់

 

លោក Daan Roosegaarde ជាអ្នកបង្កើតបង្កាន់ដៃអមផ្លូវដែលបំពាក់ជាមួយបច្ចេកវិទ្យាបំភ្លឺនៅពេលយប់តាមផ្លូវ Highway ដោយវាស្រូបថាមពលនៅពេលថ្ងៃយកមកប្រើប្រាស់ដើម្បីបំភ្លឺនៅពេលយប់ ។

ពន្លឺភ្លើងជាបន្ទាត់នៅតាមផ្លូវជិតស្ដុប

យើងឃើញថាមនុស្សមួយចំនួនហាក់មានភាពងុបងល់និងទូរសព្ទខ្លាំងពេករហូតអោនមិនមើលភ្លើងស្ដុប ដូចនេះហើយទើបមានការបំពាក់ពន្លឺភ្លើងជាបន្ទាត់នៅតាមផ្លូវជិតស្ដុប ដែលអ្នកអោនចុចទូរសព្ទក៏អាចប្រទះឃើញថាភ្លើងខៀវឬក្រហម ។