រៀបការចំប្រពន្ធញៀនល្បែង អស់រលីងទ្រព្យសម្បត្តិខំរកយ៉ាងលំបាក! – Kalib9 ចែកចាយ | Kalib9
kalib9

រៀបការចំប្រពន្ធញៀនល្បែង អស់រលីងទ្រព្យសម្បត្តិខំរកយ៉ាងលំបាក!

បុរសម្នាក់និយាយថា គាត់បានបាត់បង់គ្រប់យ៉ាងដោយស្នាដៃប្រពន្ធជនជាតិឥណ្ឌូណេស៊ីរបស់គាត់ បន្ទាប់ពីនាងចាញ់ល្បែងអស់ ៣.៥០០.០០០ ផោន ហើយគាត់ទើបតែបានដឹង ក្រោយចំណងអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានបញ្ចប់សព្វគ្រប់។

លោក Christopher Forte បាននិយាយថា គាត់បាន “លង់ស្រឡាញ់” ជាមួយនឹងភរិយារបស់ខ្លួន Julia Posman យ៉ាងឆាប់រហ័សខណៈដែលបានជួបនាងនៅឯក្រុមហ៊ុន IT មួយកន្លែងក្នុងឆ្នាំ២០១០។
ដោយងងឹតងងុលនឹងក្តីស្រឡាញ់ គាត់និយាយថា គាត់មិនដែលកត់សម្គាល់នោះឡើយពីបំណុលល្បែងរបស់នាង ឬប្រាក់ចំនួន ១៦៩.០០០ផោនរបស់គាត់ និងឪពុកម្តាយរបស់គាត់​ បានបាត់ រហូតដល់ក្រោយការចែកផ្លូវគ្នា។

នាងបានប្រាប់ទៅគាត់ថា នាងបានជំពាក់ប្រាក់ក្រុមហ៊ុនពីរចំនួន ២,៥លានផោន និងក្រុមហ៊ុនល្បែងផ្សេងទៀតរាប់ម៉ឺនផោនបន្ថែមទៀត ដូចគ្នាទៅនឹងការបង្កើនបំណុលនៅក្នុងបណ្ណឥណទានផងដែរ៕

error: Content is protected !!