ឌួង ហ្សូរីដា ត្រូវគេលួច Surprise បែបនេះទាំងព្រលឹម ហើយអ្នកធ្វើមិនបង្ហាញមុខទៀតផង – Kalib9 ចែកចាយ | Kalib9
kalib9

ឌួង ហ្សូរីដា ត្រូវគេលួច Surprise បែបនេះទាំងព្រលឹម ហើយអ្នកធ្វើមិនបង្ហាញមុខទៀតផង

ពិធីការិនីចាស់វស្សា កញ្ញា ឌួង ហ្សូរីដា ជាតារាស្រីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពខ្ពស់ ដែលទទួលបានការគាំទ្រខ្ពស់ពីសំណាក់អ្នកគាំទ្រ។ ជាមួយនឹងអត្តចរិត និងរូបរាងដ៏ស្រស់ត្រកាលនេះ មានបុរសមិនតិចទេដែលចាប់ចិត្តនឹងកញ្ញា ជាក់ស្ដែងដល់ថ្នាក់ធ្វើការ Surprise កញ្ញាដោយផ្ញើជាផ្លែឈើមួយកន្ត្រកក្នុងថ្ងៃសំខាន់ គឺគម្រប់ខួបហាងរបស់កញ្ញាបាន ១ឆ្នាំ មិនហ៊ានបង្ហាញមុខទៀតផង។

ដោយយោងតាមសាររបស់កញ្ញា ឌួង ហ្សូរីដា បានសរសេរទាំងភ្ញាក់ផ្អើល លាយអារម្មណ៍រំភើបថា៖ «ទោះបីជាអត់ដឹងថានរណាជាអ្នកផ្ញើមកអោយក្តី តែសំខាន់ មុទិតា សូមអរគុណម្ចាស់កន្រ្តកផ្លែឈើសំរាប់ការផ្ញើរមក Surprise ទាំងព្រឹក ដើម្បីអបអរសាទរគម្រប់ខួប ១ឆ្នាំរបស់ហាង មុទិតា នាថ្ងៃស្អែកនេះ» ។ ក្នុងនោះ ក៏មានហ្វេន និងមិត្តៗ ជាច្រើនបាននិយាយ Comment បែបលេងសើចថា សង្ស័យជាបុរសដែលមានលួចចាប់ចិត្តទៅលើកញ្ញា ជាក់ជាមិនខានឡើយ៕