បុរសម្នាក់បានប្រែក្លាយខ្លួនពីក្មេង ដែលត្រូវឪពុកម្តាយបោះបង់ចោល មកជាអ្នកវិទ្យាសាស្រ្តដ៏ជោគជ័យម្នាក់ ហើយថែមទាំង… – Kalib9 ចែកចាយ | Kalib9
kalib9

បុរសម្នាក់បានប្រែក្លាយខ្លួនពីក្មេង ដែលត្រូវឪពុកម្តាយបោះបង់ចោល មកជាអ្នកវិទ្យាសាស្រ្តដ៏ជោគជ័យម្នាក់ ហើយថែមទាំង…

ហ្វីលីពីន៖ លោក Fernando Kuehnel គឺជាបុគ្គលម្នាក់ដែលកំពុងតែរស់យ៉ាងស្រណុកសុខស្រួលជាមួយនឹងផ្ទះថ្មី ឡានថ្មី ហើយនឹងគ្រួសាររបស់គាត់ពោរពេញទៅដោយក្តីស្រលាញ់ និងសុភមង្គលនៅក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។

ប៉ុន្តែមុននឹងជីវិតរបស់លោកមានថ្ងៃនេះ លោក Fernando Kuehnel ត្រូវបានឆ្លងកាត់នូវជីវិតដ៏សែនខ្មៅងងឹតជាច្រើន ដែលលោកនឹកស្មានមិនដល់ថា លោកអាចឆ្លងផុតរហូតដល់ថ្ងៃនេះនោះទេ។

ស្ថិតនៅក្នុងវ័យ ៦ឆ្នាំ លោក Fernando Kuehnel ត្រូវបានឪពុកម្តាយបង្កើតរបស់ខ្លួនបោះបង់ចោលជាមួយបងប្អូនពីរនាក់ផ្សេងទៀត នៅតាមផ្លូវ Project 8 នៅក្នុងទីក្រុង Quezon នៃប្រទេសហ្វីលីពីន ដោយលើកហេតុផលថា ពួកគាត់ទាំងពីរមិនដែលស្គាល់ក្មេង Fernando Kuehnel  និងបងប្អូនពីរនាក់ទៀតនោះទេ។

យោងទៅតាមការរៀបរាប់របស់លោក Fernando Kuehnel បានឲ្យដឹងថា បន្ទាប់ពីឪពុកម្តាយបង្កើតបោះបង់ចោលជាមួយនឹងបងប្អូនពីរនាក់ទៀតហើយ ស្រាប់តែមានប្តីប្រពន្ធមួយគូបានរើសពួកគាត់ យកទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងដែលមានឈ្មោះថា Nayong Kabataan។ លោកបានរៀបរាប់បន្ថែមទៀតថា បើតាមខ្ញុំចាំបាន នៅពេលនោះប្តីប្រពន្ធមួយគូនោះបានយួរកាតាប ហើយយកពួកយើងទាំងបីនាក់ទៅកាន់មណ្ឌលកុមារកំព្រា ទាំងពួកយើងយំខ្លាំងណាស់។

ការរស់នៅក្នុងមណ្ឌលវាមិនស្រួលឡើយ ព្រោះអ្នកដែលរស់នៅទីនោះរើសអើងពួកគេទាំងបីនាក់ខ្លាំងណាស់។ ម្យ៉ាងវិញទៀត ពួកគេបានធ្វើបាបដូចជាយកម្ទេសមកដាក់លើភ្នែក   បបូរមាត់ និងធ្វើរឿងដ៏ស្មោគគ្រោកមួយចំនួនទៀតដាក់ពួកគេ។

អស់រយៈពេល ៤ឆ្នាំដែលរស់នៅទីនោះ Fernando Kuehnel ពិតជាមិនអាចទ្រាំបានជាមួយនឹងអ្វីដែលពួកគេបានធ្វើដាក់រូបលោកឡើយ ទើបលោកបានសម្រេចចិត្តលួចរត់ចេញពីកន្លែងមណ្ឌលកុមារកំព្រាតែម្នាក់ឯង ទៅធ្វើជាអ្នករុញរទេះដឹកអីវ៉ាន់ ហើយរើសម្ហូបអាហារចេញពីធុងសម្រាមដើម្បីទទួលទានជាអាហារប្រចាំថ្ងៃ។

នៅពេលដែល Fernando Kuehnel មានអាយុ ១៣ឆ្នាំ លោកបានទទួលដំណឹងថា បងប្អូនពីរនាក់របស់លោកដែលរស់នៅក្នុងមណ្ឌលកុមារកំព្រា ទទួលបានសំបុត្រទៅរស់នៅសហរដ្ឋអាមេរិក ដោយក្នុងនាមជាពលរដ្ឋក្រីក្រ។ នៅពេលដែលលោកទទួលបានដំណឹងនេះភ្លាម លោកបាននឹកក្នុងចិត្តថា ប្រសិនបើលោកត្រឡប់ទៅកាន់មណ្ឌលកុមារកំព្រាវិញ លោកអាចមានឱកាសច្រើនទៅរស់នៅសហរដ្ឋអាមេរិកដូចជាបងប្អូនពីរនាក់ទៀតដែរ។ ដូចនេះហើយ លោកក៏បានសម្រេចចិត្តវិលត្រឡប់ទៅរស់នៅក្នុងមណ្ឌលវិញ។

ការរស់នៅក្នុងមណ្ឌលមិនបានយូរប៉ុន្មានផង លោក Fernando Kuehnel ក៏ត្រូវបានឪពុកម្តាយចិញ្ចឹមជ្រើសរើសយកគាត់ឲ្យទៅរស់នៅសហរដ្ឋអាមេរិក ដោយឪពុកម្តាយចិញ្ចឹមរូបនោះ ស្រលាញ់ Fernando Kuehnel ដូចជាកូនបង្កើតអ៊ីចឹង ដោយបញ្ជូនលោកទៅរៀនភាសាអង់គ្លេសនៅសាលារដ្ឋមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Green Bay នៃរដ្ឋ Wisconsin សហរដ្ឋអាមេរិក។

នៅទីនោះលោក Fernando Kuehnel បានព្យាយាមសិក្សារៀនសូត្រយ៉ាងលំបាករហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគិលានុបដ្ឋាយិកា និងទទួលបានសញ្ញាបត្រកិត្តិយសមួយផ្សេងទៀតផ្នែកគ្រប់គ្រងពាណិជ្ជកម្មសម្រាប់វិស័យសុខាភិបាលផងដែរ។

ព្រោះតែភាពឆ្លាតវៃ និងចំណេះដឹងដ៏ជ្រៅជ្រះរបស់លោក ទើបលោកបានក្លាយខ្លួនទៅជាអ្នកវិទ្យាសាស្រ្តប្រចាំនៅក្រុមហ៊ុន Novartis ដែលជាក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញរបស់ប្រទេសស្វីស។

ឆ្លៀតពេលទំនេរពីការងារលោក Fernando Kuehnel ក៏បាននិពន្ធសៀវភៅមួយក្បាលដែលរៀបរាប់ពីដំណើរជីវិតពីក្មេងកំព្រា មកក្លាយជាបុគ្គលជោគជ័យម្នាក់ ដែលសៀវភៅរបស់លោកមានចំណងជើងថា My Third Parents។

បច្ចុប្បន្នលោក Fernando Kuehnel គឺជាបុគ្គលម្នាក់ដែលរស់នៅក្បែរឆ្នេរ Dania នៃរដ្ឋ ហ្វ្លូរីដា សហរដ្ឋអាមេរិក ជាមួយនឹងក្រុមគ្រួសាររបស់លោក ហើយថែមទាំងមានផ្ទះ និងរថយន្តល្បីៗដូចជា Porsche, Carrera និង Mercedes Benz ជាដើម៕

អានព័ត៌មានថ្មីៗ មិនធម្មតា!! ធ្លាប់តែជាកម្មកររោងចក្រមុខ​អាក្រក់គេមើលងាយរើសអើង ក្រោយ​ពីបាត់មុខមួយរយៈស្រាប់តែ…(មានវីដេអូ)

បុរស​ជនជាតិ​ថៃ​វ័យ​ក្មេង​ម្នាក់ បាន​ធ្វើ​ឲ្យ​ម្ដាយ​ភ្ញាក់ផ្អើល​រំជួល​ចិត្ត​និយាយ​មិន​ចេញ​ជាមួយ​មុខ​មាត់​ថ្មី​​ដ៏​ស្រស់​សង្ហា បន្ទាប់​ពី​កែសម្ផស្ស​ជា​ច្រើន​ដង​ក្នុង​កម្មវិធី​ទូរទស្សន៍ Let Me In Thailand ដែល​ទិញ​សិទ្ធិ​ពី​កូរ៉េ​ខាង​ត្បូង និង​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ថៃ វ៉ើកផយ (Workpoint)។

កូន​ប្រុស​នេះ​មាន​ឈ្មោះ ​ណុបចិត អាយុ ២២​ឆ្នាំ ​ជា​កម្មករ​រោង​ចក្រ តែង​តែ​មាន​ក្ដី​សុបិន​ចង់​បាន​ការ​ផ្លាស់ប្ដូរ​មុខ​មាត់​ពី​ចង្កា​វៀច​​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ទំពារ​អាហារ ​និង​មាន​ស្នាម​អុច​ខ្មៅ​ពេញ​មុខ។ ​លោក​មាន​ការ​ខ្មាស​អៀន​នឹង​​សម្រស់​​មិន​ប្រក្រតី​របស់​​ខ្លួន ណុប​ចិត​ តែង​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​មិត្ត​រួម​ការងារ និង​ហូប​បាយ​តែ​ម្នាក់​ឯង​ពេល​ម៉ោង​សម្រាក។

លោក​ ណុប​ចិត ​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ទទួល​ការ​វះកាត់​​កែសម្ផស្ស​នៅ​ប្រទេស​កូរ៉េខាងត្បូង សម្រាប់​កម្មវិធី​ Let Me In រដូវ​កាល​ទី​បី​ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​​អាទិត្យ​។ ​ដើម្បី​បំពេញ​បំណង​តាម​ការ​ចង់​បាន​របស់​ខ្លួន គេ​ទទួល​បាន​ការ​វះកាត់​ថ្គាម ​ថ្ងាស ​ភ្នែក និង​ការ​ព្យាបាល​ស្បែក​កម្ចាត់​ស្នាម​ជាំ​អុច​ខ្មៅ។

បន្ទាប់​ពី​សម្ងំ​ព្យាបាល​រយៈពេល ៣​ខែ​នៅ​កូរ៉េ លោក​ណុប​ចិត ​មាន​គម្រោង​ជួប​ម្ដាយ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ភោជនីយដ្ឋាន​សំណព្វ​ចិត្ត​ពួក​គេ។ ​អ្នក​រៀប​ចំ​កម្មវិធី​បាន​ឲ្យ​ម្ដាយ​អង្គុយ​ម្នាក់​ឯង ហើយ​កូន​ប្រុស​គាត់​ទៅ​អង្គុយ​ក្បែរ​នោះ តែ​គាត់​​ហាក់​មិន​អាច​​ចំណាំ​កូន​ប្រុស​ខ្លួន​បាន​ឡើយ។

អ្នក​រៀប​ចំ​បាន​បំពាក់​មេក្រូ​ឲ្យ​គាត់​បញ្ចេញ​អារម្មណ៍​ចំពោះ​កូន គាត់​និយាយ​ថា “​ខ្ញុំ​នឹក​កូន​ខ្លាំង​ណាស់។ ខ្ញុំ​មិន​មែន​សម្ដែង​ទេ”។ ​រួច​ទឹក​ភ្នែក​ចាប់​ផ្ដើម​ហូរ​ខ្លាំង។ បន្តិច​ក្រោយ​មក កូន​ប្រុស​អង្គុយ​ក្បែរ​នោះ បាន​ស្ទុះ​ងើប​ចេញ​ពី​កៅអី​ដើរ​សំដៅ​ទៅ​រក​ម្ដាយ​ទាំង​ញញឹម​ញញែម។ ​ម្ដាយ​ចាប់​ផ្ដើម​យំ​ទាំង​ក្ដុកក្ដួល។

error: Content is protected !!