សឹងមិនចង់ជឿនឹងត្រចៀក! អតីតបេក្ខភាព Cambodian Idol កញ្ញា គង់ កែវមរកត យកបទអ្នកនាងសាន ស្រីឡៃមកច្រៀង សម្លេងដូចគ្មានខុស (មានវីដេអូ) – Kalib9 ចែកចាយ | Kalib9
kalib9

សឹងមិនចង់ជឿនឹងត្រចៀក! អតីតបេក្ខភាព Cambodian Idol កញ្ញា គង់ កែវមរកត យកបទអ្នកនាងសាន ស្រីឡៃមកច្រៀង សម្លេងដូចគ្មានខុស (មានវីដេអូ)

កញ្ញា គង់ កែវមរកត ជាអតីត Cambodian Idol ដែលមានសមត្ថភាពមួយរូប បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងបានឡើងច្រៀងលើឆាក ដោយជ្រើសរើសយកបទ ឈឺចាប់ ២ដងបានហើយ ដែលជាសំនៀងដើមរបស់អ្នកនាង សាន ស្រីឡៃ ។ អ្វីដែលមហាជនមិនដឹកស្មានដល់នោះ គឺតារាស្រីវ័យក្មេងរូបនេះ បែរជាមានទឹកដមសម្លេងដូចនឹងអ្នកនាង សាន ស្រីឡៃ បេះដាក់ សូម្បីតែពេលពោលនិយាយពីដើម ក៏ដូចខ្លាំង ស្តាប់ហើយសឹងតែមិនចង់ជឿតែម្ដង។

គួរបញ្ជាក់ផងដែរថា បទ ឈឺចាប់ ២ដង នេះ ជាបទចុងក្រោយរបស់អ្នកនាង សាន ស្រីឡៃ មុននឹងអ្នកនាងលាចាកទៅ ហើយការដែលកញ្ញា គង់ កែវមរកតលើកយកបទនេះមកច្រៀងពិតជាធ្វើឲ្យហ្វេនគ្រប់គ្នាមានចិត្តនឹកស្រណោះដល់អ្នកនាងមិនបាត់។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖