គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​ដ៏​ល្បី និង ភរិយា​ត្រូវបាន​កោះហៅ ក្នុងការ​ស៊ើបអង្កេត​ការផ្សព្វផ្សាយ​ឡេ​លាប​ស្បែ​កដោយ​ពួក​តារា​ថៃ​ – Kalib9 ចែកចាយ | Kalib9
kalib9

គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​ដ៏​ល្បី និង ភរិយា​ត្រូវបាន​កោះហៅ ក្នុងការ​ស៊ើបអង្កេត​ការផ្សព្វផ្សាយ​ឡេ​លាប​ស្បែ​កដោយ​ពួក​តារា​ថៃ​

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​មេសា​ថា វេជ្ជបណ្ឌិត​វះកាត់​កែ​សម្ផស្ស​ដ៏​ល្បី​លើ​កញ្ចក់​ទូរទស្សន៍ លោក ពី​យ៉ាព​ង់ ហូ​វី​ឡៃ​ឡាក់ និង​ភរិយា​របស់គាត់​ឈ្មោះ ប៉ា​វី​ណា ណាំ​សុង​ក្រាំ ត្រូវបាន​កោះហៅ​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ប៉ូលិស​នៅ​ថ្ងៃទី ១១ ឧសភា​អំពី​ការ​ចារ​យល់ព្រម​លើ​ផលិតផល​ជ្រក​ក្រោម​ស្លាក​សញ្ញា “Magic Skin”​។​

​ផលិតផល​នេះ​បាន​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ការចោទប្រកាន់​អំពី​ភាពស្របច្បាប់​របស់​វា​និង​ការ​អះអាងថា​ពុំមាន​គុណភាព​ស្តង់ដារ​។​

​ប្តី​ប្រពន្ធ​នេះ​បាន​ល្បីល្បាញ​នៅក្នុង​កម្មវិធី​គូ​ណាត់ “Take Me Out” កន្លែង​ដែល​អ្នក​ទាំង​២​បាន​ជួបគ្នា​ដំបូង​ហើយ​ស្រលាញ់គ្នា​។​

​អធិការរង​ប៉ូលិស​ជាតិ​លោក វី​រ៉ា​ចៃ សុង​មេត្តា បាន​និយាយថា ជនសង្ស័យ​ក្នុងករណីនេះ គឺ​លោក កា​ស៊ីត វ៉ូ​រ៉ា​ជី​ង​តុ​ន ដែល​ត្រូវបាន​ចាប់ខ្លួន​មុននេះ រួច​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ ត្រូវបាន​កោះហៅ​ឱ្យទៅ​ជួប​ប៉ូលិស​ម្តងទៀត​នៅ​ថ្ងៃទី ១១ ឧសភា​។​

​នៅថ្ងៃនោះ លោក​កា​ស៊ីត​នឹង​ស្តាប់​ការចោទប្រកាន់​បន្ថែមទៀត​ពីបទ​រំលោភ​លើ​ច្បាប់​ផ្សាយពាណិជ្ជកម្ម​ចំពោះ​បទល្មើស​ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុងករណី​ផ្សេង​ក្រៅពី​ការចោទប្រកាន់​ដើមដំបូង​របស់គាត់ ពាក់ព័ន្ធ​នឹង​ច្បាប់​ផ្សាយពាណិជ្ជកម្ម និង​ការ​ក្លែងបន្លំ​។​

​កាលពី​សប្តាហ៍​មុន ប៉ូលិស​បាន​កោះហៅ​តារា​ល្បី​ថៃ​ចំនួន ៩ នាក់​ក្នុងចំណោម​តារា​ល្បី​ចំនួន ៥៩ នាក់ ដែល​ត្រូវបាន​រាយការណ៍​ថា​ផ្សព្វផ្សាយ​ផលិតផល​របស់​ក្រុមហ៊ុន​ខាងលើ ឱ្យ​ផ្តល់​សក្ខីកម្ម​នៅ​ចន្លោះ​ថ្ងៃទី ៤ និង​ទី ៧ ឧសភា​។​

​តារា​ល្បីៗ​ជាច្រើន​បានមក​ផ្តល់​សក្ខីកម្ម​ជាមុន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​តាំងខ្លួន​ពួកគេ​ជា “​សាក្សី​” និង ប្រកាន់ខ្ជាប់​ថា​ពួកគេ​គ្មាន​កំហុស​៕ ដោយ៖ កញ្ញាដាលីស

តារា​ល្បីៗ​ជាច្រើន​បានមក​ផ្តល់​សក្ខីកម្ម​ជាមុន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​តាំងខ្លួន​ពួកគេ​ជា “​សាក្សី​” និង ប្រកាន់ខ្ជាប់​ថា​ពួកគេ​គ្មាន​កំហុស

error: Content is protected !!