មានតែអ្នកខ្លាំងទេទើបរកចម្លើយឃើញ តោះនរណាខ្លះជាជើងខ្លាំងសាកល្បងសំនួរល្បងប្រាជ្ញាទាំង ៣ នេះ – Kalib9 ចែកចាយ | Kalib9
kalib9

មានតែអ្នកខ្លាំងទេទើបរកចម្លើយឃើញ តោះនរណាខ្លះជាជើងខ្លាំងសាកល្បងសំនួរល្បងប្រាជ្ញាទាំង ៣ នេះ

ការបណ្ដុះបណ្ដាល និងការដោះស្រាយបញ្ហាបានញឹកញាប់អាច​ជួយខួរក្បាលរបស់​លោកអ្នក​អោយ​កាន់​តែ​មានភាពវាងវៃប្រសើរជាងមុន។ ដូចនេះតើអ្នកគួ​រធ្វើអ្វីដើម្បីបង្កើន​​ខូរក្បាលរបស់​អ្នកអោយកាន់​តែ​មាន​ភាពវាងវៃ? ជាការពិតណាស់វាជារឿងសាមញ្ញណាស់ដើម្បីបង្កើននូវខួរក្បាលរបស់លោកអ្នក ដោយ​គ្រាន់​តែលោកអ្នកព្យាយាមប្រឈមមុខនឹងបញ្ហា ហើយព្យាយាម​ដោះស្រាយអោយអស់​លទ្ធភាព​របស់​លោក​អ្នក នោះ​ខូរក្បាលរបស់លោកអ្នកនឹងមានដំណើរការដែលជាទម្លាប់មួយ ធ្វើឲ្យខួរក្បាលកាន់​តែ​ទទួល​បាននូ​វ​គំនិតផ្សេងៗជាច្រើនតាមរយៈការស្វែងរកដោះស្រាយដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ ខាងក្រោមនេះជាល្បងប្រាជ្ញាដែលជួយបង្កើននូវភាពវាងវៃរបស់លោកអ្នក៖

.តើជាអក្សរអ្វីនៅក្រោមយន្តហោះ?

.តើបងប្អួនទាំង៤នាក់នេះអាយុប៉ុន្មាន?

  • មានបងប្អូន៤នាក់នៅក្នុងគ្រួសារមួយ ដែលមានឈ្មោះ Michael , Paul , John និង Alex ។
  • Michael  បង Paul មួយឆ្នាំ
  • Paul បង Jhon មួយឆ្នាំ
  • Jhon បង Alex មួយឆ្នាំ

តើធ្វើដូចម្ដេចដើម្បីគុណអាយុបងប្អូនទាំង៤នាក់ស្មើនឹង៣០២៤?

.ស្ករគ្រាប់

ម្ដាយម្នាក់បានអោយស្កគ្រាប់ទៅកូនស្រីរបស់ទាំងបីនាក់២១គ្រាប់ ហើយបានប្រាប់ពួគគេអោយចែកគ្នា ដោយ​បងគេបង្អស់បានពាក់កណ្ដាល ហើយកូនកណ្ដាលបាន ១ភាគ៤ ហើយនិងកូនពៅ បាន១ភាគ៥ ។ លក្ខខណ្ឌមិនត្រូវបំបែកស្ករគ្រាប់ទាំងនោះទេ។ ក្មេងស្រីទាំងនោះបានជំទាស់យ៉ាងខ្លាំង ហើយពូកគេ​មិន​អាច​ស្វែងរកនូវដំណោះស្រាយបានទេ គេក៏បានទៅសួរឪពុករបស់ពួកគេ ហើយគាត់បានឆ្លើយថា​គាត់​អាច​​​ជួយបាន តែត្រូវអោយគាត់មួយចំណែកដែរ​ កូនស្រីអស់ទាំងបានយល់ព្រម។ តើកូនម្នាក់ទទួល​បានស្ករ​គ្រាប់​បានប៉ុន្មានក្នុងម្នាក់?

ចម្លើយនៅខាងក្រោម៖

២.

យោងតាមសម្មតិកម្មយើងអាចបញ្ជាក់បានថា ក្នុងចំណោមពួកគេទាំង ៤ គឺមិនអាចមាននរណាម្នាក់អាយុ ៥ឆ្នាំ និង ១០ ឆ្នាំនោះទេ ព្រោះវានឹងធ្វើឲ្យផលគុណត្រូវបញ្ចប់ដោយលេខ ០ ដែលខុសពីសម្មតិកម្មដែលផលគុណគឺបញ្ចប់ដោយលេខ ៤ ។ ដូចនេះអាយុពួកគេគឺមានតែ 1,2,3,4 និង 6,7,8,9 ឬ 11 ,12 ,13, 14 ប៉ុន្តែបើអាយុចាប់ពី ១១ ឆ្នាំឡើងវានឹងធ្វើឲ្យផលគុណគឺច្រើនជាង 3024 ដូចនេះយើងសាកទម្លាកមកវិញគឺ 6,7,8,9 សាកគុណលេងៗទៅមើល ។

ស្ករគ្រាប់ទាំងអស់មានចំនួន ២១ តែឪពុកបានយកមួយគ្រាប់ដូចនេះវានៅសល់តែ ២០ ទេ ម្ដាយបានប្រាប់ថាកូនបងបានពាក់កណ្ដាលអីញ្ចឹង (ពាក់កណ្ដាលនៃ ២០ ) ដូចនេះកូនបងបានចំណែក ១០ គ្រាប់ ចំណែកឯកូនកណ្ដាលបាន ៥ គ្រាប់ (១ភាគ ៤ នៃ២០ ) និងកូនពៅបាន ៤គ្រាប់ (១/៥ នៃ២០) ចំណែកឯមួយគ្រាប់ដែលនៅសល់គឺឪពុកជាអ្នកយកទៀត ។

error: Content is protected !!