របស់ប្លែកៗដែលអ្នកឃើញដាក់លក់តាមទូរនៅក្នុងប្រទេសជប៉ុន – Kalib9 ចែកចាយ | Kalib9
kalib9

របស់ប្លែកៗដែលអ្នកឃើញដាក់លក់តាមទូរនៅក្នុងប្រទេសជប៉ុន

សម្រាប់ភេសជ្ជៈឬអាហារអ្នកប្រហែលជាឧស្សាហ៍ឃើញគេដាក់លក់ទូរដែលអ្នកអាចទិញវាដាក់ប្រាក់បញ្ចូលវាធ្លាក់មកអោយអ្នកយកវាមកញាំុបាន ប៉ុន្តែវាគួរប្លែកចិត្តបន្តិចដែលទំនិញមួយចំនួនទាំងនេះបែរជាដាក់លក់ដូចជាភេសជ្ជៈទៅវិញ ។

ម៉ាស៊ីនលក់សត្វកញ្ចែ

សត្វកញ្ចែឬក្នុងភាសាជប៉ុន Kabutomushi គឺជាសត្វដែលប្រជាជនជប៉ុនទុកជាសត្វសំណាងហើយវាក៏ជាសត្វដែលក្មេងចូលចិត្តលេងផងដែរ វាក៏ជាសត្វមួយដែលក្មេងៗជប៉ុនប្រមូលទុកក្នុងបញ្ជីប្រមូលសត្វដូចជា Pokemon ដែរ ។

ម៉ាស៊ីនលេខទូរសព្ទនារីៗ

ប្រសិនបើអ្នកជាបុរសដែលមានភាពក្លាហានក្នុងការនិយាយផ្ទាល់ជាមួយនារីៗវាប្រហែលជាគ្មានបញ្ហាទេ ប៉ុន្តែសម្រាប់បុរសដែលមានភាពអឹមអៀនប្រហែលជាត្រូវម៉ាស៊ីននេះដើម្បីជំនួយ រាល់ពេលអ្នកបង់ប្រាក់អ្នកនិងទទួលបានលេខទូរសព្ទរបស់នារីនៅលីវណាម្នាក់ក្នុងចំណោមនោះ ។

ខោទ្រានាប់ប្រើហើយ

ម៉ាស៊ីនមានមិនច្រើនទេនៅក្នុងប្រទេសជប៉ុន តាមពិតទៅគេមិនបានដាក់លក់ខោក្នុងដែលនារីប្រើហើយអ្វីនោះទេគេគ្រាន់តែដាក់ឈ្មោះទាក់ទាញប៉ុណ្ណោះ ព្រោះខោក្នុងដែលលក់គឺសុទ្ធតែជារបស់ថ្មីចេញរោងចក្រ ។

ម៉ាស៊ីនលក់សាឡាដស្រស់ៗ

Flying Fish Soup

វាជាម៉ាស៊ីនលក់ស៊ុបត្រីដាក់ក្នុងដបស្រាប់តែម្ដង ដែលអ្នកគ្រាន់តែយកមកញាំុភ្លាមឬក៏កម្ដៅវាបន្តិចគឺអាចញាំុបានយ៉ាងស្រួលដោយមិនបាច់ចំណាយពេលចំអិនយូរ ។

ម៉ាស៊ីនដាក់លក់កូនឆ្កែ

ម៉ាស៊ីនលក់បាច់ផ្កា

ប្រអប់អាថ៌កំបាំង

ម៉ាស៊ីនមួយនេះបានដាក់លក់របស់ដែលវេចខ្ចប់ជិតឈឺងជាមួយអត្ថបទខ្លីមួយដែលសរសេរនៅលើប្រអប់ អ្នកទិញវាអាចទុកជាការដូរអាថ៌កំបាំងមួយដែលមិនបានដឹងថាក្នុងនោះគឺជាអ្វី ។

ម៉ាស៊ីនលក់ Sex Toy

ម៉ាស៊ីនលក់បង្កងស្រស់ៗ