សញ្ញាទាំង១៣នេះអាចសំគាល់បានថាអ្នកមានចិត្តស្រឡាញ់លើនរណាម្នាក់ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

សញ្ញាទាំង១៣នេះអាចសំគាល់បានថាអ្នកមានចិត្តស្រឡាញ់លើនរណាម្នាក់

យើងទាំងអស់គ្នាតែងតែមាន Crush មិនថាមានអាយុប៉ុន្មាននោះទេ។ ភាគច្រើននៃហេតុផលនៃការកន្ត្រាក់អារម្មណ៏មានលក្ខណៈសាមញ្ញដូចជា “ឃើញស្រីស្អាត” ឬ “ឃើញប្រុសស្អាត” ។ ទោះជាយ៉ាងណាក៏ដោយ ពួកយើងភាគច្រើនមានការភ័ណច្រលំក្នុងការបញ្ជាក់ថាអ្នកណាជាអ្នកដែលជា Crush ពិតប្រាកដរបស់យើង។  សូម្បីតែនៅពេលដែលវាមានភាពច្បាស់លាស់ចំពោះមនុស្សគ្រប់គ្នានៅជុំវិញយើង!

នេះគឺជាសញ្ញាច្បាស់លាស់មួយចំនួនដែលអ្នកអាចរកមើលដើម្បីកំណត់ថាតើអ្នកពិតជា មាន Crush ឬ លួចស្រឡាញ់អ្នកណាម្នាក់ឬបើពួកគេគ្រាន់តែជាមិត្តធម្មតា។

១. អ្នកចាប់ផ្តើមធ្វើអ្វីខុសពីធម្មតាជាមួយសក់របស់អ្នក

២. ជីវិតរបស់អ្នកផ្តោតតែលើ Crush របស់អ្នក

៣. អ្នកបានចាប់ផ្តើមប្រម៉ាញ់ Facebook​ របស់គេ

៤. អ្នកតែងតែងនឹកដល់គេគ្រប់ពេល

៥.​ អ្នកព្យាយាមអស់ពីសមត្ថភាពដើម្បីចូលជីវិតគេ

៦. អ្នកនឹងចាប់ផ្តើមស្រមើរស្រមៃដល់គេ

៧. អ្នករកលេសដើម្បីបាននិយាយជាមួយគេ

៨. អ្នកញញឹមច្រើនខុសធម្មតា

៩. អ្នកមានសញ្ញាខុសប្រក្រតី

១០. អ្នកចាប់ផ្ដើមគិតដល់ពេលចុងក្រោយដែលអ្នកបានសន្ទនា

១១. អ្នកតែងតែយករឿងគេ( Crush)មកនិយាយនៅពេលចាប់ផ្ដើមសន្ទនា

13. អ្នកចាប់ផ្ដើមចូលចិត្តស្ដាប់បទចម្រៀងស្នេហា

ជាចចុងក្រោយនេះលទ្ធផលនៃការលួចស្រឡាញ់មនុស្សម្នាក់គឺមិនអាចទាយទុកជាមុនបានទេ។ អ្នកមិនអាចរំពឹងអ្វីគ្រប់យ៉ាងអោយទៅតាមគំរោងបាននោះទេ។ អ្នកត្រូវតែត្រៀមខ្លួនជាស្រេចប្រសិនបើ Crush​ របស់អ្នកមិនអាចទទួលយកអ្នកនោះ អ្នកត្រូវធ្វើដូចធម្មតា(ដូចជាគ្មាអ្វីកើតឡើង)។

នៅពេលនោះមកដល់អ្នកត្រូវតែដឹងថាវាមិនអីទេហើយវាមិនមែនជាទីបញ្ចប់នៃពិភពលោកនេះទេ។ វាអាចមានអារម្មណ៍បែបនោះប៉ុន្តែអ្នកត្រូវធ្វើដំណើរបន្តទៀត ធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំនិងត្រៀមខ្លួនសម្រាប់ពេលបន្ទាប់ទៀត។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ http://thesmartlocal.com/read/15-signs-you-have-a-crush​​