ស្លាកផ្សព្វផ្សាយឆ្លុះបញ្ចាំងបញ្ហាសង្គមបច្ចុប្បន្នដែលគ្រប់គ្នាមិនអាចមើលរំលង – Kalib9 ចែកចាយ | Kalib9
kalib9

ស្លាកផ្សព្វផ្សាយឆ្លុះបញ្ចាំងបញ្ហាសង្គមបច្ចុប្បន្នដែលគ្រប់គ្នាមិនអាចមើលរំលង

បច្ចុប្បន្ន ការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានពិតជាមានឥទ្ធិពលលើការគិតរបស់មនុស្សក្នុងសង្គម ដែលក្នុងនោះក៏មានស្លាកផ្សព្វផ្សាយផងដែរ។ ជាក់ស្តែងចំពោះស្លាកផ្សព្វផ្សាយខាងក្រោម អ្នករចនាវាឡើងបានព្យាយាមគិតនូវចំណុចពិសេសៗ ដើម្បីអាចលាតត្រដាងនូវបញ្ហាដែលសង្គមកំពុងប្រឈមដល់មនុស្សទូទៅក្នុងសង្គម ក្នុងគោលបំណងឱ្យមនុស្សបានដឹង និងដោះស្រាយបញ្ហាទាំងនោះ។ ចង់ដឹងថាស្លាកពាណិជ្ជកម្មទាំងនោះមានលក្ខណៈពិសេសបែបណា និងឆ្លុះបញ្ចាំងបញ្ហាអ្វីខ្លះនោះ សូមមើលខាងក្រោម។

  1. អ្នកគ្រប់គ្នាសុទ្ធតែអាចជនរងគ្រោះ មិនថាអ្នក ឬខ្ញុំ

2. នៅពេលអស់ព្រៃ នោះធម្មជាតិក៏ស្លាប់ដែរ

3. ការកាប់ឈើ គឺការសម្លាប់ជីវិតសត្វដែរ

4. ការសន្សំសំចៃក្រដាសគឺការជួយសង្រ្គោះពិភពលោក

5. ចង់ប្លាស្ទិកមានគ្រោះថ្នាក់ចំពោះធម្មជាតិ

6. ការទំនាក់ទំនងមិត្តភក្តិបច្ចុប្បន្នច្រើនតែតាមបណ្តាញសង្គម

7. ពេលខ្លះក្តីសង្ឃឹមជាឱសថដ៏ល្អផងដែរ

8. ជីវិតគឺជាអំណោយ ដូចនេះត្រូវហ៊ានបរិច្ចាគនូវសរីរាង្គខ្លះ

9. ការផ្សព្វផ្សាយប្រឆាំងនឹងការរំលោភបំពានកុមារ

10. ជារៀងរាល់ឆ្នាំ សំរាមប្រហែល៧,២៥០គីឡូក្រាមត្រូវបានបញ្ចេញចោលទៅក្នុងសមុទ្រ

11. ប្រសិនបើវាជាសត្វចិញ្ចឹមរបស់អ្នក នោះអ្នកនឹងការពារវាមែនទេ? ការផ្សព្វផ្សាយពីការបំពានលើជីវិតសត្វព្រៃ

12. ៥៧%នៃបុរស និង៥៣%នៃស្រ្តីឥណ្ឌា ជឿថាស្វាមីជាញឹកញាប់ប្រើហិង្សាជាមួយភរិយារបស់ខ្លួន។

13. ការសម្របខ្លួនទៅក្នុងសង្គមអាចជារឿងគួរឱ្យខ្លាច

14. កន្ទុយបារីបំផ្លាញប្រព័ន្ធអេកូឡូស៊ី

15. ពេលដំបូង គ្រោះថ្នាក់ជាញឹកញាប់មិនត្រូវបានគេមើលឃើញ

16. សូម្បីតែវីរបុរសក៏វង្វេងស្មារតីដែរនៅពេលត្រូវគ្រឿងស្រវឹង

17. “មិនមែនរាល់ការឈឺចាប់សុទ្ធតែត្រូវបានបង្ហាញឱ្យឃើញ” ការផ្សព្វផ្សាយប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ

18. ការផ្សព្វផ្សាយចង់បង្ហាញពីបញ្ហាសង្គមដែលមានសិស្សសម្លាប់ខ្លួនដោយសារភាពស្រ្តេស

19. ក្មេងបច្ចុប្បន្នចំណាយពេលនៅខាងក្រៅបន្ទប់ ឬផ្ទះតិចជាអ្នកជាប់ពន្ធនាគារទៅទៀត

ប្រភព៖ Wtfintheworld