អ្នកអត់លិឍមានសង្ឃឹមហើយ! ហ្វេសប៊ុកនឹងបញ្ចេញមុខងារថ្មីមួយ ដែលនឹងជួយឲ្យអ្នកប្រើរបស់ខ្លួន រកដៃគូស្នេហាបានក្នុងពេលឆាប់ៗនេះ (មានវីដេអូ) – Kalib9 ចែកចាយ | Kalib9
kalib9

អ្នកអត់លិឍមានសង្ឃឹមហើយ! ហ្វេសប៊ុកនឹងបញ្ចេញមុខងារថ្មីមួយ ដែលនឹងជួយឲ្យអ្នកប្រើរបស់ខ្លួន រកដៃគូស្នេហាបានក្នុងពេលឆាប់ៗនេះ (មានវីដេអូ)

អាមេរិក៖ នាយកប្រតិបត្តិបណ្ដាញសង្គមហ្វេសប៊ុកលោក Mark Zuckerberg បានប្រកាសថាលោកនឹងដាក់ឲ្យប្រើនូវមុខងារពិសេសមួយ ដែលអាចឲ្យអ្នកប្រើធ្វើការរកដៃគូស្នេហាបានក្នុងពេលឆាប់ៗនេះ។

លោក Zuckerberg បាននិយាយថា «មុខងារនេះគឺនឹងអាចឲ្យគេសាងស្នេហាគង់វង្សមួយ មិនមែនត្រឹមតែលេងសើចនោះទេ»។

រូបតំណាង

មុខងារនេះនឹងផ្គូផ្គងអ្នកប្រើជាមួយដៃគូម្ខាងទៀត ដែលគេមិនទាន់ជាមិត្តនឹងគ្នានៅលើហ្វេសប៊ុកនៅឡើយ។ ហើយអ្វីដែលសំខាន់នោះគឺអ្នកប្រើបណ្ដាញសង្គមនេះ អាចបង្កើត Profile ថ្មីមួយប្រើសម្រាប់តែការរកដៃគូជីវិតប៉ុណ្ណោះ ហើយមិត្តនៅលើហ្វេសប៊ុកនឹងមិនអាចមើលឃើញ Profile នោះបានទេ។

បន្ទាប់ពីការប្រកាសនេះមក ភាគហ៊ុនរបស់ក្រុមហ៊ុនជួយរកដៃគូលើប្រព័ន្ធអុិនធឺណេតដូចជា Tinder ជាដើមបានធ្លាក់តម្លៃដល់ទៅ ២២% ឯណោះ។

រូបតំណាង

មុខងារពិសេសនេះ នឹងអាចឲ្យអ្នកប្រើដែលបានបង្កើត Profile សម្រាប់រកដៃគូនេះ អាចធ្វើការទំនាក់ទំនងទៅមនុស្សម្នាក់ទៀត បើសិនជាគេមានចំណាប់អារម្មណ៍ ឬក៏ចូលរួមកម្មវិធីផ្សេងៗស្រដៀងគ្នា។

ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុនហ្វេសប៊ុក បាននិយាយថា «វាស្រដៀងទៅនឹងការណាត់ជួបគ្នានៅខាងក្រៅដែរ ដោយជាធម្មតាយើងតែងតែមានចំណាប់អារម្មណ៍ទៅលើមនុស្សដែលធ្វើអ្វីៗស្រដៀងយើង»។

គំរូនៃមុខងារថ្មីនេះ

ទោះជាយ៉ាងណាក៏ដោយ គេបានបញ្ជាក់ថាពេលរកដៃគូឃើញរួច គេនឹងឲ្យអ្នកទាំងនោះធ្វើការជជែកក្នុងកម្មវិធីដោយឡែកមួយ ដែលគេអាចត្រឹមសរសេរអក្សរប៉ុណ្ណោះ ជំនួសឲ្យការប្រើប្រាស់ Facebook Messenger  ដើម្បីចៀសវាងភាពមិនប្រក្រតីនានាកើតឡើងជាយថាហេតុ៕

ខាងក្រោមជាវីដេអូនៃការប្រកាសបង្ហាញមុខងារនេះដោយលោក Mark Zuckerberg៖