(Original Song) សុមន្ត រាជ វិលត្រឡប់មកវិញជាមួយបទចម្រៀងចាក់ដោតបេះដូងយុវវ័យ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

(Original Song) សុមន្ត រាជ វិលត្រឡប់មកវិញជាមួយបទចម្រៀងចាក់ដោតបេះដូងយុវវ័យ

ក្រោយពេលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីដើមឆ្នាំ២០១៧ លោក សុមន្ត រាជ បានសម្រាកពីសិល្បះអស់រយៈ ពេលមួយឆ្នាំពេញ។ ក៏ប៉ុន្តែថ្មីៗនេះ សុមន្ត រាជ បានវិលត្រឡប់មកកាន់វិស័យសិល្បះវិញតាមរយៈការចេញនូវបទ ចម្រៀងថ្មីៗ ពិរោះៗ ចាក់ដោតបេះដូងយុវវ័យដែលទទួលការគាំទ្រនិងពេញចិត្តជាខ្លាំងពីប្រិយមិត្តនៅក្នុងដើម ឆ្នាំ២០១៨នេះ។

គិតមកដល់ពេលនេះ សុមន្ត រាជ បានបញ្ចេញនូវចម្រៀងចំនួនបីបទរួចមកហើយ ដែលមានដូចជាបទ “ចាកចេញទាំងទឹកភ្នែក” “បេះដូងបងមិនមែនថ្ម” “ពិភពលោកគ្មានអូនងងឹតសូន្យឈឹង” ហើយក៏មានបទចម្រៀងមួយបទសម្រាប់អបអរចូលឆ្នាំប្រពៃណីជាតិខ្មែរដែរ ក៏ប៉ុន្តែជាបទចង្វាក់បែកស្លុយដូចគេ និយមនោះទេ គឺជាបទចម្រៀងចង្វាក់ប្រពៃណីខ្មែរដែលមានចំណងជើងថា “ក្រមុំសាច់ដុំ”។

ក្នុងចំណោមទាំង បួនបទនេះ ក៏មានមួយបទដែលជាស្នាដៃនិពន្ធទំនុកចម្រៀងដោយរូបលោកផ្ទាល់ផងដែរ។ សុមន្ត រាជ បានបង្ហើប ឲ្យដឹងបន្ថែមទៀតថា លោកត្រៀមនឹងចេញបទចម្រៀងជាច្រើនបទទៀតដើម្បីកំដរអារម្មណ៍ទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ។

ហើយនៅក្នុងពេលខាងមុខដ៏ខ្លីនេះ សុមន្ត រាជ នឹងចេញនូវចម្រៀងមួយបទទៀត ដែលជាបទនិយាយអំពីស្នេហាមួយដែលគ្មានការខ្វាយខ្វល់ គ្មានការបារម្ភពីគ្នា ដែលធ្វើឲ្យអារម្មណ៍ចេះតែឆ្ងាយពីគ្នា រហូតដល់អស់និស្ស័យ ហើយពាក្យធ្លាប់និយាយថាស្រឡាញ់ក៏លែងមានដែរ។ បទចម្រៀងដែលទើបនឹងចេញ ក្ដៅៗនេះមានចំណងជើងថា “ Care បងខ្លះផង”។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Kalib9 សុមន្ត រាជ បានបញ្ជាក់បន្ថែមថា លោកក៏មានបទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេងថ្មី (Original Song) ជាច្រើនបទទៀតផងដែរ ដើម្បីបម្រើនូវតម្រូវការទីផ្សារ។

 

ប្រភព https://www.facebook.com/somunreachofficialpage