ខ្ញ៉ំស្អប់អាម្នាក់ដែលអង្គុយក្បែរខ្ញ៉ំ ព្រោះតែងតែយករបស់ដាក់ពេញតុ តែពេលដឹងការពិតខ្ញ៉ំពិតជាសោកស្ដាយខ្លាំងណាស់ – Kalib9 ចែកចាយ | Kalib9
kalib9

ខ្ញ៉ំស្អប់អាម្នាក់ដែលអង្គុយក្បែរខ្ញ៉ំ ព្រោះតែងតែយករបស់ដាក់ពេញតុ តែពេលដឹងការពិតខ្ញ៉ំពិតជាសោកស្ដាយខ្លាំងណាស់

នៅក្នុងថ្នាក់ជំនាញគ្រប់គ្រងរបស់ខ្ញុំ ខ្ញុំតែងតែអង្គុយនៅតុខាងមុខគេជារៀងរាល់ថ្ងៃ ។ ខ្ញុំតែងតែអង្គុយនៅកន្លែងនេះរហូតតាំងពីដើមមកហើយ។ ប៉ុន្តែឥឡូវនេះ មានប្រុសម្នាក់ទៀតមកពីប្រទេសផ្សេង មករៀនក្នុងថ្នាក់ជាមួយខ្ញុំ ហើយគេមកអង្គុយជិតខ្ញុំ។

គេជាមនុស្សគួរអោយធុញណាស់ ។ គេតែងតែដាក់របស់របរដែលគេមាននៅកន្លែងខ្ញុំអង្គុយ ទាំងកាតាប អាហារ សៀវភៅ និងទូរសព្ទរបស់គេ គឺតែងតែស្ថិតនៅលើតុរបស់ខ្ញុំ ។ គ្រប់ពេលដែលខ្ញុំមកដល់ថ្នាក់ គេតែងតែនិយាយថា «អាហ៍! ថម! ឯងមកហើយ អូខេ!»  (ថមជាឈ្មោះរបស់ខ្ញុំ) ហើយគេក៏ចាប់ផ្ដើមយកសម្ភារៈរបស់គេចេញពីតុរបស់ខ្ញុំ ។ ហើយអោយតែពេលរៀនចប់ គេតែងតែនិយាយថា «យេស រៀនចប់ហើយ!» ហើយលើកដៃមកទះដៃខ្ញុំ ។ គេធ្វើបែបនេះរាល់ថ្ងៃ។

ខ្ញុំធុញទ្រាន់នឹងចរិតរបស់អាម្នាក់នេះខ្លាំងណាស់ ហើយ​ក៏ចង់ប្រាប់គេថា «ខ្ញុំអង្គុយកន្លែងនេះរាល់ថ្ងៃ ក្រែងដឹងហើយតើហី ម៉េចក៏នៅតែដាក់ឥវ៉ាន់នៅកន្លែងនេះមុនខ្ញុំមកដល់ទៀត?» ពិតជាគួរអោយធុញមែនដែលចាំបាច់ត្រូវប្រាប់អាម្នាក់ហ្នឹងដដែលៗ ។

ថ្ងៃមួយ ខ្ញុំមករៀនយឺត ហើយបានរត់មកដល់មុខថ្នាក់ មើលពីទ្វារទៅ ខ្ញុំឃើញតុរបស់ខ្ញុំពេញដោយរបស់របរអាម្នាក់នោះ។ នេះបើខ្ញុំមិនមក វាយកតុហ្នឹងធ្វើជាកម្មសិទ្ធិរបស់វាមែន? ខ្ញុំមិនទាន់ចូលក្នុងថ្នាក់ទេ ព្រោះជាប់ចុចទូរសព្ទផ្ញើសារមួយសិន បន្ទាប់មកក៏មានមិត្តរួមថ្នាក់ម្នាក់ទៀតមកយឺតដែរ តែបានចូលក្នុងថ្នាក់មុនខ្ញុំ ហើយក៏ទៅរកអង្គុយនៅកន្លែងដែលខ្ញុំអង្គុយរាល់ដងព្រោះវាជិតទ្វារជាងគេ តែអាម្នាក់ដែលអង្គុយជិតខ្ញុំហើយដាក់របស់របរពេញតុខ្ញុំនោះបានឃាត់ម្នាក់មកយឺតនោះមិនអោយអង្គុយដោយនិយាយថា «ខ្ញុំសុំទោសផង នេះជាកន្លែងថូម៉ាស មិត្តល្អរបស់ខ្ញុំទេ។» ចាប់ពីពេលនោះមកទើបខ្ញុំដឹងថា ការពិតម្នាក់ដែលអង្គុយជិតខ្ញុំនោះដាក់ឥវ៉ាន់គេលើតុខ្ញុំរាល់ដងដើម្បីចាប់កន្លែងអោយខ្ញុំអង្គុយសោះ។ គេតែងតែចាត់ទុកខ្ញុំជាមិត្តគេរហូតមក តែខ្ញុំវិញរវល់តែគិតពីខ្លួនឯងពេក ទើបកាត់ក្ដីគេអវិជ្ជមានបែបនេះ។ ជិតមួយឆមាសទៅហើយទើបខ្ញុំដឹងថា គេចង់ធ្វើជាមិត្តរបស់ខ្ញុំរហូតមក។ នេះជាមេរៀនដែលខ្ញុំចាំមិនភ្លេច។

«យឺតប្រសើរជាងមិនអាច!»

«កុំវិនិច្ឆ័យគ្រប់យ៉ាង ដោយគ្រាន់តែមើលលើសម្បកក្រៅ!»

ប្រភព ៖ Brightside

 

error: Content is protected !!