ហោរាសាស្រ្តប្រចាំថ្ងៃសុក្រទី៤ខែ៤ឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រទី៤ខែ៤ឆ្នាំ២០១៨

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​នាំឱ្យ​អារម្មណ៍​កើតការ​តប់ ប្រ​ម៉​ល់​និង​ពិសេស​កិច្ចការងារ​តែង​រាំងស្ទះ​ច្រើន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង​ហើយ​អ្នកខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំងបាយ​សឹង មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានរឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ ណាមួយ​ឈានចូល​កើត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​ជួប​នូវ​គ្រោះ​បន្តិចបន្តួច​ចូល យាយី​ដែល​ក្នុងនោះ​មានដូចជា​បញ្ហា​សុខភាព​ការងារ​ប្រាក់កាស​ឬ​សូម្បីតែ​សេចក្តីស្នេហា ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​ទាំងពួង​មិន​ហ៊ាន​មក​ក្បែរ​កើត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មាន​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ក៏​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់ ជាទី​ពេញចិត្ត​ផងដែរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​លូតលាស់​ទៅមុខ​លឿន​តែ​ក៏​ងាយ​ថយក្រោយ​វិញផង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង​ការ​ងរ​អ្វីមួយ​ពី ព្រោះថា​ផល​តែង​រង់ចាំ​នាពេល​ក្រោយ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​តែងមាន​ភាព​សុខដុម​និង​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​នឹងមាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន​ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់​ចប់​ចុង​ចប់​ដើម​ទៀតផង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ​ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​មិន​ប្រមាថការងារ​នោះ​ឃើញថា​បញ្ហា​មិនល្អ​ក៏​មិនមាន​ចោទឡើង​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ មិន​ជឿនលឿន​ទៅមុខ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ក្នុងអំឡុង​ពេលនេះ​សម្រាប់​បុរស​មុន​ធ្វើ​អ្វីមួយ​តោង​តែ​ចេះ​ធ្វើការ​ពិចារណា ឱ្យបាន​ល្អិតល្អន់​ទើប​ពុំ​កើត​បញ្ហា​មិនល្អ​ណាមួយ​ចោទ​មាន​ឡើង​នាពេល​ក្រោយ​វិញ​។ សម្រាប់ ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​ស្រួលខ្លួន ។​

​ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​ដែរ​មានដំណើរ​ប្រទាំង​ប្រទើស និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ កុំ​បំបោល​បើ​ពុំ​នោះទេ​ផល​អាក្រក់​នឹង​តែង​កើត​មាននៅ​ចំពោះមុខ​ជានិច្ច​។​ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​យាយី​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះ តែ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ជា​ពេលវេលា​ល្អ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​មកវិញ​គ្រាន់​កក់ក្តៅ​មួយចំនួន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មួយ ដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​លោកអ្នក​អាច​ទទួលដំណឹង ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ហើយ​ពិសេស​ការប្រកប​ការងា​រ​ឃើញថា​ជឿនលឿន​ទៅមុខ​គួរសម​។​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​និង​បើ​ចង់​ចូល​បម្រើ​ការងារ​ថ្មីថ្មោង​ផង​ក៏​តែង សម្រេច​ជោគជ័យ​ដូច​ជាទី​ពេញចិត្ត​មួយចំនួន​ផងដែរ​។ អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន ឯកជន​មានការ​រីកលូតលាស់​និង​ទោះ​បំពេញការងារ​ទីជិត​ឆ្ងាយ​មានការ​ចម្រុងចម្រើន ដោយ​ក្តី​សុខដុម​គួរសម​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ភ្លឺ​ថ្លា​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​និង​ភាព​ឆេវឆាវ​នាំឱ្យ​កើត​នូវ បញ្ហា​មិនល្អ​ណាមួយ​ឈាន​ចូលមក​។​សម្រាប់​អ្នក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ផល​លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​បាន​ចៀស​ឆ្ងាយ ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន គួរសម​។​ក្រៅពីនេះ​លោកអ្នក​អាចមាន​រឿង​រាវ​ឱ្យ​សប្បាយចិត្ត​មួយចំនួន​ថែមទៀត​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ពុំ​ឃើញ​មានការ​រីកលូតលាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​។ ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​បើ​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ត្រូវ​រក្សា ភាព​ស្ងប់ស្ងៀម​ហើយ​មិនត្រូវ​លូកដៃ​ជាមួយ​រឿង​អ្នកដទៃ​ច្រើនពេក​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំទុក្ខ​មក​ដាក់ខ្លួន​វិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គប្បី​ខ្មីឃ្មាត​ពីព្រោះ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន ទទួលបាន​ផល​ច្រើន​ទៅតាម​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គ្រាន់បើ បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧបទ្រពចង្រៃ​រក ស៊ី​អ្វី​មិន​ឡើង​នឹង​គេ​ហើយ​កើត​មានតែ​រឿង​រាវ​ចម្រូងចម្រាស​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​នាំឱ្យមាន​ការប្រែប្រួល​ទាំង អារម្មណ៍​និង​ការងារ​ផង​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ការប្រកប​ការងារ តែងមាន​រឿង​រាវ​កំប៉ិកកំប៉ុក​ចូល​យាយី​ពិសេស​កិច្ចការ​សំខាន់​តែង​ជួប​បញ្ហា​ច្រើន​ចំពោះមុខ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ថេរ​ល្អ​ពោលគឺ​មិន​ឡើង​ហើយ ក៏​មិន​ចុះ​ដែរ​ទេ​ដោយ​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​បំពេញ​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕