ការពិតគួរអោយភ្ញាក់ផ្អើលទាំង ១១ យ៉ាងរបស់ប្រទេសចិន! – Kalib9 សង្គម & ជិវិត | Kalib9
kalib9

ការពិតគួរអោយភ្ញាក់ផ្អើលទាំង ១១ យ៉ាងរបស់ប្រទេសចិន!

ថ្ងៃនេះយើងនឹងលើកឡើងពីប្រទេសចិននូវរឿងគួរអោយភ្ញាក់ផ្អើរទាំង១១យ៉ាងដែលអ្នកខ្លះមិនធ្លាប់ដឹងពីមុនមក!

១.​ ចិនគឺប្រទេសដែលមានលំដាប់សេដ្ធកិច្ចធំបំផុតក្នុងពិភពលោក៖ ដែលរាល់ទំនិញទាំងអស់មានតម្លៃសមរម្យប្រជាជនអាចមានលទ្ធភាពទិញបាន

២. Single Day នៅប្រទេសចិនគឺធំជាង Black Friday និង Cyber Monday ទៅទៀត

៣. ចិនកំពុងតែសាងសង់អាគារដ៏ទំនើបមួយ ដែលធំជាង Manhattan ដល់ទៅពីរដងឯនោះ ដើម្បីជាការកាត់បន្ថយភាពកកកុញនៅទីក្រុងប៉េកាំង

៤. ចិនបានសាងសង់រោងចក្រកម្តៅថាមពលព្រះទិត្យធំជាងគេលើពិភពលោក

៥. បច្ចុប្បន្នប្រទេសចិនជាកន្លែងដែលផ្គត់ផ្គង់ថាមពលកម្តៅព្រះអាទិត្យធំជាងគេ (ថាមពលរបស់វាកើនឡើងលើសពីឆ្នាំ២០១៦ទ្វេរដង)

៦. ប្រព័ន្ធផ្កាយរណបចាប់សូរសំលេងចំងាយឆ្ងាយ ដែលធំបំផុតក្នុងពិភពលោក បានចាប់ផ្តើមបើកនៅក្នុងប្រទេសចិនឆ្នាំ ២០១៦

៧. ឩស្សាហូបនីយ៍កម្មនៅចិនបានបន្សល់ទុកនៅភាពពុលដ៏ខ្លាំងក្លា ដោយ៧០%នៃទឹកក្នុងដៃមានជាតិពុលខ្លាំង ហើយមានគ្រោះថ្នាក់ខ្លាំងប្រសិនបើប៉ះពាល់វា

៨. ចិនគ្រោងនឹងបង្ហោះ Rover ទៅភពអង្គារ៍នៅក្នុងឆ្នាំ​ ២០២១

៩. ចិនកំពុងតែរៀបចំគម្រោងបង្កើនម៉ាស៊ីនបញ្ជូនល្បឿនលឿនជាងគេបំផុតនៃទង្គិចម៉ាញ៉េទិច គឺលឿនជាង CERN ៧ដង

១០. នៅចិន អ្នកអាចធ្វើការស្កេន QI Code ដើម្បីជួលឆ័ត្រ សេដ្ធកិច្ចការចែកចាយនេះ វាបានកើតឡើងទ្វេរដងកាលពីឆ្នាំមុន

១១. ចិនបានបង្កើត Supercomputer ដែលមានអានុភាពបំផុត៕

អត្តបទផ្សេងទៀត : កន្លែងទេសចរណ៍ទាំង ១២ លើលោកដែលហាមមិនអោយថតរូប

នៅពេលដែលយើងធ្វើដំណើរកម្សាន្តទៅទីកន្លែងណាមួយ មិនភ្លេចទេថតរូបទុកជាអនុស្សាវរីយចែកបងចែកប្អូនមើល ក៏ដូចជាទុកបង្អួតនៅក្នុង Facebook ។ ប៉ុន្តែមនុស្សភាគច្រើនមិនធ្លាប់ដឹងទេថាមានទីតាំងសម្រាប់អ្នកទេសចរណ៍ខ្លះក៏ហាមប្រាមមិនអោយថតរូបដែរ ។ ទាំងនេះជាទីតាំង ១៣ ខាងក្រោម៖

១.Taj Mahalនៅឥណ្ឌា៖

ទីតាំងដ៏ល្បីមួយនេះទាក់ទាញអ្នកទេសចរពីគ្រប់ទិសទី ប៉ុន្តែអ្នកទៅកម្សាន្តនៅទីនោះមិនអនុញ្ញាត្តអោយថតរូបខាងក្នុងនោះឡើយ បានតែខាងក្រៅប៉ុណ្ណោះ។

២.រូបសំណាកMichelangelo’s Davidនៅអ៊ីតាលី៖

រូបសំណាកមួយនេះមិនត្រូវបានអនុញ្ញាត្តអោយថតដោយសេរីឡើយ លើកលែងតែឱកាសណាមួយប៉ុណ្ណោះ។

៣.សារៈមន្ទីJiangsuនៅចិន៖

សារៈមន្ទីនេះអនុញ្ញាត្តអោយតែជនជាតិចិនប៉ុណ្ណោះដែលអាចថតរូបបាន សម្រាប់ជនបរទេសមិនអាចថតរូបបានទេ។

៤.សាលម្កុដនិងគ្រឿងអលង្ការនៅអង់គ្លេស៖

ក្រៅពីកាមេរ៉ាសុវត្ថិភាពរាប់រយហើយ គ្រឿងមានតម្លៃទាំងអស់សុទ្ធតែរក្សាទុកក្នុងទូរដែលធន់នឹងគ្រាប់បែកទៀតផង។អ្នកចូលទៅទស្សនាទាំងអស់ត្រូវប្រាកដថាគ្មានកាមេរ៉ានិងស្មាតហ្វូនជាប់ខ្លួននោះឡើយ។

៥.The Sistine Chapelនៅអ៊ីតាលី៖

សិទ្ធនៃការផ្តិតយករូបភាពចេញពីប្រាសាទនេះបានប្រគល់អោយទៅស្ថានីយទូរទស្សន៍ជប៉ុនមួយផ្តាច់មុខទៅហើយ ដូច្នេះគ្មានបុគ្គលទីបីណាអាចថតយករូបភាពពីក្នុងនោះបានឡើយ។

៦. Uluru-Kata Tjuta National Parkនៅអូស្ត្រាលី៖

វាក៏ជាទីតាំងដែលប្រជាជនដើមមានជំនឿលើ ដូច្នេះទើបវាត្រូវបានហាមឃាត់មិនអោយថតនោះឡើយ។អ្នកទៅកម្សាន្តនៅតែអាចលួចថតបាន ប៉ុន្តែហាមដាច់ខាតមិនអោយគេឃើញឬបង្ហោះក្នុងបណ្តាញសង្គមដោយគ្មានការអនុញ្ញាត្ត។

៧.Valley of the Kingsនៅអេហ្ស៊ីប៖

វាជាទីតាំងផ្នូរស្តេចបុរាណរបស់អេហ្ស៊ីប បើសិនជាអ្នកទៅលេងស្រាប់តែដកកាមេរ៉ាចេញមក អ្នកនឹងរង់ការពិន័យអោយបង់ប្រាក់ភ្លាមៗទោះជាមិនទាន់ថតក៏ដោយ។

៨. Golden Gaiនៅជប៉ុន ៖

វាជាលក្ខណៈPub streetតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺហាមថតរូប។

៩.The Alamoនៅអាមេរិក៖

បើត្រឹមថតពីក្រៅមិនអីទេ ប៉ុន្តែបើចូលដល់ក្នុងហាមថតរូប សូម្បីតែនិយាយលឺក៏ហាមដែរចំពោះទីតាំងចំណាស់មួយនេះ។

១០ .Westminster Abbeyនៅអង់គ្លេស៖​

វិហារសាសនាគ្រឹស្តមួយនេះហាមមិនអោយអ្នកទៅមើលថតរូបនោះទេ ប៉ុន្តែបើសិនជាចង់បានរូបថតគេអាចចូលទៅដោនឡូតយកពីវេបសាយផ្លូវការរបស់វិហារនេះបាន

១១.The Library at the Abbey of Saint Gall នៅស្វីស៖

អ្នកចូលទៅក្នុងបណ្ណាល័យចំណាស់នេះត្រូវបានឆែកឆេរជាមុនដើម្បីពិនិត្យថាមិនបានយកកាមេរ៉ាចូល។

១២. Eiffel Towerនៅបារាំង៖

មិនប្រាកដដូចគ្នា ប៉ុន្តែតាមប្រភពបានបញ្ជាក់ថាមនុស្សគ្រប់គ្នាអាចថតរូបEiffelបានដោយសេរីនៅពេលថ្ងៃ ប៉ុន្តែនៅពេលយប់ដែលវាក្លាយជាប៉មភ្លើងហើយ អ្នកថតត្រូវប្រាកដថាហាមផុសក្នុងបណ្តាញសង្គមព្រោះវាជាប់កម្មសិទ្ធបញ្ញា។

ប្រភព៖ theculturetrip