តោះទៅស្ពានចំនួន ១០ ដែលគួរអោយភ័យខ្លាច និងមិនហ៊ានឆ្លងកាត់ – Kalib9 ហុងស៊ុយ | Kalib9
kalib9

តោះទៅស្ពានចំនួន ១០ ដែលគួរអោយភ័យខ្លាច និងមិនហ៊ានឆ្លងកាត់

1. ស្ពានឫស្សី

ស្ពានដ៏តូចមួយនេះត្រូវបានធ្វើឡើងពីឫស្សដែលមានទីតាំងក្បែរកោះមួយ នៅខេត្តកំពង់ចាម ប្រទេសកម្ពុជា ក្នុងគោលបំណងសម្រាប់ធ្វើដំណើរនៅរដូវប្រាំង។ ស្ពាននេះមានប្រវែងជិតមួយគីឡូម៉ែត្រ និងឆ្លងកាត់ទន្លេមេគង្គទៅកាន់កោះប៉ែន។

2. ស្ពាន Eshima Ohashi Bridge

ស្ពានដ៏គួរឲ្យភ័យខ្លាចនេះ មានទីតាំងនៅប្រទេសជប៉ុន ដែលភ្ជាប់ពីតំបន់ Matsue ទៅកាន់ Sakaiminato។

3. ស្ពាន Sunshine Skyway Bridge

ស្ពាននេះស្ថិតនៅរដ្ឋ Florida និងជាស្ពានខ្សែកាបដ៏វែងបំផុតក្នុងពិភពលោក។ មនុស្សប្រមាណជា២០៧នាក់បានធ្វើអត្តឃាតនៅកណ្តាលស្ពាននេះ ចាប់តាំងពីចាប់ផ្តើមសាងសងកាលពីឆ្នាំ១៩៨៧។

4. ស្ពាន Shiniuzhai Bridge

ស្ពានកញ្ចក់ Suspension Glass Bridge ស្ថិតក្នុងសួនឧស្យាន Shiniuzhui National Geological Park ប្រទេសចិន សម្រាប់អ្នកដែលមានជំងឺខ្សោយបេះដូងមិនគួរឡើយឆ្លងកាត់ស្ពាននេះឡើយ។

5. ស្ពាន Titlis Cliff Walk

មានទីតាំងនៅប្រទេសស្វ៊ីស ស្ពាននេះមានកម្ពស់ពីផ្ទៃទឹកត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះក៏ប៉ុន្ដែអ្វីដែលគួរអោយខ្លាចនោះគឺទន្លេទឹកកកដែលហូរក្រោមស្ពាននេះ។

6. ស្ពាន Gandy Bridge Florida

ស្ពាននេះ ដែលត្រូវបានគេហៅថា ស្ពាន Friendship Trail Bridge ភ្ញាប់ពីតំបន់ Tampa ទៅកាន់ Clearwater Beach ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ វាមានកម្ពស់ទាបពីផ្ទៃទឹក ដែលធ្វើឲ្យស្ពាននេះងាយនិងលិចក្នុងរដូវមានភ្លៀងធ្លាក់ខ្លាំង។

7. ស្ពាន The Millau Viaduct

ស្ពាននេះ ក៏ត្រូវបានចាត់ទុកថា ជាស្ពានវែង និងខ្ពស់បំផុតក្នុងពិភពលោកផងដែរ ហើយវានឹងកាន់តែធ្វើឲ្យអ្នកភ័យខ្លាចពេលសម្លឹងចុះទៅក្រោម។

8. ស្ពាន Vitim River Bridge

ស្ពាននេះគឺជាស្ពានរថភ្លើងចាស់ដែលឆ្លងកាត់ទន្លេរ Vitim នៅស៊ីប៊ឺរី។

9. ស្ពាន Captain William Moore Bridge

ស្ពាននេះមានទីតាំងស្ថិតនៅខាងក្រោយផ្លូវ South Klondike Highway ក្នុងរដ្ឋ Alaska និងត្រូវបានសាងសង់ឡើងតាមបណ្តោយតំបន់មានគ្រោះរញ្ជួយដីញឹកញាប់។

10. ស្ពាន The Storseisundbrua

ស្ពានដ៏គ្រោះថ្នាក់មួយនេះ មានទីតាំងស្ថិតនៅ Atlantic Road ប្រទេសន័រវែស៕

************សូមជួយ Share អត្តបទនេះផង បើសិនជាចូលចិត្ត

សូមអរគុណ