អ្នកជំងឺ​ហ្ក​ត​អាច​បរិភោគបាន​ផលិតផល​ពី​សណ្តែកសៀង​ – Kalib9 គំនិត | Kalib9
kalib9

អ្នកជំងឺ​ហ្ក​ត​អាច​បរិភោគបាន​ផលិតផល​ពី​សណ្តែកសៀង​

ការស្រាវជ្រាវ​មួយ​របស់សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) បង្ហាញថា អ្នកជំងឺ​ហ្ក​ត (gout) អាចបរិភោគបាន​ទាំងស្រុង​នូវ​ផលិតផល ពី​សណ្តែកសៀង និង​ពពួក​សណ្តែក ។​

​ជំងឺ gout បណ្តាលមកពី​លើស អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម ។ បរិភោគ​អាហារ​មាន​ផ្ទុក ប្រូតេអ៊ីន​ខ្ពស់ និង​ធ្វើឱ្យ កើន​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក និង​បង្ក​ជា​ហានិភ័យ​កើត​ជំងឺ ។​
​ ​
​ការស្រាវជ្រាវ​របស់ NUS តាមរយៈ​ការត្រួតពិនិត្យ​របប​អាហារ របស់​មនុស្សពេញវ័យ​ប្រមាណ ៦៣.០០០​នាក់ នៅ​សិង្ហ​បុរី​មាន​អាយុ លើស​៤០​ឆ្នាំ រកឃើញថា ការបរិភោគ​បណ្តា​ផលិត ផល​ពី​សណ្តែកសៀង ដូចជា​តៅ​ស៊ូ​មិន​ធ្វើឱ្យ​កើន​កម្រិត​អាស៊ីត អ៊ុយ​រិ​ក ។

​ហើយ​ផ្ទុយ​នឹង​ព័ត៌មាន​ទូទៅ មុននេះ​, ការបរិភោគ​អាហារ​ផ្ទុក ប្រូតេអ៊ីន​រុក្ខជាតិ​ពុំមាន​គ្រោះថ្នាក់ សម្រាប់​អ្នកជំងឺ gout ។​
​ ​
​ទីប្រឹក្សា​ជាន់ខ្ពស់​របស់ NUS, បណ្ឌិត Teng Gim Gee ចាត់ទុកថា អ្នកជំងឺ gout ឬ អ្នកមាន​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក ខ្ពស់​មិនចាំបាច់​ត្រូវ​គ្រប់គ្រង ឬ ទប់ស្កាត់​អាហារ​ពី​សណ្តែក សៀង​,​ពពួក សណ្តែក និង​ពពួក​គ្រាប់ ។ ប៉ុន្តែ​ការ បរិភោគ​សាច់​នៅតែ​ត្រូវ​កំហិត ។​
​ ​
​តាម NUS, ការស្រាវជ្រាវ​នេះ មាន​អត្ថន័យ​សំខាន់​ក្នុងការ​ទាត់ចោល​ព័ត៌មាន​ខុសឆ្គង​អំពី ពពួក​អាហារ ប្រូតេអ៊ីន​ខ្ពស់ ទន្ទឹម​នោះ ពួកគេ​សង្ឃឹមថា នឹង​បញ្ជាក់​ច្បាស់​ទំនាក់ទំនង​ពិតប្រាកដ រវាង​របប​អាហារ និង​ជំងឺ gout ៕ ប្រែ​សម្រួល​: រតនៈ