ប្រព័ន្ធអប់រំនៅប្រទេសជប៉ុនអស្ចារ្យដល់ម្លឹងផង! ចឹងទើបពលរដ្ឋនិងប្រទេសគេជឿនលឿនម្ល៉េះ! – Kalib9 ចែកចាយ | Kalib9
kalib9

ប្រព័ន្ធអប់រំនៅប្រទេសជប៉ុនអស្ចារ្យដល់ម្លឹងផង! ចឹងទើបពលរដ្ឋនិងប្រទេសគេជឿនលឿនម្ល៉េះ!

ជារឿយៗ តែងតែនិយាយពីប្រធានបទជាច្រើនដែលទាក់ទងនឹងចំនុចល្អៗរបស់ប្រទេសជប៉ុនមកចែកជូនប្រិយមិត្ត។ ថ្ងៃនេះ Anarchak នឹងនិយាយពីប្រទេសជប៉ុនទៀតហើយ ដោយយើងនឹងលើកឡើងពីប្រព័ន្ធអប់រំប្រទេសនេះម្តង។ តើប្រព័ន្ធអប់រំរបស់ប្រទេសនេះយ៉ាងម៉េចដែរ ទើបបានជាគេចាត់ទុកប្រទេសនេះជាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាគេបំផុតមួយនៅលើពិភពលោក?


ក្នុងនាមប្រទេសមួយដែលចាញ់សង្គ្រាមលោកលើកទី២ ជប៉ុនមិនមែនត្រឹមតែជាប្រទេសដែលអាចងើបចេញពីមហន្តរាយដែលខ្លួនបានរងគ្រោះពីគ្រាប់បែកបរិមាណូរបស់អាមេរិចដោយជោគជ័យនោះទេ ជប៉ុនថែមអាចអភិវឌ្ឍន៍ខ្លួនឯងរហូតក្លាយជាប្រទេសមហាសេដ្ឋកិច្ចមួយក្នុងចំនោមជិត២០០ប្រទេសទូទាំងពិភពលោក។

សមិទ្ធិផលនេះត្រូវបានចូលរួមមួយផ្នែកធំដោយសារតែប្រព័ន្ធអប់រំរបស់ប្រទេសមួយនេះ។ ប្រព័ន្ធអប់រំនៅប្រទេសជប៉ុនត្រូវបានប្រទេសនេះចាត់ទុកជាមោទនភាពជាតិរបស់ខ្លួនមួយ ដោយសារប្រព័ន្ធអប់រំរបស់គេបានធ្វើអោយប្រជាជនរបស់ខ្លួនមានសមត្ថភាពដែលមនុស្សជុំវិញពិភពលោកទទួលស្គាល់។

នៅប្រទេសជប៉ុន ប្រព័ន្ធអប់រំត្រូវបានគេបែងចែកជា៤ផ្នែកធំៗ ដែលរួមមាន៖

១. ៦ឆ្នាំសម្រាប់ថ្នាក់បឋមសិក្សា
២. ៣ឆ្នាំសម្រាប់ថ្នាក់អនុវិទ្យាល័យ
៣. ៣ឆ្នាំសម្រាប់ថ្នាក់វិទ្យាល័យ
៤. ៤ឆ្នាំសម្រាប់ថ្នាក់មហាវិទ្យាល័យ

ប្រជាជននៅប្រទេសនេះគឺសុទ្ធតែអាចអាន និងសរសេរបានយ៉ាងល្អដោយសារតែ ប្រជាជនគ្រប់រូបត្រូវបានរដ្ឋាភិបាលតម្រូវអោយរៀនយ៉ាងហោចណាស់ក៏បានត្រឹមថ្នាក់អនុវិទ្យាល័យដែរ ពោលគឺ៩ឆ្នាំយ៉ាងតិចបំផុត។

នៅក្នុងថ្នាក់ សិស្សម្នាក់ៗត្រូវរៀនជាមធ្យម៦ម៉ោងក្នុងមួយថ្ងៃ ដែលរយះពេលនេះត្រូវបានគេចាត់ទុកជាម៉ោងសិក្សាដែលយូរជាងគេបំផុតនៅក្នុងប្រព័ន្ធសិក្សាជុំវិញពិភពលោក។ សិស្សនៅប្រទេសជប៉ុនត្រូវរៀនច្រើនណាស់ ព្រោះពួកគេមិនត្រឹមតែរៀននៅក្នុងថ្នាក់នោះទេ ប៉ុន្តែពួកគេនៅត្រូវធ្វើការងារផ្ទះជាប្រចាំទៀតផង។


នៅក្នុងថ្នាក់ ពួកគេត្រូវរៀនទាំងពីគណិតវិទ្យា ភាសា រូបវិទ្យា មុខវិជ្ជាវិទ្យាសាស្ត្រ សិល្បះ និងជំនាញក្នុងផ្ទះជាដើម។ នៅក្នុងសាលាពួកគេសុទ្ធតែត្រូវពាក់ឯកសណ្ឋានសាលាដើម្បីជាការវឹកហាត់ដល់ការគោរពវិន័យ។

សិស្សនឹងគ្រូតែងតែញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅក្នុងថ្នាក់រៀន ដែលនេះធ្វើអោយទំនាក់ទំនងរបស់ពួកគេល្អ ដូច្នេះសិស្សម្នាក់ៗមិនសូវជាធុញនៅពេលដែលរៀនជាមួយគ្រូរបស់ខ្លួន។

ទង្វើនេះក៏ជួយអោយពួកគេមានភាពស្និទស្នាលនឹងសាលារៀនរបស់ខ្លួនផងដែរ ដូច្នេះពួកគេកម្រនឹងគិតថាការមករៀនគឺជាភារកិច្ចរបស់ពួកគេណាស់។ ផ្ទុយទៅវិញ វាហាក់បីដូចជាផ្ទះរបស់ពួកគេទៅហើយ។ ពួកគេមិនងាយនឹងឈប់ រឺមករៀនយឺតណាស់ ដោយសារតែច្បាប់សាលារៀនត្រូវបានគេអនុវត្តយ៉ាងតឹងរឹងបំផុត។


ការអោយតម្លៃទៅលើគុណភាពរបស់សិស្សនិស្សិតម្នាក់ៗ បានធ្វើអោយប្រទេសចម្រាញ់បានសុទ្ធតែធនធានមនុស្សដែលមានសមត្ថភាពជារៀងរាល់ឆ្នាំ។ ដូច្នេះប្រទេសនីមួយៗនៅក្នុងពិភពលោកគួរតែរៀនសូត្រពីប្រទេសជប៉ុននៅក្នុងវិស័យនេះ៕

អត្ថបទល្អផ្សេងទៀត៖

គួរអានបើមិនចង់ស្ដាយក្រោយ! រឿង ៥យ៉ាងដែលមនុស្សភាគច្រើនសោកស្ដាយពេលចាស់ទៅ!

មួយឆាកជីវិតមនុស្សមាន ១០ ឆ្នាំប៉ុន្មានដង? តែ ៥ដងក៏ឈានចូលដល់វ័យចាស់ទៅហើយ។ មនុស្សមួយចំនួនបានប្រើប្រាស់ពេលវេលាកាលនៅក្មេងមានប្រយោជន៍ ខណៈអ្នកខ្លះក៏ធ្វេសប្រហែសបណ្ដោយឱ្យពេលវេលាកន្លងហួសរហូតដល់ស្ដាយក្រោយមិនអាចជួសជុលបាន។

black and white, old man, and black n white image

ខាងក្រោមនេះយើងមកអានរឿង ៥ យ៉ាងដែលមនុស្សភាគច្រើនស្ដាយក្រោយនៅពេលពួកគាត់ចាស់ទៅ៖

១ មិនបានថែសុខភាពខ្លួនឯង៖

កាលពីនៅក្មេងមានកម្លាំងកំហែង មិនបានយកចិត្តទុកដាក់សុខភាពខ្លួន មិនបានហា់ត់ប្រាណគ្រប់គ្រាន់ ធ្វើការច្រើនហួស បរិភោគអាហារមិនល្អសម្រាប់សុខភាព ជក់បារី ផឹកស្រាច្រើន ជាដើម។ លុះដល់ចាស់ទៅទ្រព្យសម្បត្តិទាំងប៉ុន្មានមិនអាចចាយដោយសប្បាយចិត្ត ឬត្រូវចំណាយលើជម្ងឺសឹងទាំងអស់។

២ មិនបានថ្នាក់ថ្នមមនុស្សដែលខ្លួនស្រឡាញ់គ្រប់គ្រាន់៖

មិនថាជាគូស្នេហា ឬក្រុមគ្រួសារ  ឪពុកម្ដាយ​ បើអ្នកមិនបានបង្ហាញក្ដីស្រឡាញ៉ទៅពួកគាត់នៅពេលដែលអ្នកនៅក្មេង នោះពេលអ្នកចាស់ទៅមិនប្រាកដថាពួកគេនៅតែមានវត្តមានទៀតនោះទេ។ ពេលនោះទោះស្ដាយក្រោយក៏គ្មានប្រយោជន៍អ្វីដែរ។

៣ មិនបានចែករំលែកចំណេះដឹងខ្លួនទៅមនុស្សជាន់ក្រោយ៖

មិនថាយើងចេះដឹង និងមានបទពិសោធន៍ច្រើនយ៉ាងណាទេ បើសិនណាមិនចែករំលែកទៅមនុស្សជាន់ក្រោយ ដូចជាកូនចៅ ឬអ្នកដទៃ នោះអ្វីដែលយើងមានវានឹងរលប់បន្តិចម្ដងៗនៅពេលដែលយើងកាន់តែចាស់កាន់តែភ្លេចភ្លាំង ហើយវានឹងរលាយបាត់ពេលដែលយើងបាត់បង់ពីលោកនេះទៅ។

៤ មិនហ៊ានដើរចេញពីការងារដែលខ្លួនមិនពេញចិត្ត៖

អ្នកខ្លះសុខចិត្តចំណាយពេលវេលាមានតម្លៃធ្វើការដែលខ្លួនមិនសូវពេញចិត្តស្ទើរមួយជីវិត ដោយសារខ្វះជំនឿចិត្តដើរចេញដើម្បីឈោងចាប់ការងារដែលប្រសើរជាងនោះ។ ដល់ពេលចាស់ទៅក៏កើតវិបត្តិនឹកស្ដាយ ម្យ៉ាងត្រូវធ្វើការដោយតប់ប្រមល់រាល់ថ្ងៃ ម្យ៉ាងមិនបានរីកចម្រើនលូតលាស់នឹងការងារ។

៥ មិនបានតស៊ូ ព្យាយាមអស់ពីកម្លាំងកាយចិត្តកាលនៅក្មេង៖

កាលនៅក្មេងពេញកម្លាំង ពេញប្រាជ្ញាបែរជាបណ្ដោយខ្លួនសប្បាយរីករាយនឹងជីវិតហើយឆាប់បោះបង់ការងារដែលលំបាក ដោយគិតថាមិនសមសមត្ថភាពខ្លួន។ ដល់ចាស់ទៅទើបសួរខ្លួនឯង៖ “បើខំឱ្យខ្លាំងមិនដឹងពេលនេះបានរីកចម្រើនយ៉ាងណាទេ?”

បើបានអានហើយសូមប្រិយមិត្តពិចារណាសួរខ្លួនឯងថាតើបានប្រព្រឹត្តិចំណុចណាមួយខាងលើទេ បើធ្លាប់អាចចៀសវាងកំហុសឆ្គងទាំងនេះឥឡូវភ្លាមៗដើម្បីគេចផុតពីការសោកស្ដាយពេលចាស់ទៅ៕

************សូមជួយ Share អត្តបទនេះផង បើសិនជាចូលចិត្ត
សូមអរគុណ
ប្រភព: komsan66

error: Content is protected !!