មើលចំណុចខ្លាំង និង ចំនុចខ្សោយរបស់ មនុស្សតាមថ្ងៃកើត!!​ ឆុត៩៩% បើមិនបានអានគឺមិនបានដឹង!!!

មនុស្សប្រុសស្រីណាកើតក្នុងថ្ងៃចន្ទ

ចំណុចខ្លាំង :ជាមនុស្សញញឹមញញេមស្រស់ថ្លាបានគ្រាប់ស្ថានការណ៍ទោះបីជាខ្លួនឯងមានទុក្ខព្រួយយ៉ាងណាក៏ដោយ ពូកែលាក់អារម្មណ៍ ពេលខឹង ពេលអន់ចិត្ត ក៏មិននិយាយចេញមកដែរ ចូលចិត្តសេរីភាព មិនចូលចិត្តឲ្យនរណាមកបញ្ជាទេ បើរឿងស្នេហាវិញជាមនុស្សដែលស្រលាញ់នរណាស្រលាញ់តែម្នាក់ ទោះមានជនទីបីមកក៏មិនខ្ចីចាប់អារម្មណ៍។

ចំណុចខ្សោយ : ចូលចិត្តសាងកំពែងដូចមនុស្សដែលវ៉ៃឬកតែការពិតទៅជាមនុស្សងាយៗ ពេលដែលស្រលាញ់នរណាម្នាក់ហើយគឺស្រលាញ់អស់ពីចិត្ត រហូតហួសហេតុធ្វើឲ្យដៃគូរម្ខាងទៀតមានអារម្មណ៍ថាធុញម្ដងៗ ពេលដែលខូចចិត្តក៏លិខលង់ជាមូយស្នេហ៍ចាស់ បែបជាមនុស្សមានស្នេហាកប់ជ្រៅ មិនព្រមភ្លេចដោយងាយៗ តែរឿងខ្លះបែរជាភ្លេចដោយងាយៗ៕

មនុស្សប្រុសស្រីណាកើតក្នុងថ្ងៃអង្គារ

ចំណុចខ្លាំង :ជាមនុស្សដែលមានបេះដូងឋិតថេរ មានន័យថាជ្រើសយកអ្នកណាម្នាក់ហើយ ក៏នឹងមើលថែ និងជួយយ៉ាងពេញទំហឹង រឿងក្បត់ចិត្តមិនបាច់បារម្ភ ព្រោះមនុស្សកើតក្នុងថ្ងៃនេះ ស្រលាញ់ហើយគឺស្រលាញ់មិនប្រែចិត្តយ៉ាងពិតប្រាកដ ជាមនុស្សចូលចិត្ត លេងសើច ចូលចិត្តសាងស្នាមញញឹមឲ្យអ្នកដទៃតែបើមានរឿងមិនសប្បាយចិត្តពេលណា​អ្នកដទៃគ្មានផ្លូវនឹងដឹងឡើយ ពីព្រោះគេតែងតែរើសយកភាពស្ងាត់ស្ងៀមមិននិយាយស្តី។

ចំណុចខ្សោយ : ងាយៗ ឆាប់ខឹងហើយក៏ឆាប់បាត់ ពេលដែលស្រលាញ់នរណាហើយក៏ស្រលាញ់ខ្លាំង អារឿងស្នេហានេះហើយវាធ្វើឲ្យម្ខាងទៀត មានអារម្មណ៍ថាយើងជាមនុស្ស រករឿងច្រើន គួរឲ្យរំខាន គួរឲ្យធុញ តែពេលស្អប់នរណាគឺស្អប់ខ្លាំងដូចគ្នា ជាមនុស្សជួយអ្នកដទៃទាល់តែខ្លួនឯងលំបាកម្ដងៗ ជាមនុស្សពូកែតូចចិត្ត តែក៏មិននិយាយឲ្យនរណាដឹងផ្តាស់៕

មនុស្សប្រុសស្រីណាកើតក្នុងថ្ងៃពុធ

ចំណុចខ្លាំង :ជាមនុស្សអាចពឹងពាក់បាន បេះដូងរឹងមាំ ស្រលាញ់គឺស្រលាញ់ខ្លាំង តែបើស្អប់ក៏ស្អប់ខ្លាំងដូចគ្នា​ មិនជ្រួលជ្រើមស្រលាញ់នរណាងាយៗ មិនចូលចិត្តនរណាងាយៗ តែបើមនុស្សណាម្នាក់អាចយកឈ្នះបេះដូងគេបានហើយក៏មនុស្សដែលកើតថ្ងៃនេះនិងលះបង់គ្រប់យ៉ាងពេញចិត្តទាំងក្ដីស្រលាញ់ ទាំងក្តីសុខ ទោះបីថាត្រូវដូរជាមួយក្តីទុក្ខក៏ព្រម។

ចំណុចខ្សោយ : ជាមនុស្សអារម្មណ៍ឆាប់ទន់ បើធ្វើអ្វីមួយក៏មិនបានល្អដូចចិត្ត ពេលខ្លះខឹងឆេវឆាវ ពេលខ្លអមួម៉ៅតូចចិត្ត តែធ្វើជាមនុស្សដែលសោះអង្គើយ មិននិយាយស្តីអ្វីទាំងអស់ ជាមនុស្សដែលហ៊ានធ្វើហ៊ានទទួល តែបើនិយាយថាស្រលាញ់គឺស្រលាញ់ពិត៕

មនុស្សប្រុសស្រីណាកើតក្នុងថ្ងៃព្រហស្បតិ៍

ចំណុចខ្លាំង :ទោះបីអារម្មណ៍ទន់ងាយ តែចិត្តណែនរឹងខ្លាំងណាស់ បើស្រលាញ់នរណាហើយក៏ព្រមនៅក្បែរគេជានិច្ច មិនថាសុខរឺទុក្ខ គឺយកចិត្តទុកដាក់មើលថែនៅក្បែរពេលដែលមានបញ្ហា ជាមនុស្សមាត់រឹងចូលចិត្តប្រាប់អ្នកដទៃថាខ្លួនមិនកើតអ្វីទេ ទាំងដែលនៅក្នុងចិត្តមានរឿងយ៉ាប់ គឺពូកែលាក់ទឹកភ្នែក តែបើថ្ងៃណាធ្លាយទឹកភ្នែកចេញមកគឺទប់លែងជាប់ហើយ។

ចំណុចខ្សោយ : ការពិតហើយជាមនុស្សដែលអារម្មណ៍ល្អតែបើអាក្រក់ឡើងមកសក់អ្នកណាក្បាល់អ្នកហ្នឹងអត់ខ្វល់ អារម្មណ៍ឆាប់ទន់ប្តូរផ្លាស់លឿន មិនសូវចូលចិត្តអ្នកណាមករវល់ជាមួយនឹងជីវិតផ្ទាល់ខ្លួន បើចង់ប្រាប់ក៏ប្រាប់ដោយខ្លួនឯង មិនបាច់ត្រូវមកសួរច្រើន ជាមនុស្សពិបាកភ្លេច ព្រោះស្រលាញ់គេហើយមិនបានត្រៀមចិត្តសំរាប់ឈឺ តែបើស្អប់នរណាហើយគឺមិនខ្ចីមើលមុខ ចំពោះតែមនុស្សដែលចិត្តរាយមាយ៕

មនុស្សប្រុសស្រីណាកើតក្នុងថ្ងៃសុក្រ

ចំណុចខ្លាំង :ជាមនុស្សដែលរៀនយល់ដឹងពីចំណុចខុសភ្លាត់បានយ៉ាងពូកែ ចេះឈឺចេះចាំ ចិត្តរឹង ពេលស្រលាញ់នរណាហើយ គឺស្រលាញ់បែបសង្ឃឹមដល់ថ្ងៃបានរៀបការជាមួយគ្នា ជួយដល់សង្សារគ្រប់យ៉ាងមានអ្វីក៏សូមឲ្យប្រាប់ នៅក្បែរគូស្នេហ៍ជានិច្ច មិនផ្ដេសផ្តាសជាមួយនឹងអ្នកដទៃដាច់ខាត ព្រោះមនុស្សកើតថ្ងៃនេះស្នេហ៍មួយចិត្តមួយ។

ចំណុចខ្សោយ : ចូលចិត្តរាប់អានអ្នកដទៃងាយ តែក៏មិនងាយនឹងប្រគល់ចិត្តតែបើបានជាស្រលាញ់ហើយ គឺស្រលាញ់ខ្លាំងបំផុត ហើយពេលដែលគេបោះបង់ក៏ខូចចិត្តខ្លាំងដូចគ្នា ជាមនុស្សមិនសូវគិតច្រើន ជាមនុស្សអារម្មណ៍ល្អ ចូលចិត្តធ្វើឲ្យអ្នកដទៃមានសេក្តីសុខ តែពេលទុក្ខខ្លួនឯងក៏លាក់ទុកយកទៅគិតច្រើនម្នាក់ឯង៕

មនុស្សប្រុសស្រីណាកើតក្នុងថ្ងៃសៅរ៍

ចំណុចខ្លាំង :ជាមនុស្សត្រង់ទៅត្រង់មក ស្រលាញ់ខ្លាំងស្អប់ខ្លាំង ហ៊ានស៊ីហ៊ានសង់ បើមាននរណាម្នាក់ធ្វើអាក្រក់ដាក់គេមុនគេនឹងតបទៅវិញយ៉ាងសាកសមបំផុត ត្រៀមទទួលមេរៀនគ្រប់យ៉ាង ឃើញស្ងៀមៗ តែកុំចង់សាកល្អជាង តែបើពេលស្រលាញ់អស់ពីបេះដូង លះបង់អស់ពីចិត្ត ល្អមកក៏ល្អត្រលប់វិញ តែចាញ់មនុស្សដែលប៉ិនលួងលោមយកចិត្ត តែស្អប់ការកុហក និងក្បត់ចិត្តខ្លាំងបំផុត។

ចំណុចខ្សោយ : មើលពីខាងក្រៅដូចមនុស្សវ៉ៃឬក តែបើស្គាល់គ្នាជិតស្និទ្ធវិញជាមនុស្សដែលប៉ិនលែងច្រើនបំផុត ជាមនុស្សដែលចូលចិត្តគិត​ មានកង្វល់ក្នុងរឿងខ្លះ ហូងហែង ពេលខ្លះអ្នកនៅក្បែរខ្លួនមានអារម្មណ៍ថាធុញ ចូលចិត្តលិចលង់ជាមួួយនឹងអតីតស្នេហ៍ចាស់ ពូកែទប់ទឹកភ្នែក ដូចមនុស្សដែលរឹងមាំ តែធាតុពិតច្រើនលើកហើយតែងទៅលួចយំតែម្នាក់ឯង៕

មនុស្សប្រុសស្រីណាកើតក្នុងថ្ងៃអាទិត្យ

ចំណុចខ្លាំង :និស្ស័យហ៊ានខុសហ៊ានទទួល ហើយហ៊ានឈឺក្នុងរឿងស្នេហា ហើយចូលចិត្តត្រលប់ទៅធ្វើរឿងដដែលៗ សាជាថ្មី ព្រមទាំងរឿងស្នេហាផងដែរ ពេលដែលស្រលាញ់នរណាម្នាក់ហើយស្រលាញ់ខ្លាំង អាចព្រមបានគ្រប់យ៉ាង ជាមនុស្សដែលពូកែលាក់អារម្មណ៍ លាក់ទុក្ខគ្រប់រឿងដែលស្មុគស្មាញមិនចង់ឲ្យមនុស្សនៅជុំវិញខ្លួនមកលំបាកជាមួយ។

ចំណុចខ្សោយ : ជាមនុស្សមិនសូវនិយាយច្រើនជាមួយមនុស្សដែលមិនសូវស្និទ្ធស្នាល តែពេលបាននៅជាមួយមិត្តពូកែនិយាយពូកែលេងសើចច្រើន ពេលដែលស្រលាញ់នរណាស្រលាញ់អស់ពីចិត្តមុខមាំមិនសូវញញឹមជាមួយមនុស្សដែលប្លែកមុខ ហើយតែងត្រូវដៃគូស្នេហាយកប្រៀបលើជានិច្ច បញ្ហាអ្នកដទៃជួយដោះស្រាយបានល្អ តឺបញ្ហាខ្លួនឯងវិញបែរជាមិនចេះដោះស្រាយ៕

ដកស្រង់ពីសៀវភៅចិត្តសាស្រ្ត

ប្រែសម្រួលដោយ កាលីប៩ 

www.kalib9.com www.sne9.com

​