រូបបែបចលនា GIF ទាំង ៨ ដែលធ្វើឲ្យអ្នកមើលទៅមានអារម្មណ៍ដូចជាកំពុងមើលវីដេអូ 3Dពិតៗ – Kalib9 ចែកចាយ | Kalib9
kalib9

រូបបែបចលនា GIF ទាំង ៨ ដែលធ្វើឲ្យអ្នកមើលទៅមានអារម្មណ៍ដូចជាកំពុងមើលវីដេអូ 3Dពិតៗ

បច្ចេកវិទ្យាបង្ហាញរូបបែប 3D គឺជាបច្ចេកវិទ្យាមួយដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍គ្រប់យ៉ាងហាក់បីដូចជា ផុស ឬ អណ្ដែតចេញពីអេក្រង់អីញ្ចឹង ឬមានអារម្មណ៍ថាអ្វីមួយកំពុងតែហោះចេញពីអេក្រង់សំដៅមករកយើងជាដើម ។ ដើម្បីអាចរីករាយជាមួយនឹងបច្ចេកវិទ្យានេះបានលុះត្រាតែមានអេក្រង់ ឬផ្ទាំងបង្ហាញ 3D រួមជាមួយនឹង វ៉ែនតា 3D ប៉ុន្តែកាលពីមុនក៏មានអេក្រង់មួយប្រភេទដែលអាចឲ្យយើងទស្សនា រូបភាព វីដេអូ 3D ដោយមិនត្រូវការវ៉ែនតាដែរ ដែលវាត្រូវបានបំពាក់នៅលើស្មាតហ្វូនមួយចំនួនដូចជា HTC EVO 3D និង LG Optimus 3D ជាដើម ។

ប៉ុន្តែកាលពីពេលថ្មីនេះផលិករចំនួនពីរក្រុមគឺ Miroslav Dimitrov និង eDesign Ltd ដែលធ្វើការចែករំលែកនូវរូបបែបមានចលនាដែលគេហៅថា GIF ចំនួន ៥ ផ្ទាំងដែលធ្វើឲ្យអ្នកទស្សនាមើលទៅដូចជាកំពុងផុសចេញពីអេក្រង់ទោះបីជាគ្មានបច្ចេកវិទ្យាអេក្រង់ 3D ក៏ដោយ ។

តោះទស្សនាបន្តិចទៅមើល ៖

ប្រភព ៖ abduzeedo