ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ទី៩ខែ៥ឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ទី៩ខែ៥ឆ្នាំ២០១៨

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើលមុខ​ក្រោយ​នោះ​ទើប​បញ្ហា​មិនល្អ​ឈាន ចូល​កើត​និង​រឿង​រាវ​ពី​អាក្រក់​ប្រែ​មក​ល្អប្រសើរ​ឡើងវិញ​។​ក្រៅពីនេះ​បើ​កើត​បញ្ហា​អ្វី​លោកអ្នក តោង​តែ​ខិតខំ​ដោះស្រាយ​ហើយ​មិនត្រូវ​និយាយស្តី​អ្វីដែល​បង្កើតជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​តែង​ហុច ផល​ល្អៗ​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​គួរឱ្យ សប្បាយចិត្ត​ថែមទៀត​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​បើកហាង​ថ្មី ឬ​ទិញ ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង ពេល​ទៅ និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ សម្រាប់​ដំណើរ​ជីវិត​របស់​ស្ត្រី​ក្នុងថ្ងៃនេះ​ជួប​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ច្រើន ប៉ុន្តែ​យ៉ាងណា​សម្រាប់​ដំណើរ​ជីវិត​បុរស​វិញ​មានដំណើរ​ធម្មតា​ឥតមាន​ឧបសគ្គ​ត្រូវ​ឆ្លងកាត់ ច្រើន​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​បែប​ស៊ីសាច់ហុតឈាម​គ្នា​ទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​រដិបរដុប​ច្រើន ត្រូវ​ឆ្លងកាត់​ធ្វើឱ្យ​ជួប​ការលំបាក​ផងដែរ ។ ចំណែក​អ្នក​អាជីវករ​វិញ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ហើយ​បើ​ចង់​បោះទុន​លើ​អ្វីមួយ​ក៏​ជា​ពេល វេលា​ល្អ​ផង​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ ដោយសារ​ដួង​រាសី​ក្នុងថ្ងៃនេះ​ឡើង​ខ្ពស់ ដូចនេះ​បើ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន លូតលាស់​និង​ឈាន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ មុនពេល​ដែល​យើង​បានទទួល​អ្វីដែល​សម​ដូច​ក្តី​ប្រាថ្នា​នោះ​ចាំបាច់​ណាស់​ត្រូវ ពុះពារ​ការលំបាក​គ្រប់បែបយ៉ាង​ណាមួយ​ខ្លះ​ទើប​ផល​សម្រេច​កើតមាន​នៅពេល​ក្រោយ​ឆ្លើយតប​មកវិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​បំពេញ​បំពង់​ហើយ​បើ​ចង់ បណ្តាក់ទុន​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​គួរសម​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​ត្រូវ​តស៊ូ ទាំង​ខ្លួនឯង និង​អ្នកដទៃ​ច្រើន​ផង​។ សម្រាប់​ថ្ងៃ​នេះដែរ​ការប្រកប​ការងា​រលោក​អ្នក​គប្បី​មានការ ប្រយ័ត្នប្រយែង​ពិសេស​ក្រុមមនុស្ស​ទម្លាក់កំហុស​អ្វីមួយ​ទុកឱ្យ​នាំ​ត្រូវ​ជួប​ការលំបាក​រែកពន់​នៅ​គ្រា​ខាងមុខ​។ ចំពោះ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​សម្តី​ចរចា​ទៅរក​គ្នា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​តែបើ​ថយក្រោយ​វិញ សឹងតែ​ឈានដល់​បែកបាក់​ថែមទៀត​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​លោក​អ្នកចេញ​ប្រកបការងារ​និង​ពិសេស​អាច សម្រេចចិត្ត​រឿង​សំខាន់​បាន​ថែមទៀត​។ ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​កើតមាន​ខ្ពស់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការរីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ ប្រពៃ​ណាស់​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ជា​លទ្ធផល​មកវិញ គ្រាន់​កក់ក្តៅ​ផង​។ ចំណែក​កិច្ចការងារ​ទទួលរង​ប៉ះទង្គិច​ខ្លះៗ​យាយី ប៉ុន្តែ​មិន​លំបាក​រហូត​ដោះ ស្រាយ​មិន​ចេញ​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​ក្នុងថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ មួយថ្ងៃ​កន្លងផុត ឯ​មួយថ្ងៃ​ទៀត​ក៏​ចូល​មកដល់​បន្តបន្ទាប់​អ្នក​តែង​ជួបប្រទះ រឿង​តូចធំ​ចូលមក​ត្រូវ​ឆ្លងកាត់​ជានិច្ច​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ត្រឹម​កម្រិត​មធ្យម ហេតុនេះ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ផង​។ ក្នុងផ្ទះ​សម្បែង​គូរ​គ្រង​ប្តី​ប្រពន្ធ​មាន ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រកួតប្រជែង​គ្នាច្រើន​និង​ពិសេស​មានការ​ប្រទាំង ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ប្រសើរ ។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​ព្រោះតែ​ភាពមិន​ចេះ​អត់ឱន​ឱ្យ​គ្នា​កំពុង​លុកលុយ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល​ហើយ​ត្រូវឱ្យ ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ដែល​លោកអ្នក​ត្រូវ​រ៉ាប់រង​ណាស់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។ ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោកសង្រេង​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​ក្នុង​ខ្លួន​ម្នាក់ៗ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​តែង​លូតលាស់​និង​ហុច​ផល ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​ជានិច្ច​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕