លាភសំណាងគ្រប់យ៉ាងនឹងមានដល់ឆ្នាំទាំង១២នា ថ្ងៃទី១១ខែ៥ឆ្នាំ២០១៨នេះ!! គួរអានហើយស៊ែរផង លាភសំណាងមានពិតចំពោះតែអ្នកជឿ!!! – Kalib9 ហុងស៊ុយ | Kalib9
kalib9

លាភសំណាងគ្រប់យ៉ាងនឹងមានដល់ឆ្នាំទាំង១២នា ថ្ងៃទី១១ខែ៥ឆ្នាំ២០១៨នេះ!! គួរអានហើយស៊ែរផង លាភសំណាងមានពិតចំពោះតែអ្នកជឿ!!!

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មានរឿង​រាវ​ខ្លះៗ​ចូលមក​ប៉ះទង្គិច​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ ស្រួល​ចិត្ត​នោះឡើយ​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​របស់លោក​អ្នក​នឹង​ចាប់ផ្តើម​មាន​ភាពល្អ ប្រសើរ​ឡើងវិញ​ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​ល្អ ប៉ុន្មាន​ទេ​ព្រោះ​មានតែ​ក្រុមមនុស្ស​តាម​យាយី​និង​ផ្ចាញ់ផ្ចាល​ច្រើន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​មិន​ដែរ​នោះទេ​៕

ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​បើ​មានការ​ប្រកបការងារ​តែងមាន ការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់ និង​ទទួល ជោគជ័យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់ ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន ភាព​ប្រទាំង​ប្រទើស​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង ពីព្រោះថា​ផល​អាក្រក់​ងាយ នឹង​កើតឡើង​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​គ្រាន់​គាប់ប្រសើរ ៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​សុំ​ប្រកបការងារ​អ្វីមួយ​ពី ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​នៅពេល​ក្រោយ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​មិន​ថា​ទាក់ទង​ការងារ ជជែក​បញ្ហាសំខាន់ ឬ​ប្រកប​ពិធី​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ក្នុង​ពេលនេះ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​លោកអ្នក​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ពីព្រោះ​ពុំមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​មកវិញ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់ និង​ទទួល ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការរស់នៅ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម​ហើយ​ការរក ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​មួយ​កក់ក្តៅ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​តែង​មិនសូវ​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ប៉ុន្មាន​ទេ​ពិសេស​ងាយ កើតរឿង​រាវ​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល លំបាក ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយក៏​មិន​ងាយ​លូតលាស់​ទៅមុខ​ដែរ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​ក្តី ប៉ុន្តែ​លោកអ្នក​ត្រូវ​តស៊ូ​ចំពោះ​បញ្ហា ខ្លួនឯង​និង​អ្នកដទៃ​ច្រើន​នាំ​ពិបាក​ទប់ទល់​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់ លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅពេល​ក្រោយ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់ ហើយ​ត្រូវ រួសរាន់​បំពេញ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​វិញ​បើ​ចង់​បើក​របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មូ​យ​ដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​កិច្ចការងារ​ពាក់ព័ន្ធ​នឹង​ឯកសារ​ត្រូវ​ត្រៀម​ឱ្យ​បានល្អ​ពីព្រោះថា​ងាយ កើត​បញ្ហា​ចំពោះមុខ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង​ប្រទើស បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួបតែ​បញ្ហា​យាយី​និង​រឿង​រាវ​ចំពោះមុខ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ​៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ទទួលរង​ផល​ង​ប៉ះពាល់​អ្វី​ឡើយ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកប​ការ ងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មានការ​រកាំចិត្ត​ច្រើនតែ​យ៉ាងណា​កិច្ចការ​លូតលាស់​ទៅមុខ សន្សឹមៗ​ដូច​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់ ប្រាក់កាស​ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕