ស្វាមីភរិយា ចង់មានរាសីខ្ពស់ គួររៀប​ចំ​​​បន្ទប់​គេង​របៀប​ណា តាម​ក្បួន​ដើម្បីបានលាភសំណាង! – Kalib9 ហុងស៊ុយ | Kalib9
kalib9

ស្វាមីភរិយា ចង់មានរាសីខ្ពស់ គួររៀប​ចំ​​​បន្ទប់​គេង​របៀប​ណា តាម​ក្បួន​ដើម្បីបានលាភសំណាង!

តាម​ក្បួន​ហុងស៊ុយ​ប្រសិនបើ​ផ្ទះសម្បែង​មាន​ចំណុច​ណាមួយ​មិនល្អ ឬ​ខុស​ក្បួន​ហុងស៊ុយ អាច​បង្កឱ្យមាន​ការខ្វែង​គំនិត​គ្នា​​រវាង​គូ​ស្វាមីភរិយា​ជាប់​ជាប្រចាំ ។​

បើ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក្នុង​ក្រុមគ្រួសារ ហើយ​ចង់បំបាត់​ភាព​ចង្រៃឧបទ្រព​ទាំង នេះ​ឱ្យអស់​ទៅវិញ គួរ​អនុវត្ត​វិធី​ដូចខាងក្រោម :

-គួរ​ប្តូរ​កម្រាលពូក​ថ្មី​ដោយ​ត្រូវ​ជ្រើសរើស​ក្រណាត់​ពណ៌​ជម្ពូ និង​ពណ៌​បៃតង​ជាការ​ល្អ​បំផុត ព្រោះ​ពណ៌​បៃតង​ជួយ​ឱ្យ​ផ្លូវចិត្ត​ប្តី​ប្រពន្ធ​បើកទូលាយ ហើយ​មានការ​ចុះសម្រុង​គ្នា​ល្អ​ឡើងវិញ ។​

-ដាក់​គ្រែ​ឱ្យ​កៀក​ជញ្ជាំង និង​ឃ្លាត​ឆ្ងា​យពី​ទ្វារ​ឱ្យ​ច្រើន​បំផុត ប៉ុន្តែ​ក៏ត្រូវ​ឱ្យ​អ្នក​អាច​សម្លឹង​ឃើញទ្វារ​ច្បាស់​ដែរ ។

-ត្រូវ​រក​ប្រភេទ​គ្រែ​ដែលមាន​គ្រោង​រឹងមាំ ហើយ​បើ​គ្រែ​រង្គើ​​យោល​យោក​គួរ​ផ្លាស់ប្តូរ​ថ្មី ។​


-ត្រូវ​តុបតែង​លម្អ​ទិស​ខាងលិច​ឆៀង​ខាងត្បូង​ក្នុង​បន្ទប់ដេក ដោយ​វត្ថុ​ដែលមាន​លក្ខណៈ បញ្ជាក់​ពី​ភាព​ចម្រើន​លូតលាស់ និង​មាន​ភាពស្និទ្ធស្នាល​រវាង​ប្តី​ប្រពន្ធ​
របស់​អ្នក ដូចជា​រូបថត​របស់ស្វាមីភរិយា ឬ​រូបថត​ដែល​បង្ហាញ​ស្នាមញញឹម​មាន​សេចក្តីសុខ​ជាមួយគ្នា​។ ក្រៅពីនេះ​អ្នក​អាច​តាំង​រូបទៀន​ពណ៌​ជម្ពូចំនួន​២​ដើម ផ្កា​ស្រស់​ពណ៌​ជម្ពូ លឿង និង​ពណ៌​ផ្ទៃមេឃ​ ។​

-ដាក់​ខ្នើយ​លើ​គ្រែ​យ៉ាងហោចណាស់​ចំនួន​២ ហើយ​បើ​មាន​ខ្នើយ​ច្រើនជាង​នេះ​ក៏ដោយ​ចាំបាច់​ត្រូវ​ឱ្យមាន​គូ​ជានិច្ច ។​

-ត្រួតពិនិត្យ​មើលទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង​គ្រប់​បន្ទប់​ក្នុងផ្ទះ ដោយ​មើលថា​មាន​អ្វីខ្លះ នៅ​ជ្រុង​ទាំងនោះ ។ តើ​ជ្រុង​នោះ​ទំនេរ​ឬទេ ឬ​មាន​របស់របរ​ដាក់​សំពីងសំពោង ?

ត្រូវ​ចេះ​ធ្វើការ​សម្អាត និង​ចាំបាច់​ត្រូវ​ធ្វើការ​កម្ចាត់​របស់​សំពីងសំពោង​នោះ​ចេញ​ឱ្យ​អស់ ។ បើ​ចង់​ធ្វើឱ្យ​ជ្រុង​នោះ​មាន​ហុងស៊ុយ​ល្អ គួរ​រក​ដើមឈើ​មក​ដាក់តាំង​លម្អ​ជាការ​ល្អ​បំផុត ។​

រៀបចំ​ឱ្យមាន​របៀបរៀបរយ និង​ធ្វើការ​សម្អាត​ត្រង់​ទ្វារ​ដើរចូល​ផ្នែក​ខាងមុខ បើសិន​ករណី មាន​របស់របរ​រាំងផ្លូវ ឬ​មើលទៅ​ច្របូកច្របល់​ត្រូវធ្វើ​ការកែលម្អ​ឡើងវិញ ៕