ឆុតសម្រាប់តែអ្នកជឿ!!!​ ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ទី១២ខែ៥ឆ្នាំ២០១៨!​ ឆ្នាំទាំង១២ត្រូវអោយចុចអាន – Kalib9 ហុងស៊ុយ | Kalib9
kalib9

ឆុតសម្រាប់តែអ្នកជឿ!!!​ ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ទី១២ខែ៥ឆ្នាំ២០១៨!​ ឆ្នាំទាំង១២ត្រូវអោយចុចអាន

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ភាព​តានតឹង​ច្រើន​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ទាល់តែ អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​រត់​ចូល​កើត​។ ក្រៅពីនេះ​ការប្រកប​ការ ងារ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​រក​ពេលវេលា​សម្រាក​ឱ្យបាន​ច្រើន​ទើប​ជាការ ប្រសើរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់ ចិញ្ចឹម​ឆ្នាំងបាយ​រស់​អញ្ចឹង​ដែរ​ប៉ុន្តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ផង​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងអំឡុង​ពេលនេះ​មិន​ទៅមុខ​ហើយក៏​មិន​ថយក្រោយ​ដែរ​គឺ​ចត​នៅ​ស្ងៀម​ល្អ​ណាស់​៕

​ឆ្នាំឆ្លូវ


​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើ​ទោះ​ចង់​ធ្វើ​អ្វីមួយ​គួរ រួសរាន់​ព្រោះ​តែង​ហុច​ផ្លែផ្កា​មកវិញ​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។ ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ខ្វះខាត​អ្វី មួយ​ហើយ​មានបំណង​ទៅ​ពឹងពាក់​ខ្ចី​អ្វី​ពី​នរណាម្នាក់​ក៏​តែងមាន​ដំណឹង​ល្អ​ជាង​អាក្រក់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការលូតលាស់​យឺត​ហើយ ពិសេស​ធ្វើ​ច្រើន​អាច​ទ​ទទួលបាន​ផល​តិច​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច​អុំទូក​ប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។​ចំពោះ​ស្ត្រី​មេផ្ទះ​មិនត្រូវ​ជឿ​សម្តី​អុជអាល​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​រឿង​រាវ​ក្តៅក្រហាយ​ចូល​ផ្ទះ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​នឹង​ស្នេហា​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​ប្រកបការងារ​ទើប​គាប់ប្រសើរ​ជាង​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​មុននឹង​សេពគប់ មិត្តភក្តិ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​គេ​អាច​នាំទុក្ខ​ដោយ​ប្រកា​ណាមួយរ​កស្មាន​មិន ដល់​។ ក្រៅពីនេះ​ឱ្យ​លោក​អ្ន​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ដែលមាន​ភេទ​ផ្ទុយ គ្នា​ដែល​ពី​បន្តិចបន្តួច​ឈានដល់​ថ្នាក់​ស៊ីសាច់ហុតឈាម​គ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​ចំពោះមុខ ៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ហើយមិនអាច​ធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឬ​តក់ក្រហល់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​ពុំ​នោះទេ​នឹង ជួប​ក្តី​ខកបំណង​ពុំខាន​។ ការរស់នៅ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច ពីព្រោះ​ងាយ​កើត​បញ្ហា​យាយី​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​ងាយ​ឆាប់​ចប់​និង​ទទួលផល​មកវិញ​គ្រាន់​កក់ក្តៅ ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី សុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​និង​រឿង​រាវ​អាក្រក់ៗ​ខ្លះ​យាយី​ធ្វើឱ្យ​មិន​សុខ​ស្រួលខ្លួន ប៉ុន្មាន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់ សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​គ្មាន​រឿង​រាវ​អ្វីមួយ​ចូល​យាយី​កើត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នា​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រដិបរដុប​បន្តិច​ដូចនេះ​ទោះ ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី អុក​ទ្បុ​ក​ដូចនេះ​បើ​ពុំ​ព្យាយាម​ដោះស្រាយ​ទេ​ពិតជា​ជួប​បញ្ហា​នៅ​គ្រា​ខាងមុខ​ហើយ​។ ចំណែក អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ត្រូវយក​ចិត្ត​ទុក ដាក់​កិច្ចការ​ឱ្យបាន​ច្រើន​បន្តិច​បើ​ពុំ​នោះទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀត​ពុំខាន​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតរឿង​ទុក្ខព្រួយ​លុកលុយ​ព្រោះតែ​ភាព​រកាំរកូស​កើតមាន​ឥត សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក សម្រេចចិត្ត​ប្រកប​កិច្ចការងារ​ថ្មីៗ ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​មកវិញ​ច្រើន​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ត្រូវឱ្យ​មានការ ស្រុះ​ស្រូល​គ្នា​រវាង​ស្វាមីភរិយា​នោះ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព​កាក់ កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញ​ចូល​ផ្ទះ​វិញ​គួរសម​ផង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​ជា​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ទំនាក់ទំនង​ការងារ​តែង​សម្រេច​ជោគជ័យ​មួយចំនួន មកវិញ​ផង​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ឱ្យជួយ​អ្វីមួយ​គេ​តែង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បើ​ចង់​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរ ស្បើយ​ហើយ​ពិសេស​មាន​ភាព​សុខដុម​គួរសម​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ឬ​មាន​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​ជា​ពេលវេលា​ល្អ​ប្រពៃ ៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ខូចខាត និង បាត់បង់​ណាស់​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យ សម្តី​។​ចំពោះ​បញ្ហា​ប្រាក់កាស​ត្រូវ​ជួប​ស្ថានភាព​ចំណាយ​ច្រើន ឯ​ចំណូល​តិច​ហើយ​ពិសេស បើ​មាន​ការធ្វើ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​ត្រូវ​រាំងស្ទះ​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន ។​

​រីឯ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយ ក្រោយ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ការ ប្រកបការងារ​អ្វី​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​យាយី​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ដែលជា​ការ​ហួសពេល​ទៅហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនត្រូវ​ចេះដឹង​រឿង​អ្នក ដទៃ​ពេក​ដែរ​ពីព្រោះថា​នាំ​ត្រូវ​កើត​បញ្ហា​ជំនួស​គេ​ហើយ​ត្រូវ​ពិបាក​ដោះស្រាយ​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ពិសេស​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ទៀតផង​៕