#ទឹកភ្នែកប្ដីក្នុងថ្ងៃប្រពន្ធឆ្លងទន្លេ – Kalib9 សង្គម & ជិវិត | Kalib9
kalib9

#ទឹកភ្នែកប្ដីក្នុងថ្ងៃប្រពន្ធឆ្លងទន្លេ

គ្រប់គ្នា គេប្រាកដជាគិតថា បងជាមនុស្សប្រុសទន់ជ្រាយ ដែលយំ នៅក្នុងពេលដែលប្រពន្ធឆ្លងទន្លេ តែមានតែអារម្មណ៍ពិតរបស់បងទេ ដែលដឹងថា ស្ថានភាពពេលហ្នឹងវាបែបណា

តើអ្នកណាអាចទ្រាំបាន នៅពេលដែលឮសំឡេងប្រពន្ធស្រែកមួយទំហឹង ទាំងដែលសំឡេងហ្នឹង បងមិនដែលបានឮសោះឡើយរឲតាំងពីចាប់ដៃជាប្ដីប្រពន្ធជាមួយគ្នា សូម្បីតែសម្ដីគំហក ក៏អូនមិនទម្លាប់នឹងនិយាយផង

តើមានអ្នកណាអាចទ្រាំបាន​ នៅពេលដែលឃើញស្ថានភាពប្រពន្ធខ្លួន កំពុងតែខាំមាត់អត់ធ្មត់ ស្ទើរស្លាប់ស្ទើររស់បែបនេះ

បងទទួលស្គាល់ បងទន់ជ្រាយ ភ្នែកបងទន់ ព្រោះបងអាណិតប្រពន្ធរបស់បង បងមិនចង់ឃើញអូនឈឺចាប់បែបនេះទេ បងជាស្វាមីមិនល្អ ដែលបានត្រឹមតែសម្លឹងនិងកាន់ដៃអូន ក្នុងពេលដែលអូនឈឺចាប់ស្ទើរស្លាប់ តែបងមិនអាចជួយរំលែកការឈឺចាប់នោះបាន …

បងសុំទោស!ប្រពន្្ធសម្លាញ់! ព្រោះតែបង ព្រោះតែអូនផ្ដល់កំណើតឲ្យកូនរបស់បង ទើបអូនត្រូវរ៉ាប់រងការឈឺចាប់មួយនេះតែម្នាក់ឯង តាំងពីកូនចាប់កំណើតក្នុងផ្ទៃ ថ្ងៃណាក៏អូនលំបាកដែរ ព្រោះតែការប្រួលប្រែនៃការពពោះ អូនលំបាកច្រើនពេកហើយ …

បងអាចឲ្យអូនបានត្រឹមពាក្យថា ” មហាអរគុណ! ប្រពន្ធ! អូនជានារីដ៏អស្ចារ្យបំផុត! ”

បងមិនសន្យាទេថា នឹងថែរក្សាគ្រួសារនេះឲ្យបានល្អដល់កម្រិតណា តែក្នុងនាមបងជាមេគ្រួសារ ជាប៉ា ជាស្វាមី បងនឹងព្យាយាមគ្រប់យ៉ាង ដើម្បីតបស្នងនឹងការផ្ដាច់ប្ដូររបស់អូន និងដើម្បីក្ដីសុខ សុភមង្គលឲ្យគ្រួសារយើង … ៕

អូននិងកូន គឺជាគ្រប់យ៉ាងនៃជីវិតបង !!!😍💏👪

រក្សាសិទ្ធ : TSR Flower Shop #PanhaRoth

error: Content is protected !!