មិនគួរឲ្យជឿទេ!!! មកជួបស្ត្រីៗ ដែលខ្ពស់បំផុតនៅជុំវិញពិភពលោក!! តើនរណាដែលអ្នកនឹងពេញចិត្ត? – Kalib9 ប្លែកៗ | Kalib9
kalib9

មិនគួរឲ្យជឿទេ!!! មកជួបស្ត្រីៗ ដែលខ្ពស់បំផុតនៅជុំវិញពិភពលោក!! តើនរណាដែលអ្នកនឹងពេញចិត្ត?

មនុស្សគ្រប់គ្នានៅក្នុងលោកីយនេះចង់មានកំពស់ខ្ពស់។ ការមានកំពស់ខ្ពស់ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែសព្វថ្ងៃនេះយើងនៅទីនេះមិននិយាយពីគុណសម្បត្តិ និងគុណវិបត្តិឡើយ យើងនិយាយតែស្ត្រីដែលមានកម្ពស់ដ៏មហិមាចំនួន ១០នាក់ នៅលើពិភពលោក។

១. Yao Defen (៧ហ្វីតនិង៨អ៊ីញ – ២៣៣សង់ទីម៉ែត្រ)

 

Yao Defen គឺជាស្ត្រីដែលខ្ពស់ជាងគេនៅក្នុងពិភពលោក ដែលមានកម្ពស់ ៧អ៊ីញ (២៣៣សង់ទីម៉ែត្រ)។ នាងមានទំងន់ប្រហែល ២០០គីឡូក្រាម ដែលមានទំងន់ ៤៤០ផោន។ នាងធំណាស់ដោយសារតែបញ្ហានៅក្នុងក្រពេញភីតូរីស។

២. Sandy Allen (៧ហ្វីត និង ៧.២៥អ៊ីញ – ២៣២សង់ទីម៉ែត្រ)

 

Sandy Allen បានជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងបញ្ជីស្ត្រីដែលខ្ពស់ជាងគេនៅក្នុងពិភពលោក។ នាងជាប់កំណត់ត្រាក្នុងសៀវភៅកំណត់ត្រាពិភពលោក ហ្គីនណេស ចាប់តាំងពីឆ្នាំ១៩៧៦ និងរហូតដល់ឆ្នាំ២០០៨។ មហិមារបស់នាងគឺដោយសារដុំមហារីកដែលមានវត្តមាននៅក្នុងក្រពេញភីតូរីស ដែលបានបញ្ចេញអ័រម៉ូនលូតលាស់។

៣. Malgorzata Dydek (៧ហ្វីតនិង ២អ៊ីញ – ២១៨សង់ទីម៉ែត្រ)

 

Malgorzata ឈរនៅលើកំពូលស្ត្រីទាំង៣ នៅលើពិភពលោក។ នាងកើតនៅសហរដ្ឋអាមេរិក ហើយជាសមាជិកនៃក្រុមកីឡាបាល់អោបអាមេរិក ដោយសារតែនាងមានកម្ពស់ខ្ពស់។ នាងបានរៀបការហើយ មានកូនពីរនាក់គឺដាវីឌ និងអាឡិចសាន់ឌឺ។

៤. Zainab Bibi (៧ហ្វីតនិង ២អ៊ីញ – ២១៨សង់ទីម៉ែត្រ)

 

កម្ពស់របស់នាងត្រូវនឹងកំពស់របស់ម៉ាល់ហ្គោតតា ហើយវាអាចត្រូវបានគេនិយាយថា ពួកគេទាំងពីរកាន់កាប់ចំណាត់ថ្នាក់ទី៣ លើពិភពលោក។ នៅផ្នែកម្ខាងទៀតនៃរឿងរ៉ាវ យើងឃើញនាង Zainab ត្រូវបានផ្តល់ការអនុញ្ញាត អោយស្នាក់នៅជាអចិន្ត្រៃនៅចក្រភពអង់គ្លេស ព្រោះនាងអះអាងថាកម្ពស់របស់នាង ធ្វើឱ្យនាងក្លាយជាគោលដៅនៅប៉ាគិស្ថាន។

៥. Uljana Semjonova (៧ហ្វីត – ២១៣សង់ទីម៉ែត្រ)

 

អ៊ុលហ្សាណា គឺជានារីកម្ពស់ទី៥។ នាងជាជនជាតិឡាតវី ហើយតិចតួចទេដែលយើងដឹងពីនាងថា គឺជាអ្នកលេងបាល់បោះដែលឈានមុខគេក្នុង ទសវត្សឆ្នាំ៧០ និង ៨០។ នាងត្រូវបានគេស្គាល់ថាជាអ្នកលេងបាល់បោះ ដែលមានជើងធំបំផុត។

៦. Gitika Srivastava (៦ហ្វីតនិង ១១អ៊ីញ – ២១១សង់ទីម៉ែត្រ)

 

ហ្គីតកា គឺជាអ្នកលេងបាល់បោះដែលមានទេពកោសល្យ ដែលមានកម្ពស់ ២១១សង់ទីម៉ែត្រ។ នាងជាជនជាតិឥណ្ឌា ហើយពិតជាមានការបំផុសគំនិតដល់ប្រជាជនឥណ្ឌា ដោយសារតែកម្ពស់របស់នាង។

៧. ម៉ាលដាំងឌី (៦ហ្វីតនិង ១០អ៊ីញ – ២០៨សង់ទីម៉ែត្រ)

 

Malee គឺជាស្ត្រីដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងប្រទេសថៃ ដែលមានកំពស់ ២០៨សង់ទីម៉ែត្រ។ ក្រៅពីនេះនាងគឺជាស្ត្រីខ្ពស់ជាងគេទី២ នៅអាស៊ី។ កំពស់ដ៏ខ្ពស់សម្បើមរបស់នាង គឺដោយសារដុំសាច់ប៉ុណ្ណោះ។ នាងមានទំងន់ ១២៧គីឡូក្រាម។ គ្រួសាររបស់នាងបានព្យាយាមកាត់បន្ថយកម្ពស់របស់នាង ជាមួយនឹងថ្នាំដែលធ្វើឱ្យដុំសាច់ដុះតូច ប៉ុន្តែជាអកុសលថ្នាំពេទ្យមានតម្លៃថ្លៃណាស់ ដែលគ្រួសាររបស់នាងមិនអាចទិញបាន។

៨. Caroline Welz (៦ហ្វីតនិង ៩អ៊ីញ – ២០៦សង់ទីម៉ែត្រ)

 

កូនស្រីខ្ពស់ជាងគេរបស់ប្រទេសអាឡឺម៉ង់លោកស្រី Caroline Welz គឺជាស្ត្រីខ្ពស់បំផុតទី៨ នៅលើពិភពលោកដែលមានកម្ពស់ ២០៦សង់ទីម៉ែត្រ។ នាងមានអាយុ ២០ឆ្នាំ។ នាងមិនត្រឹមតែជាការចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសអាឡឺម៉ង់នោះទេ ប៉ុន្តែនាងក៏ធ្វើឲ្យចាប់អារម្មណ៍ដល់មនុស្សដែលក្នុងពិភពលោកផងដែរ ពីព្រោះនៅវ័យក្មេងវាកម្រណាស់ក្នុងការទទួលបានកម្ពស់ដ៏មហិមាបែបនេះ។

៩. Rita Miniva Besa (៦ហ្វីតនិង ៨អ៊ីញ – ២០៣សង់ទីម៉ែត្រ)

 

Rita កើតនៅ Zimbabwe ប៉ុន្តែបច្ចុប្បន្នកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។ ជាមួយនឹងកម្ពស់ ២០៣សង់ទីម៉ែត្រ នាងជាសមាជិកនៃក្រុមកីឡាបាល់បោះអាមេរិក ជាមួយនឹងនាងដែលមានភាពល្បីល្បាញ និងមានទេពកោសល្យ។

១០. Heather Greene (៦ហ្វីត និង ៥.៥អ៊ីញ- ១៩៦សង់ទីម៉ែត្រ)

 

Heather មានលក្ខណៈពិសេសនៅក្នុងបញ្ជីកំពូលស្ត្រីទាំង១០។ នាងកើតនៅអាមេរិក ហើយថ្មីៗនេះនាងរស់នៅ Las Vegas។ នាងមានប្រជាប្រិយភាពខ្លាំងណាស់នៅសហរដ្ឋអាមេរិក ហើយមនុស្សគ្រប់គ្នាគោរពនាងដោយសារតែកម្ពស់របស់នាង។

១១. Elizabeth “Liz” Cambage (៦ហ្វីត និង ៨អ៊ីញ – ២០៣សង់ទីម៉ែត្រ)

 

Elizabeth “Liz” Cambage គឺជាស្ត្រីខ្ពស់ជាងគេនៅក្នុងពិភពលោក។ នាងគឺជាអ្នកលេងបាល់បោះអាជីពរបស់អូស្រ្តាលី។

១២. Lindsay Kay Hayward (៦ហ្វីត និង ៨អ៊ីញ – ២០៣សង់ទីម៉ែត្រ)

 

Lindsay Kay Hayward គឺជាតារាសម្តែងជនជាតិអាមេរិក និងជាអ្នកចំបាប់ដ៏ជំនាញម្នាក់។ នាងទទួលកំណត់ត្រាពិភពលោកហ្គីណេសជាមួយនឹងកំពស់ ៦ហ្វីតនិង ៨អ៊ីញ។

១៣. Lindsay Corine Taylor (៦ហ្វីត និង ៨អ៊ីញ -​ ២០៣សង់ទីម៉ែត្រ)

 

កីឡាការិនីកីឡាបាល់ទាត់អាជីពរបស់អាមេរិកឈ្មោះ Lindsay Corine Taylor គឺជាស្ត្រីខ្ពស់ជាងគេមួយដែលមានកំពស់ ៦ហ្វីតនិង ៨អ៊ិញ។

១៤. Trijntje Keever (៨ហ្វីត និង ៤អ៊ីញ – ២៥៤សង់ទីម៉ែត្រ)

 

យោងទៅតាមកំណត់ត្រាអ្នកស្រី Trijntje Keever គឺជាស្ត្រីខ្ពស់ជាងគេក្នុងសតវត្សទី១៧។ ហើយប្រសិនបើរឿងរ៉ាវត្រូវបានគេជឿថាឪពុកម្តាយរបស់នាង ប្រើដើម្បីដាក់នាងនៅក្នុងពិធីខួបកំណើតដើម្បីរកប្រាក់។

១៥. ស៊ុនហ្វាង (៧ហ្វីត និង ៣អ៊ីញ – ២២១សង់ទីម៉ែត្រ)

 

យោងតាមឯកសារយោងបានអោយដឹងថា ស៊ុនហ្វាងគឺជានារីដែលខ្ពស់ជាងគេនៅក្នុងប្រទេសចិន និងបច្ចុប្បន្នជានារីខ្ពស់ជាងគេនៅលើពិភពលោក។

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល
ផ្តល់សិទ្ធដោយ៖ khmerline