រឿងមួយចំនួនដែលត្រូវធ្វើ ក្រោយពីរួមភេទហើយ ដើម្បីការពារពីការឆ្លងមេរោគផ្សិត – Kalib9 សង្គម & ជិវិត | Kalib9
kalib9

រឿងមួយចំនួនដែលត្រូវធ្វើ ក្រោយពីរួមភេទហើយ ដើម្បីការពារពីការឆ្លងមេរោគផ្សិត

វាស្តាប់មើលទៅដូចជា ឆ្គង មិនធម្មតា ប៉ុន្តែយោងទៅតាមវេជ្ជបណ្ឌិតផ្នេករោគស្ត្រី វាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការការពារការឆ្លងមេរោគតាមទ្វារមាស។ បន្ទាប់ពីរួមភេទស្ត្រីដែលងាយឆ្លងមេរោគផ្សិត នៅក្នុងទ្វារមាសរបស់ពួកគេ ហើយគួរប្រើម៉ាស៊ីនផ្លុំសក់។

ព័ត៌មានជំនួយនេះបានមកពីវេជ្ជបណ្ឌិតអាលីសដាឌែក (Alyssa Dweck) ជនជាតិអាមេរិកាំង បានសរសេរសៀវភៅមួយ ដែលមានចំណងជើងថា “Complete A to Z for Your V. ” ហើយ Beatrice Wagner ជាអ្នកព្យាបាលរោគផ្លូវភេទ មកពីប្រទេសអាល្លឺម៉ង់ក៏យល់ស្របនឹងគំនិតនេះដែរ។ គាត់បាននិយាយថា: នៅពេលរួមភេទជាមួយដៃគូ យើងអាចទទួលរងនូវបាក់តេរីគ្រប់ប្រភេទ។

 

 

ហើយអ្នកគួរតែផ្តល់នូវបរិយាកាសកក់ក្តៅ ទៅដល់ទ្វារមាសបន្ទាប់ពីរួមភេទរូច។ ប៉ុន្តែការរួមភេទមិនតែងតែនាំអោយ មានការឆ្លងមេរោគតាមទ្វារមាសនោះទេ: “ជាទូទៅប្រព័ន្ធភាពស៊ាំរបស់យើង នឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើការងារនេះ ប៉ុន្តែអ្នកដែលងាយឆ្លងមេរោគលើទ្វារមាស គួរតែព្យាយាមរារាំងពួកគេ និងចាប់យកឧបករណ៍សម្ងួតសក់  ទោះបីជាវាហាក់ដូចជារឿងចម្លែកដែលត្រូវធ្វើក៏ដោយ។

ដំបូងគួរតែលាងសម្អាតទ្វារមាស របស់ខ្លួនដោយទឹកក្តៅឧណ្ហៗ ហើយបន្ទាប់មកប្រើម៉ាស៊ីផ្លុំសក់ ដើម្បីសំងួតទ្វាមាសជាការស្រេច។ ប្រើកន្សែងដៃស្អាត ប៉ុន្តែត្រូវប្រុងប្រយ័ត្ន មិនត្រូវស្ងួតឱ្យអស់ទាំងស្រុង ដែលអាចរំខានដល់តុល្យភាព នៃវប្បធម៌បាក់តេរីនៅក្នុងទ្វាមាស។ ផ្នែកខាងក្នុងបំផុតគួរតែមានសំណើម។

 

 

រោគផ្សិតក្នុងទ្វារមាស គឺជាជំងឺទូទៅក្នុងចំណោមស្ត្រី ៧៥% នៃស្ត្រីទាំងអស់ នឹងត្រូវបានឆ្លង យ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។

រោគសញ្ញាមានរួមបញ្ចូលការរមាស់ ព្រមទាំងអារម្មណ៍ឈឺចាប់។ ជារឿយៗស្ថានភាពនេះ ធ្វើអោយទឹករំអិលមានពណ៌លឿង។ មូលហេតុនៃជំងឺ mycosis ទ្វារមាសគឺជាការឆ្លងមេរោគផ្សិតមួយ។

ជាញឹកញាប់ បាក់តេរីដែលទទួលខុសត្រូវគឺជាប្រភេទមួយដែលគេហៅថា “Candida albicans”; ក្នុង ៥ ទៅ ១០% នៃករណីនេះ ត្រូវបានគេស្គាល់ថាជា “Candida galbrata”។

កត្តាដែលបង្កឱ្យមានជំងឺក្រពេញទ្វារមាស រួមមានការប្រែប្រួលអ័រម៉ូន (ឧទាហរណ៍ ក្នុងអំឡុងពេលមានផ្ទៃពោះ) ជំងឺមេតាប៉ូលីស (ដូចជាបញ្ហាក្រពេញទីរ៉ូអ៊ីត) និងប្រព័ន្ធការពាររាងកាយខ្សោយ ឬប្រើថ្នាំពន្យារកំណើត។ ការលាងសម្អាតកន្លែងសំងាត់របស់អ្នក ដោយប្រើសាប៊ូទ្វារមាស ពិសេសការស្លៀកពាក់ខោអាវធ្វើពីក្រណាត់សំយោគ ឬការស្លៀកសំលៀកបំពាក់តឹងៗ ក៏អាចបង្កឲ្យមានផលវិបាកផងដែរ។

 

 

ប្រសិនបើអ្នកសង្ស័យថា អ្នកមានការឆ្លងមេរោគផ្សិតតាមទ្វារមាស អ្នកគួរទៅជួបគ្រូពេទ្យឯកទេសខាងរោគស្ត្រី។ មានប្រសិទ្ធភាពប្រឆាំងនឹងផ្សិត ដែលមានប្រសិទ្ធភាពបំផុត ដែលជាទូទៅអាចកម្ចាត់ការឆ្លងបានលឿន ដោយមិនមានផលប៉ះពាល់។

 

ការធ្វើឱ្យស្ងួតទ្វារមាសបន្ទាប់ពីរួមភេទក៏មិនចាំបាច់ដែរ។ ប៉ុន្តែប្រសិនបើអ្នកងាយនឹងឆ្លងមេរោគតាមទ្វារមាស ឬមិនប្រើស្រោមអនាម័យក្នុងអំឡុងពេលរួមភេទ វាមានតម្លៃក្នុងការផ្តល់វិធីសាស្រ្តនេះ យ៉ាងហោចណាស់ម្តង។

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ
ផ្តល់សិទ្ធដោយ៖ khmerline

error: Content is protected !!