ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យទី១៣ខែ៥ឆ្នាំ២០១៨ – Kalib9 ហុងស៊ុយ | Kalib9
kalib9

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យទី១៣ខែ៥ឆ្នាំ២០១៨

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ អ្នក​កើ​ត្នាំ​កណ្តុរ​នៅថ្ងៃនេះ​ទោះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ ហើយ​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ត្រូវ​ឆ្លងកាត់​តែ​ក៏​មានរឿង​រាវ​រកាំចិត្ត​ច្រើន​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។ ការរស់នៅ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​ចាស់​លាប់​ឡើងវិញ​ពិសេស​ឱ្យ ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​នឹងធឹង​ល្អ​ពោលគឺ​មិន​ឡើង​ហើយក៏​មិន​ចុះ​ដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោកអ្នក​គប្បី​ចងចាំ​ពាក្យចាស់ មួយ​ឃ្លា​ថា “​ភាព​រឹង​មានះ​នាំ​តែ​កើត​នូវ​ប្រ​ភ​ព្វ​ចម្រូងចម្រាស់​ប៉ុណ្ណោះ​”​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ជិត មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ដូ​នេះ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​ហោង​។​

ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​យីអ៊ុន​ងើបឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង ផ្តល់​ផល​ល្អ​សម្រាប់​ក្នុងការ​សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន​ម្ល៉ោះហើយ បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​ជួប​ភាព​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​ការ ប្រកបការងារ​តូចធំ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ដូច​សព្វមួយដង​។ ចំពោះ​ស្ត្រី​លោក អ្នក​ងាយ​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​និង​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​ហុច ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ជាទី​ពេញ ចិត្ត​ផង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ហើយក៏​ងាយ​កើត​ជម្លោះ​ផងដែរ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ដំណើរការ ទៅមុខ​និង​មានការ​ជឿនលឿន​គួរសម​ផង​។ ក្រៅពីនេះ​ចំពោះ​ស្ត្រី​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ពី រឿង​អ្វី​ទោះ​តិចតួច​ឬ​ធំ​បន្តិច​ក្តី​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផង ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​កើតជា​ជម្លោះ​វិវាទ​មួយ​ហើយ មួយទៀត​រក​ធ្វើ​អ្វី​ពុំ​កើត​។ ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​ក្រុមមនុស្ស​បង្ករឿង កើតជា​ជម្លោះ​ណាមួយ​ឡើង​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ការប្រកប​ការងា​រវិ​ញ​មាន​ភាព​សុខដុម​ដូច​សព្វ មួយ​ដងដោយ​ពុំមាន​បញ្ហា​អ្វី​ធំដុំ​គួរកត់សម្គាល់​ឡើយ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​លោកអ្នក​បើ​មានការ​ប្រកបការងារ ជួប​ផល​លំបាក​ច្រើន​ពិសេស​មានរឿង​រ៉ាវ​រកាំ​រ​កូ​ស​ដែល​អាច​កើតជា​រឿងរ៉ាវ​រហូត​មានការ​ឈ្លោះប្រកែក​គ្នា​ផង​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មានរឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ដូចនេះ​ទាល់តែ​ចេះ​អត់ធ្មត់​មិន​មាត់​មិន​ក​ខ្លះ​ទើប​គ្មាន​រឿង​រាវ​កើតឡើង​ទៅរួច​។​សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត ជួប​ផល​លំបាក​ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ពីព្រោះ​មាន​ក្រុម មនុស្ស​យាយី​ច្រើន​។

​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ហើយ​បើ​មានការ​ប្រកាន់​ចិត្តខ្លាំង​តែង​កើតមាន​ជម្លោះ ចំពោះ​គ្នា​ឥត​ឈប់​នោះឡើយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ត្រូវបាន​ក្រុមមនុស្ស​ព្យាបាទ​ច្រើន​បន្តិច ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ខ្លួន​ហើយ​មិនត្រូវ​ជឿ​ក្រុមមនុស្ស​ពេក​ឡើយ​បើ​ពុំ​នោះទេ​នឹងត្រូវ​ធ្លាក់ ទឹក​ឥតអំពើ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេពី​ព្រោះ​ច្រើន​ជួប​គូកម្ម​ជាង​គូ ព្រេង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្ន​ន​បាន​ងើប​ខ្ពស់​ដូចនេះ​បើ​ចង់​ចាប់​ការងារ​តូចធំ តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ ការរស់នៅ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់ និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ បំផុត​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​យីអ៊ុន​បាន​ងើប​ខ្ពស់ ម្ល៉ោះហើយ​ជា​ឱកាសល្អ​សម្រាប់ លោកអ្នក​បំពេញ​កិច្ចការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​ឆាប់​ទទួល​ផ្លែផ្កា​ទេ​គឺ​នៅមាន​មនុស្ស​គាំទ្រ​ច្រើន​ទៀតផង​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​មានដំណើរ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ចេះ ស្វាគមន៍​រាក់ទាក់​អ្នកដទៃ​ទើប​ទទួលផល​ប្រយោជន៍​អ្វីមួយ​មកវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារ​ការងារ​ធំៗ​បន្តិច​ទើប​ចៅហ្វាយនាយ​មើលឃើញ​ហើយ​អាច​ប្រគល់​តំណែង​អ្វី​ឱ្យធ្វើ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​រាល់ថ្ងៃនេះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធា្ល​ក់​ស្រុតចុះ​យ៉ាង​ឆាប់រហ័ស​ដូចនេះ​ឱ្យ​ប្រយ័ត្ន​ក្រុម មនុស្ស​ចាក់​ឆ្កឹះ​ស្គៀល​បន្តិច​ពីព្រោះ​លោកអ្នក​ងាយ​ទទួលរង​គេ​គ្រោះ​ណាស់ដែរ​។ ចំណែក​អ្នក ប្រកបការងារ​រាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​យក​ភាពខន្តី​ដាក់​ក្នុង​ខ្លួន​ទើប​ប្រពៃ​បំផុត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕