ជួយស៊ែរ!! វិធីងាយៗ ដើម្បីបំបាត់មុនខ្សាច់ ឲ្យបាត់១០០%!! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ជួយស៊ែរ!! វិធីងាយៗ ដើម្បីបំបាត់មុនខ្សាច់ ឲ្យបាត់១០០%!!

ស្ត្រីត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលនិយាយអំពីការថែរក្សាមុខ។ ចាប់តាំងមុខកើតមុនរហូតដល់ស្នាមជាំ និងបញ្ហាជាច្រើនទៀតដែលពួកគេប្រឈមមុខនៅដំណាក់កាលផ្សេងៗគ្នានៃជីវិតរបស់ពួកគេ។ យើងព្យាយាមស្វែងរកឱសថជាច្រើនដើម្បីព្យាបាលបញ្ហានេះ ប៉ុន្តែច្រើនដងវាមិនគ្រប់គ្រាន់ទេ។ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Aleksandra បានផ្តល់នូវដំណោះស្រាយ ដ៏សាមញ្ញមួយអំពីរបៀបបំបាត់មុនខ្មៅៗតូចៗលើច្រមុះដោយគ្រាន់តែប្រើច្រាស់ដុសធ្មេញ និងម្សៅសូដា។

ការបំបាត់មុនខ្មៅតូចៗ ជាដំណោះស្រាយដែលមានតំលៃថ្លៃណាស់ប្រសិនបើអ្នកទៅហាងកែសម្ផស្ស ប៉ុន្តែដោយដំណោះស្រាយដ៏សាមញ្ញនេះ រឿងតែមួយគត់ដែលអ្នកត្រូវការ ដើម្បីកម្ចាត់វាគឺគ្រាន់តែប្រើច្រាសដុសធ្មេញរបស់អ្នកប៉ុណ្ណោះ។

 

 

គ្រឿងផ្សំ៖

– ថ្នាំដុសធ្មេញ ១ស្លាបព្រាបាយ
– ច្រាសដុសធ្មេញស្អាត
– ទឹកក្តៅឧណ្ហៗ
– ម្សៅសូដា ១ស្លាបព្រាបាយ
– លាយចូលគ្នារូួចកូឲ្យសព្វ។

 

 

ដំបូងអ្វីដែលអ្នកត្រូវធ្វើ គឺលាងមុខរបស់អ្នកជាមួយទឹកស្អាត ហើយបន្ទាប់មកប្រើកន្សែងត្រាំក្នុងទឹកក្តៅ ហើយយកទៅជូតត្រង់កន្លែលមុននោះថ្នមៗ។ ធ្វើបែបនេះដើម្បីបើករន្ធញើស។

 

 

បន្ទាប់មកទៀតយក ម្សៅសូដា ថ្នាំដុសធ្មេញ និង ទឹកក្តៅឧណ្ហៗ ចាក់ចូលក្នុងចាន ហើយកូរឱ្រសព្វ។ រួចយកច្រាសដុសធ្មេញជ្រលក់ យកទៅដុសលើកន្លែង ដែលមានមុនខ្សាច់។

 

 

បន្ទាប់មកធ្វើការម៉ាស្សាដោយប្រើច្រាសដុសធ្មេញស្អាត លើច្រមុះរបស់អ្នកយ៉ាងថ្នម។ នៅពេលដែលបានធ្វើរួច សូមទុកវារយៈពេលមួយនាទី។

រួចលាងជម្រះវាឲ្យស្អាតជាមួយនឹងកន្សែងស្អាត ហើយលទ្ធផលដែលអ្នកទទួលបានពិតជានឹងធ្វើអោយអ្នកភ្ញាក់ផ្អើល។ ស្បែករបស់អ្នកនឹងស្អាតជាងមុន។

 

 

*ម្សៅសូដា អ្នកអាចរក្សទិញបាននៅតាមផ្សារទំនើបនាៗ

រៀបរៀងដោយ៖ khmerline
ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល