តើនឹងមានអ្វីកើតឡើងនៅេពលអ្នកគេង ផ្អៀងទៅខាងឆ្វេង(មានវីដេអូ)! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

តើនឹងមានអ្វីកើតឡើងនៅេពលអ្នកគេង ផ្អៀងទៅខាងឆ្វេង(មានវីដេអូ)!

ជាមធ្យមយើងគេងប្រហែល ៧ ឬ ៨ ម៉ោងរៀងរាល់យប់ ដែលមានន័យថាយើងចំណាយពេល មួយភាគបីក្នុងមួយថ្ងៃដើម្បីគេង។ ការគេងគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង ហើយប្រសិនបើយើងមិនទទួលការគេងបានគ្រប់គ្រាន់ទេនោះ រាងកាយរបស់យើងនឹងបាត់បង់តុល្យភាព។

ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Clinical Gastroenterology ចំនួននៃការគេងដែលយើងទទួលមិនមែនជាកត្តាតែមួយគត់ ដែលប៉ះពាល់ដល់សុខភាពរបស់យើងនោះទេ។

ការស្រាវជ្រាវបានរកឃើញថា របៀបគេងរបស់យើង ក៏អាចមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើសុខភាពរបស់យើងផងដែរ។

អ្នកស្រាវជ្រាវបានកំណត់ថា វាមានសុខភាពល្អក្នុងការគេងដោយផ្អៀងទៅខាងឆ្វេង។ ហេតុផលគឺសាមញ្ញណាស់ ប៉ុន្តែនៅតែអាចជឿទុកចិត្តបាន។ យើងបានសង្ខេបប្រាំនៃការគេងនៅក្នុងវីដេអូនេះ …

១. ធ្វើឱ្យប្រសើរឡើងនូវលំហូឈាម
ការស្រាវជ្រាវបានបង្ហាញថា ការគេងនៅខាងឆ្វេងរបស់អ្នក ពិតជាមានឥទ្ធិពលវិជ្ជមាន ទៅលើដំណើរការនៃប្រព័ន្ធឡាំហ្វាទិច។ ប្រព័ន្ធនេះមានតួនាទីបញ្ជូនសារធាតុចិញ្ចឹមសំខាន់ៗ និងសំអាតរាងកាយ ដោយការយកចេញនូវសំណល់ ដែលត្រូវបានច្រោះដោយក្រលៀន។ ដោយសារវត្ថុកាកសំណល់ទាំងនេះ ត្រូវបានបង្ហូរចូលទៅផ្នែកខាងឆ្វេងនៃរាងកាយ ការគេងផ្អៀងទៅចំហៀងខាងឆ្វេងជួយឱ្យប្រសើរឡើងនូវការបង្ហូរ។

 

 

២. ធ្វើឲ្យប្រសើរឡើងសំរាប់បេះដូង
ការគេងផ្អៀងទៅខាងឆ្វេងនឹងជួយឱ្យបេះដូងរបស់អ្នក មានភាពងាយស្រួលក្នុងការបង្ហូរឈាម។ នេះដោយសារតែសរសៃឈាមធំ (aorta) បត់ទៅខាងឆ្វេង។ នៅពេលដែលយើងគេងផ្អៀងទៅខាងស្តាំ នោះឈាមនឹងពិបាកបញ្ជូនទៅកាន់គ្រប់ផ្នែកទាំងអស់នៃរាងកាយ។ ប៉ុន្តែនៅពេលយើងគេងផ្អៀងទៅខាងឆ្វេង នោះលំហូរឈាមត្រូវបានប្រសើរឡើង។

 

 

៣. ធ្វើឲ្យប្រសើរឡើងប្រព័ន្ធរំលាយអាហារ
នៅពេលដែលយើងគេងផ្អៀងទៅខាងស្តាំ ធ្វើអោយលំហូរនៃអាស៊ីតក្រពះចូលទៅក្នុងបំពង់អាហារ។ នេះត្រូវបានគេហៅថា “ការចាល់ជាតិអាស៊ីត” ហើយអ្នកអាចស្គាល់វាតាមឈ្មោះធម្មតារបស់វា: ចុងដង្ហើម! ប៉ុន្តែនៅពេលដែលយើងគេងផ្អៀងទៅខាងឆ្វេង អាស៊ីដមិនអាចហូរចូលទៅក្នុងបំពង់អាហារបានទេ ពីព្រោះវាចេញពីផ្នែកខាងស្តាំនៃក្រពះ។ ប្រសិនបើអ្នកមានបញ្ហានៃការរំលាយអាហារ អ្នកគួរតែព្យាយាមគេងផ្អៀងទៅខាងឆ្វេង។

 

 

៤. ធ្វើឲ្យប្រសើរឡើងនូវលក្ខណៈធម្មជាតិ
ក្រពះ និងលំពែងស្ថិតនៅផ្នែកខាងឆ្វេងនៃរាងកាយ។ នៅពេលដែលយើងគេងផ្អៀងទៅខាងស្តាំ រាងកាយត្រូវធ្វើការប្រឆាំងនឹងកម្លាំងទំនាញផែនដី។ នេះធ្វើឱ្យសម្ពាធលើក្រពះ និងលំពែងមានដំណើរការមិនត្រឹមត្រូវ។

 

 

៥. ធ្វើឲ្យប្រសើរឡើងនូវសរីរាង្គ Spleen
សរីរាង្គ Spleen ស្ថិតនៅផ្នែកខាងឆ្វេងនៃរាងកាយផងដែរ។ សរីរាង្គនេះទទួលខុសត្រូវក្នុងការសំអាតឈាមរបស់យើង។ កាកសំណល់ដែលដឹកដោយប្រព័ន្ធឡាំហ្វាទិច ត្រូវយកទៅសំលាប់ដែលអាចបណ្តេញចេញពីរាងកាយបានរហ័ស។ ការគេងផ្អៀងទៅខាងឆ្វេង អនុញ្ញាតឱ្យសរីរាង្គដ៏សំខាន់នេះ ដំណើរការឱ្យមានប្រសិទ្ធភាព។

 

 

ប្រសិនបើអ្នកមិនជឿ សូមព្យាយាមគេងផ្អៀងទៅខាងឆ្វេង រយៈពេលពីរបីយប់ ហើយអ្នកអាចកត់សម្គាល់ឃើញថា អ្នកមានអារម្មណ៍សុខស្រួលបន្តិច៕

ប្រែសំរួលដោយ៖ សុខ⁣ សុវណ្ណវិសាល

 

ពត៌មានជាប់ទាក់ទងគ្នា

អត្ថបទគួរអាន៖ របៀបគេង ទៅតាមបញ្ហាសុខភាពរបស់អ្នក

ការគេង គឺជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវការជាចាំបាច់។ មនុស្សម្នាក់ៗ តែងមានរបៀបគេងផ្សេងៗគ្នា។ ប៉ុន្តែការគេងតាមរបៀបមួយចំនួន គឺវាអាស្រ័យទៅលើស្ថានភាពនៃសុខភាពរបស់អ្នក។ ការដេកតាមរបៀត្រឹមត្រូវ ក៏អាចជួយអ្នកឱ្យប្រសើរឡើងនូវបញ្ហាសុខភាពរបស់អ្នក។

ខាងក្រោមនេះ គឺជារបៀបដែលអ្នកគេង ទៅតាមបញ្ហាសុខភាពរបស់អ្នក៖

១. ឈឺខ្នង
វាជាការល្អ ក្នុងការរក្សាខ្នើយនៅផ្នែកខាងក្រោម ដើម្បីជៀសវាងការដាក់សម្ពាធលើវា។ មនុស្សមួយចំនួន ក៏មានអារម្មណ៍សុខស្រួលផងដែរ ក្នុងការរក្សាខ្នើយរវាងជង្គង់របស់ពួកគេនៅពេលគេងផ្អៀង។ វាជាការសំខាន់ណាស់ដើម្បី ឱ្យឆ្អឹងកងស្ថិតនៅក្នុងខ្សែកោងធម្មជាតិ។

 

 

២. ឈឺស្មា
វាជាការល្អប្រសើរជាងមុន ក្នុងការគេងផ្កាប់ ឬគេងផ្ងា ដើម្បីជៀសវាងការដាក់សម្ពាធលើស្មាឈឺ។ ប្រសិនបើអ្នកគេងផ្អៀង អ្នកនឹងឈឺស្មា ធ្វើឲ្យអ្នកគេងមិនលក់។ សូមគេងលើខ្នើយដាក់ក្រោមស្មា។

 

 

៣. ឈឺក្បាល
វាមានសារៈសំខាន់ណាស់ដើម្បីធានាថា កញ្ចឹងក មិនត្រូវបានបង្វិលទេ ពីព្រោះវានឹង បញ្ឈប់លំហូរឈាមទៅខួរក្បាល។ ជាការប្រសើរណាស់ ក្នុងការគេងនៅចំហៀង ឬគេងផ្ងា ដូច្នេះឈាមត្រូវបានចែកចាយរលូនដល់គ្រប់ផ្នែកទាំងអស់នៃរាងកាយ។

 

 

៤. ចុកចុងដង្ហើម
ការគេងផ្អៀងម្ខាងនៃបេះដូង នឹងធ្វើឲ្យក្រហាយទ្រូង ព្រោះវានឹងធ្វើឱ្យបេះដូងដើរបានស្រួល។ ជាការល្អដើម្បីរក្សារាងកាយខាងលើ។ សូមគេងកើយខ្នើងដោយដាក់ក្រោមក្បាល និងកញ្ចឹងក។

 

 

៥. ឈឺក
អ្នកគួរជៀសវាងការប្រើខ្នើយខ្ពស់ និងរឹងព្រោះវាធ្វើឱ្យមានសម្ពាធលើ ក។ ប្រសិនបើអ្នកគេងផ្អៀង ចូរគេងឲ្យត្រង់ ដោយប្រើខ្នើយដាក់ក្រោមកញ្ចឹងក។

 

 

៦. ឈឺចាប់ពេលមករដូវ
ការសិក្សាមួយនិយាយថាការគេងផ្អៀង ដោយដាក់ខ្នើយក្រោមជង្គង់ ជួយបន្ថយសម្ពាធពីសាច់ដុំពោះ។

 

 

៧. ជំងឺលើសឈាម
ការសិក្សាបាននិយាយថា ការគេងនៅផ្អៀងទៅខាងផ្នែកនៃបេះដូង នឹងជួយបន្ថយសម្ពាធឈាម។

 

 

៨. ឈឺត្រគាក
គេងផ្ងារ ហើយត្រង់ វានឹងកាត់បន្ថយសម្ពាធ។ ការរក្សាខ្នើយរវាងជង្គង់ គឺជាការគួរអោយចាប់អារម្មណ៍ ព្រោះវាធ្វើឱ្យមានសម្ពាធបន្ថែម និងធ្វើឱ្យរាងកាយមានអារម្មណ៍ស្រាល។

 

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល
ផ្តល់សិទ្ធដោយ៖ khmerline