មិនគួរឲ្យជឿថា ⁣ខ្ទឹម​សមានអត្ថប្រយោជន៍ដ៏សម្បើមដល់សុខភាព!!! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

មិនគួរឲ្យជឿថា ⁣ខ្ទឹម​សមានអត្ថប្រយោជន៍ដ៏សម្បើមដល់សុខភាព!!!

ខ្ទឹមសត្រូវបានគេចាត់ទុកថា ជាគ្រឿងទេសដែលគេតែងតែយកទៅផ្សំនៅក្នុងម្ហូបអាហារដើម្បីឲ្យមានក្លិនឈ្ងុយ និងបំបាត់ក្លិនឆ្អាបផង។ ប៉ុន្តែលោកអ្នកដឹងទេថា ខ្ទឹមសដែលជាគ្រឿងទេសនៅក្នុងផ្ទះបាយរបស់លោកអ្នកជាប្រចាំនេះ គឺជាឱសថសម្រាប់ព្យាបាលជំងឺរបស់លោកអ្នកច្រើនមុខ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ខ្ទឹមសដែលយើងគួរតែដឹង៖

១. ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីក៖ សារធាតុ Germanium ដែលមាននៅក្នុងខ្ទឹមស គឺជាទីភ្នាក់ងារប្រឆាំងនឹងជំងឺមហារីកដ៏ល្អបំផុត។ ក្រៅពីមានផ្ទុកនូវសារធាតុ Germanium ខ្ទឹមសនៅមានសារធាតុប្រឆាំងនឹងមហារីកជាច្រើនទៀត ដូចជា Quercetin, Daillyl Sulphide, Allin និង Ajoene។ សារធាតុទាំងអស់នេះ អាចទប់ស្កាត់នូវភ្នាក់ងារបង្កជំងឺមហារីកបានយ៉ាងប្រសើរ។

២. កាត់បន្ថយអត្រាប្រឈមជំងឺមហារីក៖ ក្រុមអ្នកជំនាញជឿថា ខ្ទឹមសផ្ទុកសារធាតុពិសេសដែលអាចកាត់បន្ថយអត្រាប្រឈមដោយជំងឺ មហារីកក្រពះជាពិសេស។ ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានខ្ទឹមសអាចធ្វើជាខែលឱ្យអ្នកប្រឆាំងនឹងជំងឺមួយនេះ។

៣. បំបាត់ការរមាស់បំពង់ក៖ សារធាតុប្រឆាំងនឹងបាក់តេរីរបស់ខ្ទឹមសមានប្រសិទ្ធភាពបំផុត ក្នុងការព្យាបាលបំពង់ក ។ នៅពេលដែលអ្នកក្អកឬរលាកបំពង់ក បៀមវាក្នុងមាត់ដោយខាំបន្តិចនិងលេបទឹកវាចូល ។

៤. ផ្តល់ផលប្រយោជន៍ចំពោះបេះដូង៖ ទទួល ទានខ្ទឹមសនឹងធ្វើឱ្យឈាមរាវ ។ នេះពិតជាមានប្រយោជន៍បំផុតក្នុងបញ្ចៀសជំងឺដែលទាក់ទងនឹងបេះ ដូង ។ លើសពីនេះទៀតមានអត្ថប្រយោជន៍គ្រប់គ្រងសម្ពាធឈាម ។

ការទទួលទានខ្ទឹមស២កំពឹសរាល់ថ្ងៃពិតជាអាចកាត់បន្ថយបាននូវ ហានីភ័យលក្ខខណ្ឌវេជ្ជសាស្ត្រ Arteriosclerosisទប់ស្កាត់ការគាំងបេះដូងនិងដាច់សរសៃឈាមក្នុងខួរ ក្បាល ។

៥. ខ្ទឹមសជាអង់ទីប៊ីយោទិក ធម្មជាតិ(ប្រឆាំងនឹងមេរោគ)៖ ខ្ទឹមសមានផ្ទុកទៅដោយសារធាតុ Allicin ដែលជាអ្នកប្រឆាំងនឹងបាក់តេរីដ៏ខ្លាំងបំផុត ហើយជួយឲ្យរាងកាយយើងអាចកសាងបាននូវប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងមេរោគបានទៀតផង។ ខ្ទឹមសក៏អាចប្រឆាំងនឹងសារធាតុពុលបានផងដែរ។

៦. បំបាត់ការឈឺធ្មេ៖ តាម អ្នកជំនាញថា វាមានប្រសិទ្ធភាពព្យាបាលការឈឺធ្មេញ ។ អ្នកអាចបន្តក់ប្រេងរបស់វាដែលរកបានតាមទីផ្សារឬក៏បុកខ្ទឹម ស្រស់ឱ្យម៉ត់។

៧. ជួយជំរុញកម្លាំងប្រព័ន្ធការពាររាងកាយ៖ ដោយ សារតែខ្ទឹមសផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មមួយចំនួន ដូច្នេះវាមានប្រសិទ្ធភាពបំផុតជួយជំរុញកម្លាំងការពារប្រព័ន្ធ រាងកាយ។ ទទួលទានវាជាប្រចាំអាចផ្តល់កម្លាំងដល់រាងកាយដើម្បីប្រឆាំង នឹងជំងឺឆ្លងព្រមទាំងវីរុសផ្សេងៗ ។

៨. ជួយបញ្ចុះកម្រិតឈាមដែលឡើងខ្ពស់(លើសឈាម)៖ ខ្ទឹមស អាចជួយធ្វើឲ្យកម្រិតឈាមក្នុងខ្លួនអ្នកស្ថិតនៅកម្រិតធម្មតា។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានលើសឈាម ហើយលេបខ្ទឹមសជារៀងរាល់ថ្ងៃ រយៈពេល៥ខែ អាចបញ្ចុះសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធិភាព ដូចអ្នកជំងឺលើសឈាមដែលលេបថ្នាំបញ្ចុះសម្ពាធឈាមផងដែរ។

៩. កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់៖ ទទួល ទានខ្ទឹមសត្រូវគេដឹងថាអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល ក្នុងរាងកាយ ។ វាផ្ទុកសារធាតុពិសេសដែលអាចបញ្ឈប់បាននូវការបង្កើតជាដុំ ខ្លាញ់កូឡេស្តេរ៉ូលក្នុងរាងកាយ កាត់បន្ថយបានកូឡេស្តេរ៉ូលអាក្រក់ ។

១០. ប្រឆាំងនឹងជំងឺផ្តាសាយ៖ មាន ការសិក្សាជាច្រើនដែលបានរកឃើញថា ខ្ទឹមសមានឥទ្ធិពលលើជំងឺផ្តាសាយ ។ មានជំនឿថា ទទួលទានមើមខ្ទឹមសនៅពេលដែលដឹងថាអ្នកមានសញ្ញាមិនស្រួលខ្លួន អាចនឹងផ្តាសាយកាត់បន្ថយបានអាការធ្ងន់បាន៕

១១. ជួយព្យាបាលជំងឺទាក់ទងនឹងរំលាយអាហារ៖ ខ្ទឹមត្រូវបានគេចាត់ទុកថាជាឱសថអច្ឆរិយៈក្នុងការព្យាបាលជំងឺរាកមួល, រលាកស្រោមពោះវៀនធំ, និងជំងឺរាគ។ វាក៏អាចព្យាបាលជំងឺរលាកក្រពះបានផងដែរ។

១២. ព្យាបាលរោគស្បែក៖ ក្រៅពីជួយព្យាបាលជំងឺជាច្រើនខ្ទឹមស ក៏អាចជួយកាត់បន្ថយឱកាសនៃជំងឺស្បែកបានជាច្រើនទៀតផង។ វាក៏អាចជួយបន្សុទ្ធប្រព័ន្ធឈាមនៅក្នុងខ្លួន ហើយនិងការពារជំងឺមុន អាចន៍រុយ ជំងឺបូស និងជំងឺទាក់ទងនឹងស្បែកជាច្រើនទៀត។

ដូច្នេះ ការប្រើប្រាស់នូវខ្ទឹមស នៅក្នុងការចម្អិនម្ហូបប្រចាំថ្ងៃគឺពិតជាមានប្រយោជន៍ច្រើនសម្បើមណាស់ចំពោះសុខភាព ហើយវាអាចជួយឲ្យម្ហូបអាហារកាន់តែឆ្ងាញ់បានថែមទៀត។