មិននឹកស្មានថា គ្រាន់តែយកល្ហុងលាយជាមួយគ្រឿងផ្សំតែប៉ុណ្ណឹងសោះ អាចជួយព្យាបាលមុខមុនគ្រប់ប្រភេទ និងធ្វើឲ្យមុខស្អាតតាមបែបធម្មជាតិថែមទៀត!!!! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

មិននឹកស្មានថា គ្រាន់តែយកល្ហុងលាយជាមួយគ្រឿងផ្សំតែប៉ុណ្ណឹងសោះ អាចជួយព្យាបាលមុខមុនគ្រប់ប្រភេទ និងធ្វើឲ្យមុខស្អាតតាមបែបធម្មជាតិថែមទៀត!!!!

ផ្លែល្ហុងត្រូវបានគេស្គាល់ថា ជាផ្លែឈើដែលសម្បូរទៅ ដោយសារធាតុចិញ្ចឹមជាច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានអត្ថប្រយោជន៍ក្នុងការជំនួយដល់សុខភាពរាងកាយ និងការលូតលាស់ស្បែក ថែមទាំងមានអង់ស៊ីម សម្រាប់ព្យាបាលស្បែកដែលរលាកនឹងកម្តៅថ្ងៃថែមទៀតផង។ ក្រៅពីអត្ថប្រយោជន៍ក្នុងការបរិភោគ ល្ហុងថែមទាំងអាចយកមកធ្វើ ជាម៉ាស់សម្រាប់ថែរក្សា និងព្យាបាលស្បែកមុខផងដែរ។

ខាងក្រោមនេះ ជាវិធីធ្វើម៉ាស់ចេញពីផ្លែល្ហុងជាមួយគ្រឿងផ្សំផ្សេងៗងាយៗ ដែលអាចអនុវត្តដោយខ្លួនឯង បានតាមបែបធម្មជាតិ៖

គ្រាន់តែយកល្ហុងលាយជាមួយគ្រឿងផ្សំតែប៉ុណ្ណឹងសោះ អាចជួយព្យាបាលមុខមុនគ្រប់ប្រភេទ និងធ្វើឲ្យមុខស្អាតតាមបែបធម្មជាតិថែមទៀត!

១. ម៉ាស់សម្រាប់ធ្វើឱ្យស្បែកមុខសស្អាត

វិធីទី១៖

– យកផ្លែល្ហុងទុំបរិមាណល្មម មកកិនឱ្យហ្មត់ លាយជាមួយទឹកដោះគោឆៅ ៣ ស្លាបព្រា ហើយច្របល់ចូលគ្នាឱ្យចេញជាល្បាយមួយខាប់ល្មម។

– លាងមុខឱ្យស្អាត រួចយកមកលាបលើផ្ទៃមុខរយៈពេល ២០ នាទី

– បន្ទាប់មកយកដៃម៉ាស្សាថ្មមសព្វផ្ទៃមុខ ២ ទៅ ៣ នាទីរួចលាងទឹកចេញជាការស្រេច។

ចំណាំ៖ បើអ្នកមានស្បែកមុខខ្លាញ់ចូលប្រើប្រាស់ទឹកដោះឆៅ ៦ស្លាបព្រាជំនួសវិញ។ ហើយបើសិនជាអ្នកមានស្បែកមុខស្ងួត គួរតែប្រើប្រាស់គ្រីមទឹកដោះគោវិញប្រសើរជាង (មានលក់នៅផ្សារទំនើប)។

 

ទឹកដោះគោឆៅនៅក្នុងល្បាយនេះអាចជួយឱ្យស្បែកមុខដែលស្រអាប់ និងខ្មៅដោយសារពន្លឺព្រះអាទិត្យមានភាពស្រស់ស្អាត ស រលោងឡើងវិញ ហើយថែមទាំងមានសារធាតុបំប៉នស្បែកមុខឱ្យមានសុខភាពល្អផងដែរ
វិធីទី២៖

– យកផ្លែល្ហុងទុំ ២ចំណិតល្មម និងផ្លែប៉ែងប៉ោះទុំកន្លះផ្លែ យកមកកិនឱ្យហ្មត់បញ្ចូលគ្នា

– លាងសំអាតមុខឱ្យស្អាត រួចយកមកលាបឱ្យសព្វផ្ទៃមុខ ម៉ាស្សាថ្នមៗរយៈពេល ៤ ទៅ ៥ នាទី រួចទុកចោល ១៥ ទៅ ២០នាទីសឹមលាងមុខចេញជាមួយទឹកស្អាត។

ប៉េងប៉ោះនៅក្នុងល្បាយនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឱ្យស្បែកមុខស ស្អាត ថែមទាំងជួយបំបាត់មុខ ដែលខ្មៅនិងស្រអាប់ផងដែរ។

 

 

 

 

 

 

 

 

២. ម៉ាស់ធ្វើឱ្យស្បែកមុខភ្លឺរលោង

វិធីទី១

– យកផ្លែល្ហុងទុំ ២ចំណិត រួចកិនឱ្យហ្មត់លាយជាមួយទឹកឃ្មុំ ២ស្លាបព្រា

– លាងសំអាតមុខឱ្យស្អាតរួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខរួចម៉ាស្សាថ្នម ៣ទៅ ៥នាទីរួចទុកចោលរយៈពេល ២០ ទោ ៣០នាទី បន្ទាប់មកលាងសំអាតមុខជាមួយទឹកស្អាត។

វិធីនេះមិនត្រឹមតែធ្វើឱ្យស្បែកមុខស ស្អាត ភ្លឺរលោងប៉ុណ្ណោះទេ តែសារជាតិទឹកឃ្មុំនៅក្នុងល្បាយនេះថែមទាំង ជួយឱ្យសម្លាប់មេរោគស្បែកផ្សេងៗ បានថែមទៀតផង។

វិធីទី២

– កាត់យកជែលប្រទាលកន្ទុយក្រពើចំនួន ២ ស្លាបព្រាបាយ លាយជាមួយល្ហុងទុំដែលកិនឱ្យហ្មត់ចំនួន ២ ស្លាបព្រា រួចច្របល់បញ្ចូលគ្នាឱ្យចេញជាល្បាយ

– លាងសំអាតផ្ទៃមុខឱ្យបានស្អាត រួចយកល្បាយនេះមកលាបលើផ្ទៃមុខ ហើយធ្វើការម៉ាស្សា ៥នាទី រួចទុកចោលរយៈពេល ២០នាទី ហើយលាងសំអាតចេញជាមួយទឹកស្អាត។

ជែលប្រទាលកន្ទុយក្រពើសម្បូរទៅដោយវីតាមីន E និងសារធាតុចិញ្ចឹមបំប៉នផ្សេងជាច្រើនដែលមិនត្រឹមតែធ្វឱ្យស្បែកមុខ រលោង ស្រស់ថ្លាប៉ុណ្ណោះទេ តែអាចជួយព្យាបាលជំងឺស្បែកខូចផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។

៣. ម៉ាស់សម្រាប់ស្បែកមុខមុនគ្រប់ប្រភេទ

វិធីទី១

– យកមើមល្មៀត ២ ទៅបុក ឬកិនឱ្យហ្មត់ល្អ រួចយកមកលាយជាមួយល្បាយល្ហុងទុំដែលកិនឱ្យហ្មត់បញ្ចូលគ្នា

– លាងសំអាតមុខឱ្យស្អាត រួចយកល្បាយមកលាបលើផ្ទៃមុខ ធ្វើការម៉ាស្សា ២ ទៅ ៣នាទី រួចទុកចោលរយៈពេល ២០ នាទី សឹមលាងចេញជាមួយទឹកស្អាត។

រមៀតត្រូវបានគេស្គាល់ថាមានសារធាតុប្រឆាំងនឹងបាក់តេរីធម្មជាតិ ដែលអាចជួយការពារនិងព្យាបាលមុន ហើយពេលដែលផ្សំជាមួយផ្លែល្ហុងទុំអាចជួយឱ្យស្បែកស្មៅស្រអាប់ប្រែក្លាយជាស ស្រស់ថ្លាថែមទៀតផង។

វិធីទី២

– យកផ្លែល្ហុងខ្ចី២ដុំល្មម មកក្រឡុកជាមួយផ្លែត្រសក់កន្លះផ្លែឱ្យហ្មត់ល្អ

– រួចបន្ថែមទឹកក្រូចឆ្មាកន្លះស្លាបព្រា

– លាងមុខឱ្យស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខរួចទុកចោលរយៈពេល ១០នាទី រួចសឹមលាងសំអាតចេញជាមួយទឹកស្អាតជាការស្រេច។

ត្រសក់មានជាតិទឹកច្រើន ដែលអាចព្យាបាលស្បែកមុខដែលក្រហម និងរលាកដែលបណ្តាលមកពីការកើតមុន។ ហើយក្រូចឆ្មាអាចជួយព្យាបាលមុខមុន និងធ្វើឱ្យមុនរបស់អ្នកឆាប់ស្រកថែមទៀតផង៕