មើលជោគវាសនានិងនិស្ស័យស្រ្តីតាមទម្រង់សុដន់!!!! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

មើលជោគវាសនានិងនិស្ស័យស្រ្តីតាមទម្រង់សុដន់!!!!

មនុស្ស​ក្នុង​យុគសម័យ​បុរាណ​បើ​ចង់​មើល​ពី​លក្ខណៈ​និស្ស័យ​និង​ជោគវាសនា​របស់​ស្ត្រី​ណា​ម្នាក់​គេ​ឱ្យ​សង្កេតមើល​ពី​ទម្រង់​សុដន់​របស់​ស្ត្រី​នោះ​។​

នេះ​ជា​លក្ខណៈ​សុដន់​របស់​ស្ត្រី​នី​មួយៗ​ដែល​បញ្ជាក់​ពីនិស្សយ័​និង​ផល​បុណ្យ​ដូចជា​៖

​​ស្ត្រី​ដែល​មាន​សុដន់​ធំ
ចង្អូរ​សុដន់​ទូលាយ រង្វង់​សុដន់ ក្រហម ឬ ខ្មៅ សុដន់​ត្រង់
ស្ត្រី​ដែល​មាន​សុដន់​បែបនេះ​តែង​បញ្ជាក់ថា​ជា​មនុស្ស​មាន​វាសនា​ល្អ មាន​បញ្ហា​ឆ្លាត​វាងវៃ មាន​ឋានៈ​ខ្ពស់ ការរស់នៅ​ល្អ និង សម្បូរ​មិត្តភក្តិ​ច្រើន​។​

​​​ស្ត្រី​ដែល​មាន​សុដន់​តូច រង្វង់​សុដន់​ស សុដន់​មិន​ត្រង់ ឬ​មិន​លេចចេញ​ជា​រូប​ទម្រង់​ស្អាត
ស្ត្រី​ដែល​មាន​ទម្រង់​សុដន់​បែប​នេះ​បញ្ជាក់ថា​ជា​មនុស្ស​អភ័ព្វ​ទទួល​រង​ទុក្ខ​លំបាក ដំណើរ​ជីវិត​ត្រូវ​ឆ្លងកាត់​ភាព​រដិបរដុប​ច្រើន និង​គ្មាន​ញាត្តិ​ទីពឹងពាក់​។​

​​ស្ត្រី​ដែល​មាន​ចង្អូរ​សុដន់​ទូលាយ​
ជា​មនុស្ស​មាន​សម្បុរ​ស មាន​សេចក្តីសុខ មាន​សេចក្តីក្លាហាន និង​ជា​មនុស្ស​គួរ​ជាទី​ជឿជាក់​។​

​​ស្ត្រី​ដែល​មាន​ចង្អូរ​សុដន់​តូច
​តែង​ជា​មនុស្ស​ល្ងង់​កំសាក សតិ​បញ្ញា​មិន​វាងវៃ រាប់អាន​ជាមួយ​អ្នក​ដទៃ​មិន​បាន​យឺនយូរ​និង​អាត្មានិយម​។​

​​ស្ត្រី​ដែល​មាន​ក្បាល់​សុដន់​ធំ​និង​ខ្មៅ​
ជា​មនុស្ស​មាន​សតិបញ្ញា​វាងវៃ មាន​កូន​ច្រើន និង​ចេះ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​បញ្ញា​វាងវៃ​។​

​​ស្ត្រី​ដែល​មាន​ក្បាល​សុដន់​តូច​
ជា​មនុស្ស​ដែល​មាន​សុខភាព​មិន​បរិបូរណ៍ តែង​មាន​រោគ​ជំងឺ​បៀតបៀន ហើយ​បើ​ស្ត្រី​នោះ​មាន​ក្បាល​សុដន់​កោង​វៀច​ទៀត ជា​មនុស្ស​អភ័ព្វ​រមែង​មាន​ការវិនាស​ព្រាត់ប្រាស់​ពី​កូនចៅ និង​ចិញ្ចឹម​បីបាច់​
​កូន​បាន​យ៉ាង​លំបាក​។​

​​ស្ត្រី​ដែល​មាន​ក្បាល​សុដន់​ធំ​
ជា​មនុស្ស​ចិញ្ចឹម​បីបាច់​កូនចៅ​បានល្អ ហើយ​បើ​ក្បាល​សុដន់​រាង​បួន​ជ្រុង​ផង​កូនៗ​អាច​ក្លាយ​ជា​ទីពឹង​ពុំ​នាក់​ទៅ​ថ្ងៃ​ខាង​មុខ​ថែម​ទៀត​៕

​​ស្ត្រី​ដែល​មាន​ក្បាល​សុដន់​ពណ៌​ផ្កាឈូក​
ជា​មនុស្ស​ដែល​ជួប​ការលំបាក​ក្នុងការ​ចិញ្ចឹម​បីបាច់​កូនចៅ​ហើយ​បើ​ក្បាល​សុដន់​មាន​ពណ៌​ក្រហម​ដូច​ក្បឿង​ផង​កូនចៅ​តែង​មាន​អំណាច​និង​ឋានៈ​យស​សក្តិ​ខ្ពង់ខ្ពស់​។​

​​ស្ត្រី​ដែល​មាន​ក្បាល​សុដន់​ដុះ​រោម​និង​ធំ​
ជា​មនុស្ស​ស្លូត ចិត្ត​ស្រាល ឆាប់​ជឿ​អ្នកដទៃ តែង​ឆាប់​ចាញ់​ល្បិចកល​គេ និង​តែង​ត្រូវ​គេ​បោកប្រាស់​។​

​​ស្ត្រី​ដែល​ក្បាល​សុដន់​មាន​ប្រជ្រុយ​
តែង​បាន​កូន​ដែល​ជា​មនុស្ស​មាន​អំណាច​វាសនា​ខ្ពស់ និង​អាច​ជា​ទីពឹងពាក់​នៅពេល​ជាស់​ជរា​៕

ផ្តល់សិទ្ធដោយ៖ khmerline