សត្វក្នុងទឹក៨ប្រភេទដែលគ្រោះថ្នាក់បំផុតក្នុងឆ្នាំ២០១៧!!! – Kalib9 ប្លែកៗ | Kalib9
kalib9

សត្វក្នុងទឹក៨ប្រភេទដែលគ្រោះថ្នាក់បំផុតក្នុងឆ្នាំ២០១៧!!!

​ត្រី និង សត្វ​សមុទ្រ​មួយចំនួន​អាច​ចាត់ទុកបាន​ថា ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសារ​សម្រាប់​មនុស្សជាតិ តែ​មិនមែន​គ្រប់​ប្រភេទ​សត្វ​សមុទ្រ​ទាំងអស់​សុទ្ធតែ​ងាយស្រួល​ចាប់​បានទេ ព្រោះ​ក៏មាន​សត្វ​សមុទ្រ​ប្រភេទ​ជាច្រើន​ផ្សេងទៀត អាច​បង្ក​ហានិភ័យ និង គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​អ្នកនេសាទ​ផងដែរ ។​

​ ​ខាងក្រោម​នេះ​ជា​សត្វ​ត្រី​សមុទ្រ ៨ ប្រភេទ​ដែល​គេ​ចាត់ទុកថា ជា​ប្រភេទ​សត្វ​ត្រី​ដែលមាន​គ្រោះថ្នាក់​បំផុត​នៅក្នុង​ទឹក សម្រាប់​ឆ្នាំ ២០១៧ នេះ ៖

1. ត្រី Electric eel ៖
នេះ​ជា​ប្រភេទ​ត្រី​អន្ទង់​ដែល​បង្ក​ចរន្តអគ្គិសនី អាច​សម្លាប់​ជីវិត​មនុស្ស​បាន​មួយ​ប៉ព្រិចភ្នែក ។ វា​មាន​រាង​វែង​ស្រដៀង​នឹង​ស៊ីឡាំង​ដែរ ហើយ​វា​អាច​បង្ក​ចរន្តអគ្គិសនី​ដល់​ទៅ ៧០០ វ៉ុល ។​

2. ត្រី Atlantic Manta ៖
មើល​តាម​រូបរាង​វា យើង​អាច​ហៅ​វា​ថា​ជា ត្រី​បបែល ដែល​វា​មាន​រាង​ធំ ទម្ងន់​ធ្ងន់ និង មាន​ធ្មេញ​មុត​ស្រួច​តូចៗ​ច្រើន​ប្រមាណ ៣០០ ធ្មេញ ដែល​ធ្វើឱ្យ​នរណា​ឃើញ​វា​ក៏​ខ្លាច​ដែរ ។​

3. ត្រី Stonefish ៖
វា​អាច​សម្លាប់​ជីវិត​មនុស្ស​មួយ​រំពេច​បាន​ដោយសារ​ជាតិពុល​ដ៏​កាច​សាហាវ​របស់​វា ហើយ​មនុស្ស​ភាគច្រើន​មិនអាច​សង្កេតឃើញ​វា​ទេ ព្រោះ​វា​ចូលចិត្ត​លាក់ខ្លួន​ក្បែរ​ថ្ម និង ផ្កាថ្ម ។​

4. ត្រី Piranha ៖
ត្រី​ប្រភេទ​នេះ​ត្រូវបាន​មហាជន​ទូទៅ​ច្រើន​ស្គាល់ និង យល់​ពី​ភាព​សាហាវ​របស់​វា ព្រោះតែ​ភាព​ល្បី​តាមរយៈ​ខ្សែភាពយន្ត ។ ត្បិតតែ​វា​មាន​រាង​តូច​មែន តែ​វា​អាចធ្វើ​ចលនា​ក្នុង​ទឹកបាន​យ៉ាង​លឿន ជាពិសេស​វា​ចូលចិត្ត​រក​ចំណី​បែប​ក្រុមៗ ជាមួយនឹង​ធ្មេញ​ដ៏​មុត​ស្រួច​របស់​វា ។​

5. ត្រី Tigerfish៖
ឈ្មោះ​វា​អាចធ្វើឱ្យ​មនុស្ស​មួយចំនួន​ដឹង​ពី​ភាព​សាហាវ​របស់​វា ហើយ​ត្រី​ប្រភេទ​នេះ​ភាគច្រើន​រកឃើញ​ក្នុង​ទន្លេ Congo River ដែល​វា​អាច​សម្លាប់​ចំណី និង សត្រូវ​វា តាមរយៈ​ជាតិពុល​ដ៏​សាហាវ​របស់​វា ។​

6. ត្រី Morey eel ៖
ត្រី​ប្រភេទ​នេះ​ភាគច្រើន​រកឃើញ​ក្នុងប្រទេស​ដែលមាន​អាកាសធាតុ​ក្តៅ​ហើយ​សើម ដែល​វា​ចូលចិត្ត​រស់នៅ​លាក់ខ្លួន​ក្នុង​ជម្រៅ​ទឹក​ជ្រៅ ។ វា​មាន​ភាពខ្លាំង ព្រោះតែ​ធ្មេញ​ដ៏​មុត​ស្រួច​របស់​វា ដែល​អាចធ្វើឱ្យ​អាហារ និង សត្រូវ​វា​រងរបួស គ្រោះថ្នាក់​ដល់​ជីវិត ។​

7. ត្រី​ឆ្លាម ៖
មិនចាំបាច់​រៀបរាប់​ច្រើន​ពី​ត្រី​ប្រភេទ​នេះ​ទេ ព្រោះ​វា​ជា​ប្រភេទ​ត្រី​ដ៏​ល្បី​ខ្លាំង ក្នុងចំណោម​សត្វ​សមុទ្រ​ជាច្រើន​ផ្សេងទៀត ។ វា​ធ្លាប់បាន​វាយប្រហារ​លើ​បណ្តា​អ្នកលេង​សមុទ្រ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ។​

8. ត្រី Jellyfish ៖
តាមរយៈ​រូបថត យើង​ច្រើន​ហៅ​វា​ថា ខ្ញែរ​សមុទ្រ  ហើយ​វា​ខ្លាំង ព្រោះតែ​ពិស​ដ៏​សាហាវ​របស់​វា ដែល​អាច​សម្លាប់​ជីវិត​មនុស្ស ឬ សត្វ​មួយ​រំពេច ៕ រិទ្ធី (​ប្រភព ៖ generalheadlines)​