ស្វែងយល់! «មូលហេតុ​ទាំង ៥ ដែល​បង្ខំ​ឲ្យ​មនុស្ស ត្រូវតែទៅ​រស់នៅ​លើ​ឋាន​ព្រះ​ច័ន្ទ និង​ភព​អង្គារ» ឲ្យ​បាន​នៅក្នុង​សតវត្សរ៍​នេះ!!! – Kalib9 គំនិត | Kalib9
kalib9

ស្វែងយល់! «មូលហេតុ​ទាំង ៥ ដែល​បង្ខំ​ឲ្យ​មនុស្ស ត្រូវតែទៅ​រស់នៅ​លើ​ឋាន​ព្រះ​ច័ន្ទ និង​ភព​អង្គារ» ឲ្យ​បាន​នៅក្នុង​សតវត្សរ៍​នេះ!!!

(បរទេស)៖ វា​ពិតជា​រឿង​អន្ទះសារ​ខ្លាំង សម្រាប់​អ្នក​ដែល​ស្រឡាញ់​ពិភព​វិទ្យាសាស្ត្រ និង​អវកាស ដោយសារតែ​ការស្រាវជ្រាវ និង​របកគំហើញ​បច្ចុប្បន្ននេះ គឺ​យឺត​ជាងអ្វីៗដែល​ពួកគេ​រំពឹងទុក ឬ​ចង់ឃើញ​ទៅទៀត ប៉ុន្តែ​សូម​ចងចាំ​ថា សមត្ថភាព​មនុស្ស​មាន​កំណត់ ហិរញ្ញវត្ថុ​មាន​កម្រិត ហើយ​មនុស្ស​ខ្លួនឯង​ក៏​ត្រូវការ​ការសហការ​គ្នា​ទៀត ទើប​អាច​សម្រេច​អ្វីមួយ​ទៅបាន​យ៉ាង​រលូន ជាពិសេស​គឺ​ការនាំ​មនុស្ស​ទៅ​ភព​អង្គារ និង​ការកសាង​មូលដ្ឋាន​លើ​ឋាន​ព្រះ​ច័ន្ទ។

ទោះបីជា​បែបនេះ​ក្តី ផែនការ​ជាច្រើន​ណាស់​មកហើយ ត្រូវបាន​សម្រេច​ចេញ ដោយ​ទីភ្នាក់ងារ​អវកាសល្បីៗលើ​លោក ដូចជា​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA, ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA, ទីភ្នាក់ងារ​អវកាស​រុស្ស៊ី រួមទាំង​បណ្តា​ប្រទេស​ដែល​កំពុង​រីកចំរើនថ្មីៗខាង​វិស័យ​អវកាស ដូចជា​ឥណ្ឌា ចិន អូស្ត្រាលី និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ផងដែរ ក៏​កំពុង​ស្វះ​ស្វែងរក​របកគំហើញថ្មីៗ ដើម្បី​សម្រេច​គោលដៅ ទៅតាម​អ្វីដែល​ពួកគេ​ចង់បាន។

ខាងក្រោម​នេះ​ជា​មូលហេតុ​ចម្បង​ទាំង ៥ ដែល​នាំ​ឲ្យ​មនុស្ស ត្រូវតែទៅ​រស់នៅ​ភព​អង្គារ និង​ឋាន​ព្រះ​ច័ន្ទ នៅក្នុង​សតវត្សរ៍​ទី២១នេះ៖

១៖ ភាព​កកកុញ​នៃ​ប្រជាជន​លើ​ភពផែនដី ហើយ​បើតាម​តួលេខ​ប្រជាជន​សព្វថ្ងៃ (ជាង ៧ពាន់​លាន​នាក់) យើង​ត្រូវការ​ផែនដី​រហូតដល់ ៥ ទើប​អាច​គ្រប់​តម្រូវការ។

២៖ គ្រោះធម្មជាតិ​កាន់តែសាហាវៗ មានដូចជា​ព្យុះ រញ្ជួយ​ផែនដី ភាព​រារាំង​ស្ងួត និង​ការប្រែប្រួល​ប្រព័ន្ធ​អេកូឡូស៊ី។

 

៣៖ សង្គ្រាម និង​ជំងឺ​កាច​សាហាវផ្សេងៗ ដែល​កើតមាន​ឡើងជា​បន្តបន្ទាប់។

 

៤៖ អ្នកវិទ្យាសាស្ត្រ​អះអាងថា រយៈពេល​តែ ៥០ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ផែនដី​នឹង​កាន់​ពិបាក​រស់នៅ ជាពិសេស​នោះ គឺ​ការកើនឡើង​កម្តៅ​ពិភពលោក។

 

៥៖ ភព​អង្គារ និង​ឋាន​ព្រះ​ច័ន្ទ ជាទី​កន្លែង​ដែល​មនុស្ស នឹង​ងាយ​សម្រប​ខ្លួន​ជាង​កន្លែងផ្សេងៗទាំងអស់ ហើយ​មនុស្ស​ក៏បាន​សិក្សា​ស៊ីជម្រៅ អំពី​បុគ្គលិកលក្ខណៈ​នៃ​ទីឋាន​ទាំងពីរ​នេះ ច្រើន​ឆ្នាំ​មកហើយ​ដែរ៕

error: Content is protected !!