១២យ៉ាងធ្វើឲ្យជនបរទេសភ្ញាក់ផ្អើលពេលទៅលេងប្រទេសជប៉ុន!!! – Kalib9 គំនិត | Kalib9
kalib9

១២យ៉ាងធ្វើឲ្យជនបរទេសភ្ញាក់ផ្អើលពេលទៅលេងប្រទេសជប៉ុន!!!

ជារៀងរាល់ឆ្នាំមានជនបរទេសជាច្រើនបានទៅលេងប្រទេសជប៉ុន ហើយភ្ញៀវទេសចរទាំងនោះតែងតែមានការភ្ញាក់ផ្អើលចំពោះចំណុចមួយចំនួននៅក្នុងប្រទេសនេះ។ នៅពេលនេះ យើងសូមបង្ហាញនូវចំណុច១២យ៉ាងដែលតែងតែធ្វើឲ្យជនបរទេសមានភាពភ្ញាក់ផ្អើលពេលដើរលេងកម្សាន្តនៅក្នុងប្រទេសជប៉ុន។

១.ស្ទើរតែគ្មានសម្រាមនៅក្នុងប្រទេសមួយនេះ ហើយទីក្រុងគឺស្អាតមានអនាម័យបំផុត

នៅពេលអ្នកធ្វើដំណើរនៅក្នុងប្រទេសមួយនេះ អ្នកនឹងកត់សម្គាល់ឃើញថា ស្ទើរតែគ្មានសម្រាមទោះបីនៅតាមដងផ្លូវ ហើយអ្នកនឹងឆ្ងល់ថាតើប្រជាជនជប៉ុនគេទុកសម្រាមនៅទីណា។ ម្យ៉ាងទៀត អ្នកក៏នឹងមិនឃើញមានធុងសម្រាមច្រើនក្នុងប្រទេសនេះ ដូចនៅតាមប្រទេសមួយចំនួនទៀតដែរ។

២. ប្រើប្រាស់អក្សរ៣ប្រភេទ

មានអក្សរ៣ប្រភេទនៅក្នុងភាសាជប៉ុននោះគឺ Kanji, Hiragana, និង Katakana ហើយជនបរទេសមានការលំបាកណាស់ក្នុងការបែងចែកប្រភេទអក្សរទាំង៣នេះ។ អ្នកដែលរៀនភាសាជប៉ុននឹងយល់ច្បាស់ពីការលំបាកនេះ។

៣. បង្គន់ដែលប្រើបច្ចេកវិទ្យាខ្ពស់

មានមនុស្សជាច្រើនដែលទៅលេងប្រទេសជប៉ុន ហើយមិនចេះប្រើបង្គន់។ អ្នកដែលធ្លាប់ប្រើបង្គន់ដែលប្រើបច្ចេកវិទ្យាខ្ពស់នេះជាលើកដំបូង នឹងយល់ពីអារម្មណ៍ច្របូកច្របល់ស្មុគស្មាញ ព្រោះមិនដឹងថាត្រូវចុចប៊ូតុងមួយណា។

៤. ម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិ

ម៉ាស៊ីនលក់ទំនិញនេះមានស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន ហើយលក់ទំនិញជាច្រើនប្រភេទដែលអ្នកនឹកស្មានមិនដល់។

 

៥. អ្នកលក់នឹងរាប់លុយគ្រាប់កាក់គ្រប់សេនចំពោះមុខអ្នក ដូចនេះមិនបាច់ភ័យខ្លាចខ្វះ

ប្រសិនបើអ្នកធ្លាប់ចូលហាងលក់ទំនិញក្នុងប្រទេសជប៉ុន អ្នកនឹងឃើញថាអ្នកលក់នឹងរាប់លុយ ហើយបញ្ជាក់វាជាមួយអ្នកគ្រប់ពេលទាំងទទួល និងឲ្យអ្នក ដើម្បីឲ្យច្បាស់លាស់ទាំងអស់គ្នា។

៦. នៅក្នុងរថភ្លើងគឺស្ងប់ស្ងាត់បំផុត

នៅពេលអ្នកជិះរថភ្លើងក្នុងប្រទេសជប៉ុន អ្នកត្រូវចាំថាមិនត្រូវនិយាយលឺៗ សូម្បីនិយាយទូរស័ព្ទ។ អ្នកនឹងឃើញថា ទោះបីក្នុងរថភ្លើងមានមនុស្សច្រើនប៉ុន្តែបរិយាកាសគឺស្ងប់ស្ងាត់បំផុត។

 

៧. អាហារជប៉ុនគឺអាហារសុខភាព មិនសូវមានជាតិខ្លាញ់នោះទេ

អ្នកនឹងភ្ញាក់ផ្អើលពេលទៅដល់ជប៉ុន ព្រោះថានៅទីនោះអាហារស្ទើរទាំងអស់ជាអាហារសុខភាព និងគ្មានជាតិខ្លាញ់។

 

The japanese food set, one of the world popular menu
៨. ហាង១០០យ៉េនគឺហាងដែលមានការពេញនិយមបំផុត ជាពិសេសជនបរទេសដែលទៅលេងប្រទេសជប៉ុន

 

៩ ការញុំអាហារប្រកបដោយភាពឈ្ងុយឆ្ងាញ់

ភាគច្រើននៃអាហារនៅក្នុងហាងទូទៅ និងផ្សារទំនើប គឺស្រស់ និងឆ្ងាញ់ ព្រមទាំងមានមុខម្ហូបអាហារឆ្ងាញ់ៗជាច្រើនឲ្យជ្រើសរើសផងដែរ។

១០. ពេលគេងមានតែកម្រាលTatamiគឺគ្រប់គ្រាន់

ជនបរទេសភាគច្រើនចូលចិត្តកម្រាលTatami ព្រោះថាវាស្អាត គួរឲ្យស្រលាញ់ និងងាយស្រួល អាចផ្តល់នូវអារម្មណ៍ធម្មជាតិ។

 

១១. សម្លេងភ្លេងCicadas (ដូចសម្លេងសត្វរៃ) នៅរដូវក្តៅ

ជនបរទេសនឹងភ្ញាក់ផ្អើលជាមួយនិងសម្លេងភ្លេងCicadasដែលមានស្ទើរនៅគ្រប់ទីកន្លែងក្នុងប្រទេសជប៉ុននារដូវក្តៅ។

១២. ការបម្រើសេវាកម្មដ៏គួរឲ្យចាប់អារម្មណ៍

ជាទូទៅគេទទួលស្គាល់ថា ការបម្រើសេវាកម្មដល់អតិថិជនរបស់ជនជាតិជប៉ុនគឺល្អជាងគេ។ បុគ្គលិកជប៉ុននឹងទទួលស្វាគមន៍ និងបម្រើអតិថិជនជាមួយនិងភាពគួរសមបំផុត ដោយមិនប្រកាន់ថាអតិថិជនអ្នកមានឬអ្នកក្រ។ រាល់បុគ្គលិកត្រូវបានហ្វឹកហាត់ការងារបម្រើអតិថិជន។

ប្រភព​ https://curazy.com/archives/124241

ប្រែសម្រួលដោយកាលីប៩