៦រោគសញ្ញា ដែលអាចកើតឡើង ១ខែមុនពេលអ្នកគាំងបេះដូង! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

៦រោគសញ្ញា ដែលអាចកើតឡើង ១ខែមុនពេលអ្នកគាំងបេះដូង!

ប្រជាជនអាមេរិកប្រហែល ៣ ភាគ ៤ ក្នុងចំនួន១លាននាក់ ទទួលរងជំងឺគាំងបេះដូង ជារៀងរាល់ឆ្នាំដែល ធ្វើឱ្យវាក្លាយជាមូលហេតុនាំមុខគេ នៃការស្លាប់នៅសហរដ្ឋអាមេរិក។

ប៉ុន្តែតើអ្នកបានដឹងទេថា ខ្លួនរបស់អ្នក អាចនឹងផ្តល់សញ្ញាព្រមានដល់អ្នក មុនពេលមានរោគគាំងបេះដូង? ការពិតណាស់ យោងទៅតាមការសិក្សានៅសកលវិទ្យាល័យហាវ៉ាដ មានតែជនរងគ្រោះពីគាំងបេះដូងម្នាក់ ក្នុងចំណោមបួននាក់ប៉ុណ្ណោះ ដែលមិនមានសញ្ញា។

ដូច្នេះការយល់ដឹងពីរោគសញ្ញាទាំងនេះ អាចមានសារៈសំខាន់ ក្នុងការការពារ និងការរស់រានមានជីវិត។ ប្រសិនបើអ្នកមានបញ្ហាដូចខាងក្រោម សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

 

 

១. អស់កម្លាំង

ប្រសិនបើអ្នកអស់កំលាំងម្តងម្កាល ប្រហែលជាគ្មានកង្វល់អ្វីទេ។ នេះអាចកើតឡើងចំពោះអ្នកដែលមិនបានគេងគ្រប់គ្រាន់ ឬអ្នកដែលសកម្មជាពិសេស។

ប៉ុន្តែប្រសិនបើអ្នកពិតជាអស់កម្លាំងប្រចាំ សូម្បីតែសកម្មភាពសាមញ្ញៗ ដូចជាគ្រាន់តែដើរទៅកន្លែងលក់គ្រឿងទេស ធ្វើឱ្យអ្នកអស់កម្លាំង ឬប្រសិនបើអ្នកហត់ពិបាកដកដង្ហើមពីការឡើងជណ្តើរ វាមិនមែនជារឿងធម្មតានោះទេ។

ការអស់កម្លាំងអាចបណ្តាលមកពីស្ថានភាពនៃភាពតានតឹង ដែលបេះដូងលែងទទួលបានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ ហើយនេះអាចជាសញ្ញានៃការចាក់ថ្កល់សាច់ដុំបេះដូង ដែលត្រូវបានគេស្គាល់ថាជាការគាំងបេះដូង។

 

 

២. មានសម្ពាធលើទ្រូង

សញ្ញាព្រមានជាទូទៅនៃការគាំងបេះដូង គឺជាការមានសម្ពាធលើទ្រូង។ ជួនកាលវាត្រូវបានភ្ជាប់ដោយបេះដូង និងការឈឺចាប់នៅក្នុងទ្រូង, ខ្នង, ថ្គាម, ក, ដៃ ឬពោះខាងលើ។

 

 

៣. ពិបាកដកដង្ហើម

ការដកដង្ហើមខ្លីគឺជាសញ្ញាមួយដ៏សំខាន់ ដែលបេះដូងរបស់អ្នកមិនមានអុកស៊ីសែនគ្រប់គ្រាន់ ទៅនឹងសួតរបស់អ្នក ហើយនេះអាចជាសញ្ញានៃសរសៃឈាមដែលស្ទះ។ ប្រសិនបើអ្នកមានបទពិសោធន៍នៃការដកដង្ហើមខ្លីៗច្រើនជាងម្តងម្កាល អ្នកត្រូវនៅក្រោមការត្រួតពិនិត្យ និងតាមដានជាមួយវេជ្ជបណ្ឌិតជាប្រចាំ។

 

 

៤. មានអារម្មណ៍ខ្សោយ និង ធុញទ្រាន់

បើសិនជាអ្នកមានអារម្មណ៍ខ្សោយ និងបាត់បង់ថាមពលនេះអាចជាសញ្ញាមួយបង្ហាញថាសាច់ដុំរបស់អ្នក មិនទទួលបានអុកស៊ីហ៊្សែនគ្រប់គ្រាន់។ នេះជាសញ្ញាដំបូងនៃការគាំងបេះដូង។

៥. វិលមុខ និងញើសត្រជាក់

ប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញាទាំងនេះ អ្នកគួរទៅជួបគ្រូពេទ្យ។ ការបែកញើសលើសលប់ អាចជាសញ្ញាដំបូងនៃការគាំងបេះដូង និងវិលមុខទំនងជាបណ្តាលមកពី កង្វះអុកស៊ីសែនទៅខួរក្បាល។

៦. ជំងឺគ្រុនផ្តាសាយ

ក្អក ហៀរសំបោរ និងក្តៅខ្លួនធ្វើឱ្យអ្នកមានអារម្មណ៍ថាបណ្តាលមកពីអាកាសធាតុ? ជាការពិតណាស់នេះអាចជារឿងធម្មតា ដែលគ្មានការបង្កគ្រោះថ្នាក់។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនមិនដឹងនោះ គឺថារោគសញ្ញាទាំងនេះច្រើនតែកើតមាន ប្រហែលមួយខែមុនពេលមានការគាំងបេះដូង។ ការក្អកជួយឱ្យរាងកាយរបស់អ្នកបង្កើនលំហូរឈាម។

 

 

*ប្រសិនបើគ្រួសាររបស់អ្នកមានប្រវត្តិជម្ងឺបេះដូង ឬប្រសិនបើអ្នកមិនមានរបបអាហារល្អ និងហាត់ប្រាណនោះទេ វាជាគំនិតល្អក្នុងការពិចារណាធ្វើការផ្លាស់ប្តូរទំលាប់មួយចំនួន។

មានច្រើនវិធី ដែលអ្នកអាចធ្វើបាន ដើម្បីបន្ថយហានិភ័យនៃការគាំងបេះដូង។ ការជៀសវាងការជក់បារី និងការទទួលទានជាតិអាល់កុលច្រើន អាចជួយកាត់បន្ថយបញ្ហានេះ ប៉ុន្តែគួរអោយកត់សម្គាល់ គឺរបបអាហារដែលមានសុខភាពល្អ ការគេងឱ្យបានគ្រប់គ្រាន់ និងលំហាត់ប្រាណទៀងទាត់។

ការកាត់បន្ថយកម្រិតស្ត្រេស និងការរៀនគ្រប់គ្រងភាពតានតឹង គឺជាគុណសម្បត្តិមួយដ៏សំខាន់បំផុត ដែលអ្នកអាចធ្វើសម្រាប់បេះដូង និងសុខភាពទូទៅរបស់អ្នក។ ដូច្នេះសំខាន់ជាងនេះទៅទៀត កុំឱ្យបញ្ហានេះ តានតឹង ប្រសិនបើអ្នកព្រួយបារម្ភអំពីរោគសញ្ញាទាំងនេះទេ នោះគ្មានកន្លែងណាដែលល្អជាងទៅជួបគ្រូពេទ្យនោះទេ។

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល

ផ្តល់សិទ្ធដោយ៖ khmerline

error: Content is protected !!