៩អត្ថប្រយោជន៍ នៃការគេងស្រាត ដែលអ្នកមិនធ្លាប់ដឹងពីមុន! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

៩អត្ថប្រយោជន៍ នៃការគេងស្រាត ដែលអ្នកមិនធ្លាប់ដឹងពីមុន!

ការដេកគឺជាចំណុចសំខាន់បំផុតដែលយើងធ្វើនៅពេលយប់។ ការទទួលដំណេកបានគ្រប់គ្រាន់តាមក្បួនខ្នាត មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយការគេងមិនគ្រប់គ្រាន់គឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ តើអ្នកដឹងទេថា អ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមដោយការដេកស្រាត?

យើងខ្ញុំសូមលើកយកអត្ថប្រយោជន៍ចំនួន១០នៃការគេងស្រាត៖

 

១. ការបញ្ចេញអ័រម៉ូនគេង
នេះគឺជាអត្ថប្រយោជន៍ធំបំផុតនៃការដេកស្រាត! ប្រសិនបើយើងដេកអាក្រាតនោះ កំរិតមេតូអានទីនត្រូវបានធានា។ អ័រម៉ូននេះធានានូវការគេង ឱ្យមានសុវត្ថិភាព និងមានសុខភាពល្អ។

 

២. រស់នៅជាមួយជីវិតដែលគ្មានភាពតានតឹង
អរម៉ូនស្ត្រេស ដែលត្រូវបានគេហៅថា cortisol ហើយវាមានសារៈសំខាន់ក្នុងការអភិវឌ្ឍមេតាប៉ូលីសជាច្រើន ដែលកើតមាននៅក្នុងខ្លួនយើង។ ការទទួលបានភាពកក់ក្តៅនៅក្នុងភួយ នឹងធ្វើឱ្យសមាសភាពនៃ cortisol របស់អ្នកមានភាពប្រសើរឡើង។

 

 

៣. ឱ្យស្បែកដកដង្ហើម
ពាក្យស្បែកដកដង្ហើម ស្តាប់ទៅប្រហែលជាចំឡែកណាស់មែនទេ? តាមពិតទៅវាមានន័យ ស្បែករបស់ត្រូវការខ្យល់គ្រប់គ្រាន់ដើម្បីរក្សាគុណភាពនៃស្បែក ការស្លៀកពាក់ជាប់ជានិច្ចសូម្បីតែពេលគេងនោះ វានឹងធ្វើឲ្យស្បែកមិនទទួលបានខ្យល់គ្រប់គ្រាន់។

 

៤. ទំនាក់ទំនងស្បែកនិងស្បែក
ការដេកអាក្រាត អាចផ្តល់អត្ថប្រយោជន៍កាន់តែច្រើនឡើង ដល់ទំនាក់ទំនងស្បែកនិងស្បែកជាពិសេសនៅពេលមានសកម្មភាពផ្លូវភេទ។ នេះក៏អាចនាំឱ្យមានជីវិតរស់រវើកជាងមុនដែរ។

 

៥. ផ្តល់ឱ្យអ្នកនូវការគេងល្អជាងមុន
ប្រសិនបើអ្នកគេងស្រាតនោះ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីសម្លៀកបំពាក់ ដែលអ្នកកំពុងពាក់នោះទេ។ ការរំខានទាំងនេះនឹងបាត់ទៅវិញ នៅពេលអ្នកដេកអាក្រាត។

 

 

៦. ធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកកាន់តែមានសេចក្តីសុខ
សម្រាប់បុរស លក្ខខណ្ឌនៃការគេងស្រាតធ្វើឱ្យពងស្វាស មានសីតុណ្ហាស្ថិតក្នុងចំណុចមួយដែលមានស្ថេរភាព។ ចំពោះស្ត្រី ការគេងស្រាតអាចជួយកាត់បន្ថយការឆ្លងមេរោគផ្សិត។

៧. អត្ថប្រយោជន៍នៅរដូវក្តៅ
អ្នកប្រហែមិនចង់ឲ្យមានរដូវក្តៅមែនទេ! ភ្ញាក់ឡើងនៅក្នុងសភាពបែកញើសវាជារឿងគួរឲ្យធុញទ្រាន់ណាស់! គេងស្រាតគឺជាវិធីងាយៗ ដើម្បីគ្រប់ កាត់បន្ថយភាពធុញទ្រាន់ទាំងនេះ។

 

 

៨. បង្កើនសុខុមាលភាពផ្ទាល់ខ្លួន
ការដេកស្រាត អាចធ្វើចលនាសរសៃឈាមរបស់អ្នករត់បានស្រួល ព្រោះវាមានចរាចរយ៉ាងមានប្រសិទ្ធភាពទូទាំងរាងកាយអ្នក។

 

 

៩. កាត់បន្ថយការបោកសំលៀកបំពាក់
ការដេកស្រាតនៅពេលយប់ នឹងត្រូវកាន់បន្ថយការខ្ជះខ្ជាយការប្រើប្រាស់សំលៀកបំពាក់ច្រើន ដែលនាំឲ្យខាតទាំងលុយកាក់ និងពេលវេលា។

 

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

ផ្តល់សិទ្ធដោយ៖ khmerline

error: Content is protected !!