ជិះឡានថ្លៃតែចរិតមិនថ្លៃដូចឡាន បុរសម្នាក់ទទួលបានសំបុត្រពិន័យរហូតដល់ទៅ ១០ ព្រោះតែចតខុសរបៀប – Kalib9 ចែកចាយ | Kalib9
kalib9

ជិះឡានថ្លៃតែចរិតមិនថ្លៃដូចឡាន បុរសម្នាក់ទទួលបានសំបុត្រពិន័យរហូតដល់ទៅ ១០ ព្រោះតែចតខុសរបៀប

រថយន្តស្ព័រ Porsche 911 មួយគ្រឿងត្រូវគេបិទក្រដាសពិន័យរហូតដល់ទៅ ១០ សន្លឹក ដែលទឹកប្រាក់ពិន័យសរុបគឺរហូតដល់ទៅ ៤០០ ផោន ឬ ជាង៥៤១ដុល្លារ ព្រោះតែម្ចាស់រថយន្តបានចតមិនបានត្រឹមត្រូវ ដោយចតលើគំនូស និងចូលទៅចម្លោះសម្រាប់ចតមួយផ្សេងទៀត ។

រថយន្តស្ព័រដ៏ប្រណិតនិងមានតម្លៃថ្លៃនោះត្រូវបានគេជឿថាជារបស់បុរសម្នាក់ដែលស្នាក់នៅក្នុងផ្ទះល្វែងមួយដែលស្ថិតនៅក្នុងតំបន់ផ្ទះល្វែងដែលមានតម្លៃថ្លៃឈ្មោះថា North Point ។

បើយោងតាមសម្ដីរបស់អ្នកជិតខាងបុរសនោះបានឲ្យដឹងថា បុរសមានឡានថ្លៃតែចរិតមិនថ្លៃដូចឡានរូបនេះគឺមិនព្រមកែចរិតសោះ កាលពីឆ្នាំមុនគាត់ជាប់ឈ្មោះជាអ្នកបើកបរដែលទទួលបានសំបុត្រពិន័យច្រើនបំផុតម្ដងរួចទៅហើយ ឥលូវទៀតហើយ ។

បើយោងតាមអ្នកជំនាញផ្នែករថយន្តបានឲ្យដឹងថា Porshe 911 ពណ៌ខ្មៅមួយគ្រឿងនោះមានតម្លៃយ៉ាងតិចបំផុតក៏ ១១ម៉ឺនដុល្លារដែរ (មកដល់ស្រុកខ្មែរមិនក្រោម ២០ម៉ឺនដុល្លារនោះទេ) ៕

ប្រភព ៖ dailymail