ថ្លៃចំណាយរស់នៅប្រចាំថ្ងៃក្នុងប្រទេសនានាជុំវិញពិភពលោក តើកម្ពុជាស្ថិតនៅលំដាប់ណា? – Kalib9 គំនិត | Kalib9
kalib9

ថ្លៃចំណាយរស់នៅប្រចាំថ្ងៃក្នុងប្រទេសនានាជុំវិញពិភពលោក តើកម្ពុជាស្ថិតនៅលំដាប់ណា?

តើអ្នកធ្លាប់ឆ្ងល់ទេថា ប្រទេសណាដែលប្រជាជនត្រូវចំណាយខ្ពស់ជាងគេក្នុងការរស់នៅប្រចាំថ្ងៃ ហើយប្រទេសណាដែលប្រជាជនចំណាយតិចជាងគេ? ខាងក្រោមនេះជារូបភាពដែលបង្ហាញពីថ្លៃរស់នៅក្នុងប្រទេសនានាជុំវិញពិភពលោក ដែលទទួលទិន្នន័យពី Numbeo ស្តីពីសន្ទស្សន៍នៃថ្លៃរស់នៅឆ្នាំ២០១៨។ ដើម្បីបង្កើតសន្ទស្សន៍នេះ Numbeo បានប្រមូលផ្តុំទិន្នន័យជាច្រើនពីជុំវិញពិភពលោក ដូចជាការផ្តោតលើថ្លៃប្រើប្រាស់ ថ្លៃញុំាអាហារនៅកន្លែងផ្សេងៗ ថ្លៃសមាជិកកន្លែងហាត់ប្រាណ ថ្លៃស្រា និងភេសជ្ជៈមួយចំនួនជាដើម។

នៅក្នុងរូបភាពខាងក្រោមត្រង់ពណ៌បៃតងចាស់ជាកន្លែងដែលមានថ្លៃរស់នៅទាបបំផុតហើយកើនឡើងម្តងបន្តិចៗរហូតដល់ពណ៌ផ្កាឈូកដែលតំណាងឱ្យកន្លែងមានថ្លៃរស់នៅខ្ពស់បំផុត។

សម្រាប់ទូទាំងពិភពលោក

សម្រាប់ទ្វីបអឺរ៉ុប

សម្រាប់ទ្វីបអាមេរិកខាងជើង

សម្រាប់នៅអាមេរិកកណ្តាល

សម្រាប់នៅអាមេរិកខាងត្បូង

សម្រាប់នៅអាស៊ី

សម្រាប់នៅអាស៊ីអាគ្នេយ៍ និងអូស្រ្តាលី

តាមរយៈរូបភាពនេះ ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ប្រទេសដែលមានថ្លៃចំណាយរស់នៅខ្ពស់គួរសមគឺក្នុងលេខរៀង៤១ ទៅ៥០។

សម្រាប់ទ្វីបអាហ្រ្វិក

ប្រទេសទាំង១០ដែលមានថ្លៃរស់នៅទាបជាងគេបំផុត និងខ្ពស់ជាងគេបំផុត

ប្រភព៖ Movehub

 

error: Content is protected !!