រឿងរ៉ាវសារស៉ំជំនួញដ៏ចម្លែក គួរឲ្យខ្លាច អានហើយព្រឺឆ្អឹងខ្នង – Kalib9 ចែកចាយ | Kalib9
kalib9

រឿងរ៉ាវសារស៉ំជំនួញដ៏ចម្លែក គួរឲ្យខ្លាច អានហើយព្រឺឆ្អឹងខ្នង

សារស៉ំជំនួញដ៏ចម្លែក និងគួរឲ្យខ្លាច

នៅឆ្នាំ 1948 នាវាជាច្រើនដែលបានឆ្លងកាត់ជិតប្រទេសម៉ាឡេស៊ីសុទ្ធតែទទួលបានសារ SOS (ស៉ំជំនួយ) ដ៏ចម្លែកមួយ។ នាវារបស់អាមេរិកចំនួនពីរក៏បានទទួលសញ្ញានេះផងដែរ ដែលវាមានប្រភពចេញពីនាវាហូឡង់មួយឈ្មោះថា SS Ourang Medan ។ សារនេះបាននិយាយថា: «អ្នកទាំងអស់គ្នានៅលើកប៉ាលរួមទាំងកាពីទែនបានស្លាប់អស់ហើយ។ នាវិកទាំងអស់ត្រូវបានស្លាប់ … ខ្ញុំក៏កំពុងតែស្លាប់ផងដែរ»។

ក្រោយទទួលបានសារក្រុមសង្គ្រោះក៏បានទៅដល់កន្លែងនោះ ប៉ុន្តែនៅពេលទៅដល់ពួកគេបានរកឃើញថាក្រុមនាវិកទាំងអស់បានដេកស្លាប់ ដោយរាងកាយត្រូវបានកក, ហើយនៅលើផ្ទៃមុខរបស់ពួកគេម្នាក់ៗសុទ្ធតែបញ្ចេញនូវទឹកមុខភ័យខ្លាច និងដៃលើកឡើងក្នុងកាយវិការការពារខ្លួន ដែលមើលទៅពួកគេម្នាក់ៗដូចជាបានឃើញអ្វីមួយគួរឲ្យខ្លាចអីញ្ចឹង សូម្បីតែសត្វឆ្កែក៏មានសភាពដូចគ្នានេះដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកាន់តែគួរឲ្យភ្ញាក់ផ្អើលនឹងព្រឺឆ្អឹងខ្នងនោះគឺ នៅលើរាងកាយនៃសាកសពទាំងអស់ គ្មានស្នាមរបួសសូម្បីតែបន្តិច ។

ក្រោយរឿងហេតុនោះកើតឡើង SS Ourang Medan ក៏ត្រូវបានគេហៅថា កប៉ាល ខ្មោច រឿងរ៉ាវជាច្រើនទៀតទាក់ទងនឹងកប៉ាលនេះក៏ត្រូវបានគេយកទៅចុះផ្សាយលើកាសែត និង បោះពម្ភជាសៀវភៅផងដែរ៕

គួរបញ្ជាក់ឲ្យដឹងផងដែរថា រឿងរ៉ាវនេះត្រូវបានដកស្រង់ចេញពីអត្ថបទ ការពិតប្លែកៗទាំង ៨ ដែលគ្មាននរណាធ្លាប់ប្រាប់អ្នកនោះទេ ។

អូសចុះទៅក្រោមដើម្បីអានរឿងរ៉ាវប្លែក ៧ ផ្សេងទៀត ៖

ពិភពលោកដែលយើងកំពុងរស់នៅសព្វថ្ងៃពោរពេញទៅដោយរឿងរ៉ាវប្លែកៗជាច្រើន ដែលខ្លះបង្កើតឡើងដោយមនុស្ស ឯខ្លះជារឿងធម្មជាតិ ។ ហើយនេះគឺជាការពិតប្លែកៗទាំង ១៧ ដែលអ្នកមិនធ្លាប់ដឹងពីមុនមក ពីព្រោះតែគ្មាននរណាធ្លាប់ប្រាប់អ្នក សូម្បីតែនៅសាលារៀនក៏មិនបានបង្រៀនដែរ។

១ លោក អាល់បឺត អ៊ែនស្តញ ធ្លាប់ត្រូវបានគេប្រគល់ដំណែងប្រធានាធិបតីឲ្យ

កាលពីថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 1952 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រកាសជាផ្លូវការថាចង់ប្រគល់តំណែងប្រធានាធីបតីរបស់ប្រទេសអ៊ីស្រាអែលទៅឲ្យលោក អាល់បឺត អ៊ែនស្តញ ។ ប៉ុន្តែលោកអ៊ែនស្តញ បានបដិសេធ ដោយបានពន្យល់ថាគាត់ខ្វះសមត្ថភាពក្នុងការដោះស្រាយឱ្យបានត្រឹមត្រូវជាមួយប្រជាជន។

២ មាតាបិតារបស់ស្ដេច Tutankhamun គឺជាបងប្អូនបង្កើតនឹងគ្នា

ស្ដេចTutankhamun គឺជាព្រះចៅផារ៉ោន នៃអាណាចក្រអេស៊ីប ដែលសោយរាជ្យក្នុងកំឡុងឆ្នាំ ១៣៣២ ដល់ ១៣២៣ មុនគ ស ។ បើយោងតាមការសិក្សាលើ DNA ជាថ្មីម្ដងទៀតទៅលើព្រះសពនៃមហាក្សត្រអង្គនេះ គេបានរកឃើញថា ព្រះបិតានិងមាតារបស់ទ្រង់គឺជាបងប្អូនបង្កើតនឹងគ្នា។

៣ បក្សីដ៏ធំបំផុតក្នុងលោក

Argentavis magnificens គឺហ្វូស៊ីលបក្សីដែលបានរកឃើញនៅក្នុងប្រទេសអាហ្សង់ទីននៅក្នុងឆ្នាំ 1979 អ្នកវិទ្យាសាស្ដ្របាននិយាយថាបក្សីប្រភេទនេះរស់នៅលើភពផែនដីរបស់យើងកាលពី 6 លានឆ្នាំមុនមកម្ល៉េះ។ វាមានស្លាបប្រវែងពី 6 ទៅ 8 ម៉ែត្រនិងកម្ពស់ 2 ម៉ែត្រ។

៤ បុរសទាំងពីរនាក់នេះគឺជាមូលហេតុដែលគេបង្កើតឲ្យមានការប្រើប្រាស់ស្នាមមេដៃ

បុរសពីរនាក់នេះគឺជាហេតុផលទាំងដែលយើងប្រើស្នាមម្រាមដៃឬ ស្នាមក្រយ៉ៅដៃ ដើម្បីកំណត់អត្តសញ្ញាណខ្លួនយើង។ បុរសទាំង ២ នេះមានឈ្មោះដូចគ្នានេះ ហើយពួកគេត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារនៅកន្លែងដូចគ្នាផងដែរ។ រឿងដែលចម្លែកនោះគឺថាពួកគេមិនដែលឃើញគ្នាពីមុនមកនោះទេ។

ដោយក្លាចមានករណីបែបនេះទៀត គេក៏បង្កើតឲ្យមានការប្រើស្នាមម្រាមដៃ ឬ​ក្រយ៉ៅដៅដើម្បីកំណត់អត្តសញ្ញាណតែម្ដងទៅ៊

៥ មុនមាននាឡិការោទិ៍ គេប្រើប្រាស់មនុស្សដើម្បីដើរដាស់

មុនពេលនាឡិការោទិ៍បានបង្កើតឡើង គេបានប្រើប្រាស់មនុស្សដើម្បីដាស់ ក្រុមមនុស្សដែលដើរដាស់នោះមិនមែនជាអ្នកធម្មតានោះទេ គឺជាក្រុមអ្នកជំនាញដើរដាស់តែម្ដង។ ក្រុមអ្នកជំនាញដើរដាស់នេះត្រូវបានបង្កើតឡើងក្នុងពេលដែលវិស័យឧស្សាហកម្មបានចាប់ផ្ដើមរីកចម្រើន ហើយមិនគ្រប់គ្នាសុទ្ធតែទទួលបានការដាស់ពីអ្នកជំនាញនោះទេ ក្រុមអ្នកជំនាញស៊ីឈ្នូលឲ្យរោងចក្រ ដើរដាស់កម្មករ ឬ បុគ្គលិកដែលធ្វើការនៅក្នុងរោងចក្ររបស់ខ្លួនតែប៉ុណ្ណោះ។

៦ ប្រាសាទពីរ៉ាមីតធ្វើពីគ្រីស្ដាល់ដ៏ធំបំផុត

ដោយប្រើប្រាស់បញ្ចេកវិទ្យា រលកសញ្ញា sonar អ្នកវិទ្យាសាស្ត្របានរកឃើញប្រាសាទពីរ៉ាមីតមួយដែលបានកប់បាត់នៅបាតសមុទ្រដែលមានជម្រៅ ១៨២៩ ម៉ែត្រ។ ប្រាសាទពីរ៉ាមីតនោះត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ឲ្យដឹងថាសាងសងពីគ្រីស្ដាល់ ហើយវាមានទំហំធំជាង ពីរ៉ាមីត Giza នៅក្នុងប្រទេសអេស៊ីបទៅទៀត។

៧ លោក ស្តាលីន ជាអ្នកបង្កើតឲ្យមានការកាត់តរូបភាព

នៅពេលដែលនរណាម្នាក់ដែលគាត់បានថតជាមួយបានស្លាប់ គាត់តែងតែបញ្ជារឲ្យគេលុបម្នាក់នោះចេញពីរូបថតរបស់គាត់ទាំងអស់ ។ ចំពោះបច្ចេកទេសអ្វីដែលគេបានប្រើប្រាស់នោះគឺមិនត្រូវបានបញ្ជាក់នោះទេ៕

ប្រភព ៖ Brightside

 

error: Content is protected !!